ចែក​រំ​លែក​វិធី​ធ្វើ​ភេសជ្ជៈ​ជំនួយ​សុខភាព​សម្រាប់​រដូវ​ក្ដៅ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង

ភេសជ្ជៈ​ធម្មជាតិ​ជំនួយ​សុខភាព​មាន​ច្រើន​ប្រភេទ​។​ មនុស្ស​ជា​ច្រើន​សួរ​ថា​ការ​ទទួលទាន​ភេសជ្ជៈ​ធម្មជាតិ​មាន​ផល​ល្អ​អ្វី​ខ្លះ​សម្រាប់​រាង​កាយ​របស់​យើង? សម្រាប់​ភេសជ្ជៈ​ដែល​ផ្សំ​ឡើង​ពី​ធម្មជាតិ​អាច​និយាយ​បាន​ថា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​របស់​យើង​ស្ទើរ​តែ​គ្រប់​មុខ។​ ការ​ទទួល​ទាន​ភេសជ្ជៈ​ដែល​ផ្សំ​ឡើង​ពី​ធម្មជាតិ​នឹង​ជួយ​ព្យាបាល​រោគ​​ ការពារ​​ជំងឺ​ និង​​ថែរក្សា​រាង​កាយ​របស់​អ្នក​បាន​យ៉ាង​ល្អ។​

សម្រាប់​ភេសជ្ជៈ​ធម្មជាតិ​ដែល​ AMS នឹង​នាំ​យក​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ក្នុង​ថ្ងៃ​នេះ​គឺ​ ទឹក​ស្លឹក​តើយ​ជី​អង្កាម​។​ ភេសជ្ជៈ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​មាន​រស​ជាតិ​ឆ្ងាញ់​តែ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​មាន​សារប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​រាង​កាយ​របស់​យើង​។​ ទទួល​ទាន​ភេសជ្ជៈ​នេះ​ជា​រាង​រាល់​ថ្ងៃ​នឹង​ជួយ​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​ ជួយ​បំប៉ន​បេះ​ដូង​ ជំនួយ​ភ្នែក​និង​ ជួយ​ទប់​ស្កាត់​សម្ពាធ​ឈាម​កុំ​ឲ្យ​​ឡើង​ខ្ពស់​។​

តោះ!​ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ទៅ​មើល​ពី​របៀប​ធ្វើ​ទាំង​អស់​គ្នា!

គ្រឿង​ផ្សំ​៖​

  • ស្លឹក​តើយ​ហាន់​ជា​ចំណិត​តូច​
  • ស្លឹក​ជី​អង្កាម​
  • ទឹក​ដាំ​ឆ្អិន
  • ទឹក​ស្ករ
  • ក្រូច​ឆ្មា​រពណ៌​លឿង​ហាន់​ជា​ចំណិត
  • ទឹក​កក

របៀប​ធ្វើ៖

  • លាង​សម្អាត​ស្លឹក​តើយ​ឲ្យ​ស្អាត​​រួច​ហាន់​ជា​ចំណិត​តូច​ បន្ទាប់​មក​យក​ស្លឹក​តើយ​​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​ ចាក់​ទឹក​ដែល​ដាំ​ឆ្អិន​ចូល​ ធ្វើ​ការ​ក្រឡុក​ឲ្យ​ហ្មត់។
  • ត្រង​ស្លឹក​តើយ​ដែល​ក្រឡុក​រួច​យក​តែ​ទឹក​ បន្ទាប់​មក​យក​ទឹក​ស្លឹក​តើយ​ដែល​ត្រង​បាន​ទៅ​ដាក់​ក្នុង​ឆ្នាំង​បើក​ភ្លើង​ក្ដៅ​ល្មម​ធ្វើ​ការ​កូរ​រហូត​ដល់​ទឹក​ស្លឹក​តើយ​ពុះ​សឹម​ដាក់​ ស្លឹក​ជី​អង្កាម​ចូល​ទៅ​។​ ដាំ​ឲ្យ​ពុះ​ដាក់​ចុះ​ត្រង​យក​តែ​ទឹក​ ហើយ​យក​ទឹក​ដែល​ត្រង​ហើយ​មក​ដាំ​ម្ដង​ទៀត​ឲ្យ​ពុះ​សឹម​ដាក់​ចុះ​ទុក​ឲ្យ​ត្រជាក់​។ របៀប​ឆុង​៖
  • ចាក់​ទឹក​ស្លឹក​តើយ​ជី​អង្កាម​ចូល​កន្លះ​កែវ​ ថែម​ទឹក​ស្ករ​២​ស្លាប​ព្រា​បាយ​ ទឹក​កក​ រួច​ចិត​ក្រូច​ឆ្មារ​ពណ៌​លឿង​ដាក់​ចូល​ ៣​ ចំណិត​។​ កូរ​ភេសជ្ជៈ​ចូល​គ្នា​ឲ្យ​សព្វ​អាច​ទទួល​ទាន​បាន​។​
  • ពេល​ទទួល​ទាន​យើង​នឹង​ទទួល​បាន​ទាំង​ក្លិន​ក្រអូប​របស់​ស្លឹក​តើយ​ ក្លិន​ឈ្ងុយ​ពី​ក្រូច​ឆ្មារ​ ព្រម​ទាំង​រស​ជាតិ​ផ្អែម​ត្រជាក់​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ​៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម