ពិសេស! ប្រជាជន​ខ្មែរ​ទៅ​លេង​ប្រទេស​ម៉ាល់ឌីវ​លែង​ត្រូវ​ការ​ទិដ្ឋាការ ឬ visaទៀត​ហើយ

តាម​រយៈ​ជំនួប​ទ្វេ​ភាគី​រវាង​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​ ហ៊ុន សែន និង លោក​ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ម៉ាល់ឌីវ អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី នៅ​ថ្ងៃ​ទី ១៦ខែមករា ២០២៣ នេះ ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង២ បាន​ឯកភាព​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ជាច្រើន​។ ក្នុង​នោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​គឺ​ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​រយៈ​ពេល​ ៣០​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​សេរី​ក៏​ត្រូវ​បាន​ឯកភាព។

ក្នុង​សន្និសីទ​រួម​រវាង​ប្រទេស​ទាំង​ពីរ សម្ដេចតេជោ ហ៊ុន សែន បាន​ថ្លែង​ថា «សម្តេច​និង​ប្រធានាធិបតីម៉ាលឌីវ​ បាន​ផ្ដោត​ការ​យក​ចិត្តទុកដាក់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការវិស័យ​ទេសចរណ៍​មិនគ្រាន់​តែ​តភ្ជាប់រវាង​ប្រជាជនម៉ាលឌីវទៅកាន់កម្ពុជា និង​​ប្រជាជន​កម្ពុជាមកកាន់ម៉ាល់ឌឺវប៉ុណ្ណោះទេ ក៏ប៉ុន្តែ​គឺ​ផ្ដោតទៅលើអ្នកទេសចរទស្សនកិច្ចនៅកម្ពុជា​តាមប្រាសាទនានា​ក៏ប៉ុន្តែបន្ទាប់ទៅគេអាចមកកាន់ម៉ាល់ឌីវដើម្បីងូតទឹកនិង​លំហែកាយ​នៅមាត់សមុទ្រ ឬក៏អ្នកមកដល់ម៉ាល់ឌីវគឺ​អាចមុជទឹកនិងលំហែកាយ​នៅទីនេះហើយក៏ចង់ទៅ​មើល​ប្រាង្គប្រាសាទ គេ​អាច​ធ្វើ​ដំណើរ​ទៅ​កម្ពុជា ដូច្នេះ​យើង​ក្លាយ​ទៅ​ជា​កញ្ចប់​ទេសចរណ៍​រួម​ ដែល​អាច​ប្រើប្រាស់​វីហ្សា​មួយ​គោលដៅ​ពីរប្រទេស​ដែល​យើង​នឹង​សិក្សា​បញ្ហា​នេះ​បន្តទៀត​។»

ចំណែក​លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី មានប្រសាសន៍ថា «ខ្ញុំមានការរីករាយ ដែលយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ រវាងប្រទេសយើងទាំងពីរ ប្រជាជនម៉ាល់ឌីវ និងប្រជាជនកម្ពុជា នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ»។

ព័ត៌មាន​ខ្លះ​ដែល​យើង​គួរ​ដឹង​ពី​ប្រទេស​ម៉ាល់ឌីវ

ប្រទេស​​ម៉ាល់ឌីវ ដែល​គេ​ស្គាល់​ថា​ជាកោះដ៏ស្រស់ស្អាតបំផុត​មួយ​នៅលើផែនដី ប្រជុំទៅដោយកោះផ្កាថ្មតូចៗជាច្រើន ហើយក៏មានរីសតជាច្រើននៅជាប់មាត់សមុទ្រ ដែលសុទ្ធតែមានភាពស្រស់ស្អាត និងទាក់ទាញបំផុត។ ម៉ាល់ឌីវ មានប្រជាជន​ចំនួន​ជាង​ ៥៧មុឺន​ នាក់ និង​មាន​ភាសា​ផ្លូវការ​ថា ឌីវី ឬ ម៉ាល់ឌីវៀន​។ ចំណែក​សាសនាវិញ​ ប្រទេស​ដែន​កោះ​មួយ​នេះ ​យក​សាសនា​ឥស្លាម គឺ​ជា​សាសនារបស់រដ្ឋ។ ប្រទេស​នេះ​ប្រជុំ​ទៅ​ដោយ​កោះ​ផ្កា​ថ្ម​តូច​ៗ ​ឆ្នេរ​ខ្សាច់​ចំនួន ១២០០ និង​មាន​ឈ្មោះ​ផ្លូវ​ការ​ សាធារណរដ្ឋ​ម៉ាល់ឌីវ ឬ​​​ម៉ាល់ឌីវ និង​មាន​រដ្ឋធានី​ឈ្មោះ Male៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ