ថតរឿងភាគបុរាណដំបូង ស៊ឹម ស្រីនិច្ច ក្តោបតំណែង ៣ តួអង្គធំៗ និងហ្វឹកហាត់ច្រើនដល់ម្ល៉ឹង!

ដូចប្រិយមិត្តបានជ្រាបហើយថា តារាសម្តែង ស៊ឹម ស្រីនិច្ច ទើបវិល​ចូលវិស័យសិល្បៈវិញ​ក្រោយ​ប្រកាសឈប់សម្រាកពីវីស័យនេះអស់មួយរយៈ ដោយសារហេតុផលផ្ទាល់ខ្លួន។ ត្រឡប់មកលើកនេះ នាងនៅតែមានប្រជាប្រិយភាពខ្ពស់ និងមានការងារចូលមកច្រើនជាហូរហែ រួមទាំងភាពយន្តផងដែរ។ ក្នុងនោះក៏មានរឿងភាគបុរាណខ្នាតធំ ចំណងជើង «អប្សរា​មហា​អង្គរ​» ជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់ លោក ហ្វៃ សំអាង ដែលទើបធ្វើពិធីក្រុងពាលីចេញថតនៅព្រឹកមិញនេះ។ 

តារាសម្តែងរូបស្រស់ ស៊ឹម ស្រីនិច្ច ទម្លាយឱ្យដឹងថា នេះហាក់ដូចក្តីសុបិន្តបានក្លាយជាពិត ព្រោះជាលើកទី១ហើយ​នាងមានឱកាសថតរឿងភាគបុរាណបែបនេះ។ ស្រីស្រស់សោភារូបនេះបន្តថា ក្នុងរឿងនេះ នាងសម្តែង ៣ តួអង្គធំៗរួមមាន៖

  • ទី១ជា តួអង្គព្រះជាយាទី២​ ​ព្រះ​នាម​ថា​ ពនិតា ជា​រាជ​ក្សត្រិយ៍​ មាន​ព្រះ​រូប​ឆោម​លោម​ពណ៌​ល្អ​ស្រស់​សោភា​ ព្រះ​រាជ​ចរិយា​ខាបយកព្រះហទយៈព្រះ​ភស្តា​បាន​ច្រើន​ជាង​គេទើបត្រូវរងភាពច្រណែន រហូត​ដល់មានព្រះសោកដល់ព្រះកាយ​។ ព្រះជាយា​ ពនិតា ​មានឈុតឆាកបង្ហូរព្រះអស្សុស្ទើរ​គ្រប់ឆាក​ តុបតែងមានព្រះរោគដំបៅពេញព្រះកាយត្រូវ​និរទេស​បណ្តែត​ចោលលើព្រះក្បូនតាមទឹកស្ទឹងរហូតដល់ទ្រង់សោយព្រះ​វិលាល័យ។​
  • ទី២ជា តួអង្គអប្សរាសួគ៌ា។
  • ទី៣ ជាតួអង្គកូនស្រីរបស់ព្រះជាយាទី២ ព្រះនាមថា​ ព្រះ​ធីតា ​អប្សរ ​ ដែល​មាន​ព្រះ​ភក្ត្រ​ដូចព្រះជាយា​ ពនិតា​ បេះបិទ​។  ព្រះ​ធីតា​ អប្សរ​ បើបុរសណាបានឃើញឬក៏អង្គក្សតណាបានទ្រង់ទស្សនាការហើយគឺត្រូវលិចលង់លួចបេះដូង ឬ​ព្រះ​ហទយ:គួចប្រ​តិព័ទ្ធ​ ដកចិត្តនិងព្រះ​ទ័យ​មិនបានឡើយ។ ព្រះ​ធីតា​ អប្សរ មានព្រះរាជសម្ថតភាព​ លេង​ឧបករណ៍​តន្ត្រីពិណ​ ឃឹម​ ទ្រ​ ខ្លុយ​ ព្រះ​រាជ​វិជ្ជា​ ដេរប៉ាក់​ ជាពិសេស​គឺ​ព្រះ​ធីតា​ អប្សរ​ មាន​ព្រះ​រាជ​ទេពកោសល្យ​ ទ្រង់​ព្រះ​នច្ចារបាំអ​ប្សរា​ ដែលផ្ទៃរឿងទាំងមូលត្រូវបង្ហាញ។

ដើម្បីសម្តែងតួអង្គធំៗខាងលើនេះ ស៊ឹម ស្រីនិច្ច ត្រូវសម្រកជាង ១០ គីឡូឯណោះ និងបានចំណាយពេលវេលាជាច្រើន ​ហាត់របាំ និងត្រូវចំណាយពេលហ្វឹកហាត់ជាក្រុមថែមទៀតផង។ បើទោះបីជាការសម្តែងមើលទៅហាក់មានភាពលំបាកច្រើនក្តី ប៉ុន្តែ ស្រីនិច្ច សប្បាយចិត្តខ្លាំងមែនទែនដែលមានវត្តមានក្នុងរឿងភាគបុរាណខ្មែរខ្នាតធំនេះ។ នាងសង្ឃឹមថា គ្រប់គ្នានឹងគាំទ្រស្នាដៃភាពយន្តខ្មែរ ក៏ដូចជាការសម្តែងរបស់សិល្បករ-សិល្បការនីខ្មែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម