គ្រឿងផ្សំ៖
ស្លាបមាន់ ៨ ស្លាប
អង្ករដំណើប
ទឹកត្រី ២ ស្លាបព្រាបាយ
ម្រេច ១ ស្លាបព្រាបាយ
ម្សៅបំពង
វិធីធ្វើ៖
- ដំបូងយើងត្រូវយកអង្ករដំណើបទៅចំហុយឱ្យឆ្អិនជាមុនសិន។
- បន្ទាប់មកចាប់ផ្ដើមពន្លះយកឆ្អឹងចេញពីស្លាបមាន់។
- ក្រោយមកយកស្លាបមាន់ទៅប្រឡាក់ជាមួយទឹកត្រី និងម្រេចរួចផ្អាប់ទុកប្រហែល ៣០ នាទី។
- រំលង ៣០ នាទីហើយ យើងអាចញាត់បាយដំណើបចូលក្នុងស្លាបមាន់។
- ចុងក្រោយយកស្លាបមាន់ទៅបំពងឱ្យឡើងឆ្អិន ហើយក្រៀមក្រហមល្អជាការស្រេច។
ស្លាបមាន់បំពងញាត់បាយដំណើបនេះអាចញ៉ាំជាអាហារសម្រន់ គ្រឿងក្លែម ឬជាមួយបុកល្ហុងក៏បាន៕






















Account
Security
Favourite Content