គ្រឿងផ្សំ៖
ចេកចាស់ ១ ស្និត
អំបិល ១ ស្លាបព្រាកាហ្វេ
ស្ករស ១ ស្លាបព្រាកាហ្វេ
ម្សៅបំពង ១ ពែង
ទឹក ២៥០ ម.ល
ម្សៅក្រឡុក ៤ ស្លាបព្រាបាយ (យករសជាតិអ្វីក៏បាន)
អំបិល ប្រហែលកន្លះស្លាបព្រាបាយ (លាយក្នុងទឹកទុកត្រាំចេក)
ប្រេងឆា
វិធីធ្វើ៖
- ដំបូងមកសំបកចេក ហើយកាត់ជារាងទ្រវែងរួចយកទៅត្រាំជាមួយទឹកអំបិលឱ្យចេញជ័រ។
- បន្ទាប់លាយម្សៅបំពងជាមួយអំបិល និងស្ករសហើយប្របល់ចូលគ្នាឱ្យសព្វ។
- ក្រោយមកចាក់ទឹកចូលរួចកូររហូតដល់ម្សៅ និងគ្រឿងរលាយចូលគ្នា។
- បន្ទាប់មកយើងអាចយកចេកទៅជ្រលក់ជាមួយម្សៅ ហើយយកទៅបំពង។
- មើលបំពងល្មមឡើងក្រៀមក្រហមបន្តិចហើយ សឹមស្រង់ឡើងទុកឱ្យស្រស់ខ្លាញ់។
- ចុងក្រោយគ្រាន់តែយកទៅច្របល់ជាមួយម្សៅក្រឡុកជាការស្រេច៕






















Account
Security
Favourite Content