លិខិតឆ្លងដែនប្រទេសណាខ្លះមានឥទ្ធិពលបំផុត លំដាប់ទាំង ១០ ក្នុងឆ្នាំ ២០២៥ នេះ?

យោងតាម សន្ទស្សន៍លិខិតឆ្លងដែន Henley ឬ Henley Passport Index ប្រចាំឆ្នាំ ២០២៥ បានបង្ហាញពីចំណាត់ថ្នាក់នៃលិខិតឆ្លងដែនជិត ២០០ប្រទេស ដោយអាស្រ័យទៅលើចំនួនប្រទេសដែលលិខិតឆ្លងដែនពីប្រទេសនីមួយៗអាចធ្វើដំណើរទៅបានដោយមិនចាំបាច់មានទិដ្ឋាការ តាមព័ត៌មានពី International Air Transport Association ជាមួយនឹងការធ្វើបច្ចុប្បន្នភាពជាប្រចាំខែ។

នៅក្នុងឆ្នាំ ២០២៥ ចំណាត់ថ្នាក់លេខ ១បានទៅលើប្រទេស សិង្ហបុរី ដោយអាចប្រើប្រាស់លិខិតឆ្លងដែនទៅកាន់ ១៩៣ប្រទេសមិនចាំប្រើប្រាស់ទិដ្ឋាការ ដោយឆ្នាំនេះ ប្រទេសពីអាស៊ីអាគ្នេយ៍ បានយកឈ្នះប្រទេសដទៃ ព្រោះកាលពីឆ្នាំ ២០២៤ កន្លងទៅ លិខិតឆ្លងដែនរបស់សិង្ហបុរីធ្លាប់ទទួលបានតំណែងលេខ ១រួម ជាមួយនឹង ៥ប្រទេសផ្សេងទៀត រួមមានប្រទេសជប៉ុន បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ។

ចំណាត់ថ្នាក់លេខ ២ គឺបានទៅលើប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយអាចធ្វើដំណើរទៅកាន់ ១៩០ប្រទេសដោយមិនទាមទារទិដ្ឋាការ ខណៈប្រទេសដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី និងអេស្ប៉ាញ អាចធ្វើដំណើរទៅ ១៨៩ប្រទេស រាប់ថាច្រើនបំផុតលំដាប់លេខ ៣។

ទន្ទឹមគ្នានេះប្រទេសអូទ្រីស បែលហ្ស៊ិក លុចសំបួ ហូឡង់ ន័រវេស ព័រទុយហ្គាល់ និងស៊ុយអែត ទទួលបានចំណាត់ថ្នាក់លេខ ៤ ជាមួយទិសដៅមិនទាមទារទិដ្ឋាការចំនួន ១៨៨ប្រទេស ប្រកៀកគ្នានឹងចំណាត់ថ្នាក់លេខ ៥ ដែលអាចធ្វើដំណើរក្នុងលក្ខខណ្ឌតែមួយទៅកាន់ ១៨៧ប្រទេស រួមមាន ប្រទេសក្រិក នូវែលសេឡង់ និងស្វីស។

ឯលិខិតឆ្លងដែលរបស់អង់គ្លេសអាចធ្វើដំណើរមិនបាច់មានទិដ្ឋាការទៅកាន់ ១៨៦ប្រទេស ទទួលបានចំណាត់ថ្នាក់លេខ ៦ ក្នុងឆ្នាំនេះ ស្របពេលដែលប្រទេសអូស្ត្រាលី ឆេក ហុងគ្រី ម៉ាល់តា និងប៉ូឡូញ អាចធ្វើដំណើរទៅកាន់ ១៨៥ ប្រទេស ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៧។

បន្តពីនេះ គឺចំណាត់ថ្នាក់រៀងគ្នាពីលេខ ៨ លេខ ៩ និងលេខ ១០ ដោយប្រទេសដូចជា កាណាដា អេស្តូនី អារ៉ាប់រួម អាចធ្វើដំណើរទៅកាន់ ១៨៤ប្រទេស ខណៈដែលប្រទេសក្រូអាត ឡាតវី ស្លូវ៉ាគី និងស្លូវេនី អាចធ្វើដំណើរទៅកាន់ ១៨៣ ប្រទេស ដូចគ្នាដែរ ប្រទេសអ៊ីស្លង់ លីទុយអានី និងសហរដ្ឋអាមេរិក អាចធ្វើដំណើរទៅកាន់ ១៨២ប្រទេស ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *