គ្រឿងផ្សំ៖
ប័រ ៥០ ក្រាម
ពោត ៣ ខាំ
ទឹកដោះគោស្រស់ កន្លះកែវ
ទឹកដោះគោខាប់ ៨០ ម.ល
ម្សៅពោត ៣ ស្លាបព្រាបាយ (កូរជាមួយទឹក)
ស្ករស ៤ ស្លាបព្រាបាយ
អំបិល ១ ស្លាបព្រាកាហ្វេ
ពងមាន់ក្រហម ២ គ្រាប់
នំប៉័ងសាំងវិច ១០ បន្ទះ (កាត់គែមនំប៉័ងចេញ)
ប្រេងឆា
វិធីធ្វើ៖
- ដំបូងយកពោត ទឹកដោះគោស្រស់ ទឹកដោះគោខាប់ ស្ករស អំបិល និងប័រទៅកូរនៅលើភ្លើង។
- ទុកឱ្យពុះ និងរលាយគ្រឿងបន្តិចសឹមចាក់ម្សៅពោតចូល ហើយកូរម្ដងទៀតរហូតដល់ឡើងខាប់រួចបិទភ្លើងទុកមួយឡែក។
- បន្ទាប់មកយកនំប៉័ងសាំងវិចមកសង្កត់ឱ្យសំប៉ែត ហើយដួសពោតដាក់ចំកណ្ដាល។
- ក្រោយមកយកពងមាន់ក្រហមមកលាបជុំវិញនំប៉័ងរួចបត់ជាពីរ។
- បន្ទាប់ពីបត់ជាពីរហើយ យើងអាចយកសមមកសង្កត់ជុំវិញគែមនំប៉័ង។
- ចុងក្រោយគ្រាន់តែយកនំប៉័ងទៅបំពងឱ្យក្រៀមក្រហមល្អបន្តិច រួចស្រង់ឡើងជាការស្រេច៕























Account
Security
Favourite Content