ខ្លះអាយុជាង ៥០ ឆ្នាំហើយ! តារាសម្ដែងកូរ៉េស្រី ៥ ដួងនេះមុខអត់ចាស់តាមអាយុដោយសារតែទម្លាប់មួយ

ដូចពាក្យគេថាអាយុគ្រាន់ជាតួលេខពិតជាមិនខុសព្រោះមនុស្សមួយចំនួនគ្រាន់តែឃើញមុខគឺទាយមិនដឹងពីអាយុពិតប្រាកដទេដោយសារតែមុខក្មេងពេក។ ជាក់ស្ដែងតារាសម្ដែងកូរ៉េស្រី ៥ រូបនេះ តាមពិតទៅឆ្នាំថ្មី ២០២២នេះគឹមានអាយុ ៣០ ក្រាស់ ៤០ ក្រាស់ឬដល់ ៥០ ឆ្នាំក៏មាន។ តែបើងាកមកមើលពីសម្រស់តាំងពីក្បាលដល់ចុងជើងគឺថានៅតែអែមខ្លាំង។ តោះទៅមើលថាតារាស្រីរូបណាខ្លះ៖

១. Kim HeeAe

ឆ្នាំនេះតារាសម្ដែងស្រី Kim HeeAe គឺមានអាយុ ៥៤ ឆ្នាំហើយតែបើមើលពីសម្រស់គឺដូចអ្នកអាយុ ៣០ ឆ្នាំជាងអ៊ីចឹង។ ក្នុងនោះដែរ​រូបមន្ដមួយដែលធ្វើឲ្យតារាស្រីនេះមិនចាស់ខ្លាំងដូចអាយុដោយសារតែការញ៉ាំគ្រាប់ធញ្ញាជាតិ (Nut) ជាប្រចាំ។ តាមការសិក្សាស្រាវជ្រាវ គ្រាប់ធញ្ញជាតិគឺសម្បូរទៅដោយវីតាមីន E ល្អសម្រាប់សុខភាពនិងស្បែក។ ជាពិសេសប្រឆាំងនឹងស្នាមអុជខ្មៅ ភាពជ្រាវជ្រួញនិងការពារស្បែកពីពន្លឺកាំរស្មីអ៊ុលត្រាផងដែរ។

២. Park JooMi

ថ្វីបើមានអាយុ ៤៧ ឆ្នាំហើយក្ដីប៉ុន្ដែសម្រស់តារាសម្ដែងស្រី Park JooMi នៅតែក្មេងដដែលជាពិសេសត្រង់កគឺសឹងតែមើលមិនឃើញស្នាមជ្រាវជ្រួញឬុយារធ្លាក់ទេ។ មូលហេតុដែលធ្វើឲ្យតារាស្រីនេះថែរក្សាសម្រស់បានយ៉ាងល្អគឺព្រោះតែការលាបគ្រីមភ្នែក (eye cream)។ រូបនាងបានលាប eye cream ជាប្រចាំតាំងពីអាយុ ២០ ស្ដើងមកម្ល៉េះ មិនត្រឹមតែលាបត្រង់បរិវេណភ្នែកទេគឺលាបពាសពេញមុខតែម្ដងរួមទាំងកផងដែរដូច្នេះហើយទើបស្បែករបស់នាងមិនជ្រីវជ្រួញខ្លាំង។ ការលាប eye cream គឺជួយទប់ស្កាត់ការជ្រីវជ្រួញ ប្រសិនបើប្រិយមិត្តចាប់ផ្ដើមការពារនិងថែរក្សាស្បែកតាំងពីនៅក្មេងឲ្យបានល្អនោះពេលអាយុច្រើនមិនសូវឃើញចាស់នោះទេ។

៣. Kim Sung-Ryung

គិតទៅក្នុងឆ្នាំថ្មីនេះ តារាស្រី Kim Sung-Ryung អាយុឈានចូលដល់ ៥១ ឆ្នាំហើយ តែដូចបានឃើញស្រាប់សម្រស់របស់តារាស្រីនេះហាក់មិនទៅណាសោះនៅតែក្មេងដដែល។ ទន្ទឹមរូបនាងក៏ធ្លាប់បានចែករំលែកពីគន្លឹះមួយក្នុងការរក្សាសម្រស់ឲ្យនៅតែស្អាតនោះគឺការពារខ្លួនពីពន្លឺកាំរស្មីអ៊ុលត្រាដែលនាំឲ្យស្បែកឆាប់ខូច។ ដោយវិធីទី ១ លាបឡេការពារកម្ដៅថ្ងៃជាប្រចាំមិនថាសូម្បីតែនៅផ្ទះ។ រីឯវិធីទី ២ គឺស្លៀកបំពាក់ពណ៌ក្រមៅៗ ដូចជាពណ៌ខៀវចាស់ ពណ៌ចាស់ជាដើមព្រោះវាសំលៀកបំពាក់ពណ៌ចាស់ៗអាចស្រូបពន្លឺកាំរស្មីអ៊ុលត្រាបានយ៉ាងល្អដែលមិនធ្វើឲ្យចាំងប៉ះទៅដល់ផ្ទៃមុខពោលគឺពន្លឺទើរនៅត្រឹមសំលៀកបំពាក់។

៤. Jeon JiHyun

បើទោះជាមានអាយុ ៣៨ ឆ្នាំហើយក្ដីតែតារាសម្ដែងល្បី Jeon JiHyun នៅតែមុខក្មេងខណៈរាងវិញគឺស្លីមខ្លាំងអាចនិយាយបានថារាង Goal តែម្ដងស្លៀកអ្វីក៏ស្អាត។ កត្ដាដែលធ្វើឲ្យរូបនាងមានរាងស្អាតដែលជាក្ដីស្រមៃរបស់មនុស្សស្រីស្ទើរគ្រប់គ្នានោះការហាត់ប្រាណពេលព្រឹកជាប្រចាំ។ ជាទូទៅនាងងើបហាត់ប្រាណនៅម៉ោង ៦ ព្រឹក ទោះជារវល់យ៉ាងណាក៏នៅតែឆ្លៀត។

មែនទែនទៅការហាត់ប្រាណពេលព្រឹកគឺល្អនិងមានប្រសិទ្ធភាពខ្លាំងសម្រាប់អ្នកចង់សម្រកទម្ងន់ថែមទាំងធ្វើឲ្យខួរក្បាលជ្រះស្រឡះបំបាត់ស្ដ្រេស។

៥. Kim Hee-sun

អាយុ ៤២ ហើយឆ្នាំនេះតែនាងនៅតែស្ថិតនៅក្នុងចំណោមតារាស្រីដែលត្រូវបានហ្វេនៗ ចាត់ទុកថាមានសម្រស់ក្មេងនិងស្អាតខ្លាំង។ សម្រាប់វិធីដែលធ្វើឲ្យតារាស្រីនេះនៅតែក្មេងជាងវ័យគឺការគេងគ្រប់គ្រាន់និងគេងមុនម៉ោង ១០។ ការគេងជារឿងសំខាន់មួយផងដែរអ៊ីចឹងហើយត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវ។ ចន្លោះម៉ោងសម្រាប់គេងដែលល្អបំផុតគឺពីម៉ោង ១០ ទៅដល់ម៉ោង ២ ទៀបភ្លឺ ព្រោះម៉ោងនោះគឺជាពេលដែលស្បែកចាប់ផ្ដើមបង្កើតកោសិកាថ្មីៗ និងជួយឲ្យស្បែកមានសំណើម។

តោះប្រិយមិត្ត កុំភ្លេចសាកទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម