គ្រឿងផ្សំ៖
នុយ ២ ខាំ
ខ្ទឹមបារាំង ១ ចំណិត (អាចតិច ឬច្រើនតាមចំណូលចិត្ត)
បង្គា ២ ខាំ
ពងមាន់ ២ គ្រាប់
ទឹកប៉េងប៉ោះ ៦ ស្លាបព្រាបាយ
ទឹកម្ទេស ៤ ស្លាបព្រាបាយ
ស្ករស កន្លះស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
ម្រេច ១ ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹម
វិធីធ្វើ៖
- ដំបូងយើងត្រូវស្ងោរនុយឱ្យឆ្អិនជាមុនសិនដោយលួចនូវអំបិលប្រហែលមួយចុងស្លាបព្រាកាហ្វេ។
- បន្ទាប់ស្រង់ទុកមួយឡែកសិន រួចហាន់ខ្ទឹមបារាំងជាដុំតូចៗ។
- ក្រោយមកដាក់ប្រេងហើយដាក់ខ្ទឹមបារាំងចូលរំលីងឱ្យឈ្ងុយបន្តិច។
- មើលល្មមខ្ទឹមឈ្ងុយហើយដាក់បង្គាចូលឆាត្រលប់ទៅមកបន្តិច សឹមគោះពងមាន់ចូលរួចឆាម្ដងទៀត។
- ក្រោយឃើញថាពងមាន់ និងបង្គាល្មមឆ្អិន ចាក់នុយចូលហើយឆាត្រលប់ទៅមកបន្តិច។
- បន្ទាប់មកចាប់ផ្ដើមគ្រឿងដូចជាទឹកប៉េងប៉ោះ ទឹកម្ទេស ស្ករស ទឹកស៊ីអ៊ីវ និងម្រេចចូលហើយឆាឱ្យសព្វជាតិគ្នាល្អ។
- ចុងក្រោយគ្រាន់តែបិទភ្លើង ហើយរោយស្លឹកខ្ទឹមពីលើជាការស្រេច៕























Account
Security
Favourite Content