ចង់ដឹងអត់ថាដំណាក់កាលធ្វើអំបុកមានអ្វីខ្លះ? ពិបាកយ៉ាងណានោះ មកមើលទាំងអស់គ្នា

ទោះ​ព្រះរាជពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក និង​សំពះ​ព្រះខែចប់​ហើយ​ក៏​ដោយ តែ​យើងនៅតែ​​មាន​ឱកាស​ញ៉ាំ​អំបុក​ស្រូវ​​ថ្មី​បាន​ធម្មតា បើ​ទោះ​ជា​បុណ្យ​ជាតិ​មួយ​នោះ​ចប់​ទៅ​ហើយ​ក្ដី ព្រោះ​គេ​នៅតែ​ធ្វើ​បាន​ធម្មតា។ ប៉ុន្តែ​មនុស្ស​មិន​ច្រើន​ប៉ុន្មាន​ទេ ដែល​ដឹង​ពី​វិធី​ធ្វើ​អំបុក​បាន​ស្រួយ​ឆ្ងាញ់។

អំបុក​ក៏​ជា​អាហារ​​ដ៏​ឆ្ងាញ់​ពិសា​ផង​ដែរ ហើយ​គេ​អាច​យក​ទៅ​ច្នៃ​ធ្វើ​ជា​បង្អែម ឬ​ម្ហូប​បាន​យ៉ាង​ច្រើន​ប្រភេទ​ទៀត។ សម្រាប់​អំបុក គឺ​ច្រើន​ធ្វើ​នៅ​រដូវ​ប្រមូល​ផល​ច្រូតកាត់​ស្រូវ​ដើម​ដៃ (អំឡុង​ខែ​វិច្ឆិកា) ហើយ​នៅ​ពេល​បោក​ស្រូវ​រួច គេ​អាច​យក​ទៅ​ «ដាល់អំបុក» ឬ​អ្នក​ស្រុក​ខ្លះ​ទៀត​ហៅ​ថា «បុក​អំបុក»។ ស្រូវ​ដែល​គេ​យក​មក​ដាល់​ច្រើន​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​​មាន​ក្លិន​ឈ្ងុយ។

នៅ​យប់​ខែ​កត្តិក​ក្រោម​ពន្លឺព្រះច័ន្ទ បន្ទាប់ពី​ប្រមូល​ផលដំណាំ​ស្រូវ អ្នក​រស់នៅ​តាម​ស្រុក​ស្រែ​ចម្ការ ជនបទ​​ជួបជុំគ្នា​ដាល់អំបុក ដើម្បី​អបអរ​ការ​ទទួល​បាន​ទិន្នផល​ស្រូវ​ជា​រៀងរាល់​ឆ្នាំ​។ នៅ​ពេល​ជួបជុំ​គ្នា គេ​ចាប់ផ្ដើម​បែងចែក​តួនាទី អ្នក​ខ្លះ​រើស​ស្រូវ អ្នក​កាន់​ត្បាល់បុក និង​ខ្លះ​ទៀត​រែង​អំបុក។

របៀប​ធ្វើ៖ ជា​ដំបូង​ត្រូវ​រើស​ប្រភេទ​ស្រូវ​សិន ហើយ​ភាគច្រើន​គេ​និយម​យក​ស្រូវ​ផ្កា​រំដួល ម្លិះ​ជា​ដើម ព្រោះ​ស្រូវ​ប្រភេទ​នេះ​មាន​ក្លិន​ឈ្ងុយ។ បើ​មិន​ដូច្នេះ​ទេ គេ​អាច​យក​ស្រូវ​ដំណើប​ក៏​បាន​ដែរ ព្រោះ​វា​ធ្វើ​ឲ្យ​សាច់​អំបុក​ស្អិត​ល្អ ក្លិន​ក្រអូប។ ក្រោយ​រក​បាន​ស្រូវ​ហើយ គេ​ត្រូវ​យក​វា​ទៅ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​បន្តិច បន្ទាប់​មក​យក​ទៅ​ដាក់​ក្នុង​ឆ្នាំង​ដី ឬ​ខ្ទះ​ស្អាត​មួយ ដោយ​ប្រើ​កម្ដៅ​ភ្លើង​តិចៗ​ល្មម។

ដើម្បី​ធ្វើ​​អំបុក​បាន​យើង​ត្រូវ​មាន​ខ្ទះ​លីង​ស្រូវ ឈើ​សម្រាប់​លីង ត្បាល់​បុក អង្រែ ឈើ​សំប៉ែត​សម្រាប់​ឆ្កៀស​អំបុក​កុំឲ្យ​ស្អិត​ជាប់​គ្នា​ក្នុង​ត្បាល់ ល្អី​សម្រាប់​ដាក់​អំបុក និង​ចង្អេរ​សម្រាប់​អុំ រែង អង្រួន ស្ទៃ​អំបុក​បុក​រួច​មោះ។ ពេល​បុក​អំបុក​ត្រូវការ​មនុស្ស ៣ ៤ នាក់។ ជាចុងក្រោយ​គេ​យក​មក​អុំ រែង​យក​កម្ទេច​សំបក​ស្រូវ អង្កាម​ចេញ សម្រិតសម្រាំង​យក​តែ​ល្អ ហើយ​បើ​បាន​ទទួល​ទាន​ក្ដៅ​ៗ ទើប​នឹង​លើក​ចេញ​មក​រសជាតិ​រឹតតែ​ឆ្ងាញ់​ថែម​ទៀត។

ជាទូទៅ​ប្រជាជន​ខ្មែរ​តែងតែ​យក​អំបុក​ទៅ​ញ៉ាំជាមួយ​ទឹកដូង​ខ្ចី ចេក​ទុំ ស្ករស ជាដើម។ មិន​តែ​ប៉ុណ្ណោះ​គេក៏អាច​យក​អំបុក​ទៅច្នៃ​ធ្វើ​ម្ហូប​បាន​ច្រើន​ប្រភេទ​ទៀត តាម​ចំណង់ចំណូល​ចិត្ត​រៀង​ខ្លួន៕ បើចង់ពី​របៀប​ធ្វើ​អំបុក​ពិបាក​យ៉ាងម៉េច ចុច​មើល​លីងនេះ ដាល់អំបុក៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា