កុមារី និត្តា ម៉ីហាណា ហៅ Smile ជាកូនស្រីបណ្តូលចិត្តតែម្នាក់របស់តារាសម្តែង និងជាម្ចាស់សម្អាងការ ឌី សូនិត្តា ជាមួយ អេឡិច ហ្សូរ៉ា បើទោះបីពេលនេះចំណងស្នេហាអ្នកទាំងពីរមានភាពរង្គោះរង្គើយ៉ាងណាក្តី។ គិតមកទល់ពេលនេះ អូន Smile មានអាយុជាង ២ ខួបហើយ។ មិនខុសពីកូនរបស់សិល្បករ-សិល្បការិនីផ្សេងៗនោះទេ កូនស្រី ឌី សូនិត្តា ក៏រកលុយឱ្យម្តាយទាំងវ័យក្មេងផងដែរ តាមរយៈការថតផលិតផល និងថតស៉្បតពាណិជ្ជកម្មផ្សេងៗជាដើម។
កាន់តែចម្រើនវ័យ និត្តា ម៉ីហាណា កាន់តែគួរឱ្យខ្នាញ់ ហើយនាងមានកាយវិការក្រមិចក្រមើម ឆ្លាតវ័យ គួរឱ្យស្រលាញ់ និងការរៀបចំតុបតែងខ្លួនប្លែកៗ រួមទាំងភ្នែកមូលក្រឡង់ពណ៌ត្នោតបែកប្រាក់ដូចកូនកាត់បរទេសផងនោះ ធ្វើឱ្យមហាជនសរសើរកុមារីនេះមិនដាច់ពីមាត់នោះឡើយ។ តោះ យើងទៅមើលកាយវិការក្រមិចក្រមើលគួរឱ្យខ្នក់ខ្នាញ់របស់កូនស្រីបណ្តូលចិត្ត ឌី សូនិត្តា ខាងក្រោមនេះ។

























































Account
Security
Favourite Content