ចែក​រំលែក​វិធី​ធ្វើ​ការ៉េម​ទុរេន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ចំណាយ​តិចតែ​ឆ្ងាញ់ ​ចំណេញ​ច្រើន

ទុរេន​គឺ​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ផ្អែម​ខ្លាំង​ និង​មាន​តម្លៃ​ថ្លៃ​។​ ក្រៅ​ពី​ទទួល​ទាន​ស្រស់​ទុរេន​ក៏​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ច្នៃ​ធ្វើ​ជា​មុខ​ម្ហូប​ និង​ចំណី​អាហារ​ផ្សេងៗ​ទៀត​ផង​ដែរ។​ ថ្ងៃ​នេះ​ AMS បាន​នាំ​យក​វិធី​ធ្វើ​ការ៉េម​រសជាតិ​ទុរេន​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ទាំង​អស់​គ្នា។ ចង់​ដឹង​ថា​របៀប​ធ្វើ​មាន​អ្វី​ខ្លះ?​ តោះ! យើង​ទៅ​មើល​ទាំង​អស់​គ្នា!

គ្រឿង​ផ្សំ​៖

  • សាច់​ទុរេន​ ៣​ ​ក្លែប
  • ខ្ទិះ​ដូង​ ៥០០ ml
  • ស្ករស​ ២ ស្លាបព្រាបាយ
  • ម្សៅ​ពោត​ ១ ស្លាបព្រាបាយ ​​

របៀប​ធ្វើ​៖​

  • ចាក់​ខ្ទិះ​ដូង​ចូល​ក្នុង​ឆ្នាំង​ រួច​ដាក់​ស្ករស​ និង​ ម្សៅ​ពោត​ចូល​ទៅ​ កូរ​ឲ្យ​រលាយ
  • យក​ខ្ទិះ​ទៅ​ដាក់​លើ​ចង្ក្រាន​ប្រើ​ភ្លើង​តិច​ល្មម​ កូរ​រហូត​ដល់​ខ្ទិះ​រាង​ខាប់​បន្តិច​ បន្ទាប់​មក​បិទ​ភ្លើង​ទុក​ឲ្យ​ត្រជាក់​
  • យក​សាច់​ទុរេន​និង​ខ្ទះ​ដូង​ដែល​ត្រជាក់​ យក​ទៅ​កិន​ឲ្យ​ហ្មត់​
  • ចាក់​ដាក់​ក្នុង​ប្រអប់​បិទ​ជិត​ យក​ទៅ​ដាក់​ក្នុង​ទូទឹកកក​ឲ្យ​កក​ប្រហែល​ ២​ ម៉ោង
  • បន្ទាប់​ពី​ ២​ ម៉ោង​ហើយ​ យក​ការ៉េម​មក​កូរ​ចូល​គ្នា​ឲ្យ​សព្វ​ម្តង​ទៀត​ដើម្បី​ឲ្យ​សាច់​ការ៉េម​ចូល​គ្នា​បាន​ល្អ​ ហើយ​ទុក​ក្នុង​ទូ​ចោល​មួយ​យប់​ទៀត
  • បន្ទាប់​ពី​ទុក​បាន​មួយ​យប់​ហើយ​យក​ការ៉េម​មក​កិន​ម្ដង​ទៀត​ដើម្បី​ឲ្យ​សាច់​ការ៉េម​ហ្មត់​និង​ទន់​ល្អ
  • បន្ទាប់​មក​ដាក់​ក្នុង​ទូ​ឲ្យ​កក​ម្ដង​ទៀត​ហើយ​អាច​នាំ​យក​មក​ទទួលទាន​បាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី



Leave a Reply

Your email address will not be published.Required fields are marked *