​មេផ្ទះឆ្លាត​វៃបើ​ចង់​ឲ្យ​ប្ដី​មាន​សុខភាព​ល្អ​រឹងមាំ គួរ​ស្វែង​យល់​ពី​អាហារ​ការពារ​ជំងឺ​ប៉ុន្មាន​មុខ​នេះ

សម្រាប់មនុស្សប្រុស ប្រសិនបើឱ្យពួកគេមើលថែសុខភាពដោយខ្លួនពិតជាមិនងាយនោះទេ។ តាមស្ថិតិនិងការសិក្សាជាច្រើនបានបង្ហាញថាបុរសៗភាគច្រើនត្រូវបានគេរកឃើញថាកើតជម្ងឺធ្ងន់ៗមួយចំនួនដូចជាមហារីកក្រពេញប្រូស្តាត ជម្ងឺបេះដូង មហារីកពោះវៀន ឬជម្ងឺរលាកផ្លូវដង្ហើមជាដើម។ ដូចនេះស្រ្តីដែលជាភរិយាក៏ចាំបាច់មានតួនាទីក្នុងការជួយលើកទឹកចិត្តនិងការពារសុខភាពរបស់មិត្ត ១០០ ឆ្នាំដែរ។ ថ្ងៃនេះ AMS នឹងចែករំលែកពីវិធីខ្លះៗដែលយើងអាចការពារស្វាមីកុំឱ្យកើតជម្ងឺទាំងនេះបាន។

១. ជម្ងឺបេះដូង

តាមការសិក្សាពីអ្នកជំនាញជាច្រើនបានបង្ហាញថាការទទួលទានអាហារសុខភាពឱ្យបានច្រើនអាចជួយកាត់បន្ថយហានិភ័យនៃការកើតជម្ងឺបេះដូង និងជម្ងឺដាច់សរសៃឈាមខួរក្បាលបានដល់ទៅ ៤០%។ អាហារសុខភាពទាំងនោះមានដូចជាបន្លែបៃតង ផ្លែឈើ គ្រាប់ធញ្ញជាតិ ត្រី និងអាហារមួយចំនួនទៀតដែលមានជាតិកាឡូរីទាប។ លើសពីនេះទៅទៀត អ្នកទាំងអស់ក៏ត្រូវផ្លាស់ពីការប្រើប្រេងឆាធម្មតាមកប្រើប្រេងអូលីវ ឬប្រេងកាណូឡាវិញ ដោយសារវានឹងជួយបង្កើន HDL (កូលេស្តេរ៉ូលល្អ) ហើយកាត់បន្ថយ LDL(កូលេស្តេរ៉ូលមិនល្អ) នៅក្នុងខ្លួនផងដែរ។

២. ជម្ងឺមហារីក

មានការធ្វើស្ថិតិជាច្រើនពីអ្នកជំនាញខាងមហារីកនៅសហរដ្ឋអាមេរិចបានបង្ហាញថាអត្រានៃការស្លាប់របស់បុរសភាគច្រើនគឺបណ្ដាលមកពីជម្ងឺមហារីក។ ដើម្បីអាចកាត់បន្ថយហានិភ័យនៃការកើតជម្ងឺមហារីក អ្នកជំនាញក៏បានផ្ដល់យោបល់ថាពួកគេគួរតែហាត់ប្រាណឱ្យបានច្រើន និងមានរបបអាហារត្រឹមត្រូវដែលសម្បូរដោយសារធាតុចិញ្ចឹមដូចជាបន្លែ ត្រី​ សាច់ និងផ្លែឈើ។ ក្នុងការញ៉ាំផ្លែឈើនេះផងដែរភរិយាដែលតែងតែរៀបចំអាហារឱ្យស្វាមីគួរតែឱ្យពួកគេញ៉ាំផ្លែឈើស្រស់ប្រសើរជាងផ្លែឈើក្រៀមនិងទឹកផ្លែឈើ។ ប៉ុន្តែក្នុងការញ៉ាំសាច់វិញក៏ត្រូវនៅកម្រិតណាមួយដែលត្រឹមត្រូវដែរដោយមិនតិចពេក និងមិនច្រើនពេក។ ជាឧទាហរណ៍ តាមការសិក្សាក្នុងឆ្នាំ ២០១៨ គេបានរកឃើញថាការទទួលទានសាច់ច្រើនពេកឱកាសនៃការកើតជម្ងឺមហារីកក្រពេញប្រូស្តាតនឹងកើនឡើង។

៣. សុខភាពផ្លូវភេទ

មិនទាន់មានការស្រាវជ្រាវនិងសិក្សាច្បាស់លាស់ណាមួយបង្ហាញថាការទទួលទានអាហារសុខភាពអាចជួយឱ្យសុខភាពផ្លូវភេទរបស់បុរសប្រសើរឡើងនោះទេ។ ប៉ុន្តែតាមស្ថិតិជាច្រើនមកបង្ហាញថាការអសមត្ថភាពរបស់បុរសគឺបណ្ដាលមកពីភាពតានតឹង សម្ពាធឈាមឡើងខ្ពស់ ឬជម្ងឺក្រិនសរសៃឈាមជាដើម។ ហើយកត្តាចម្បងដែលធ្វើឱ្យមានជម្ងឺទាំងនោះគឺការបរិភោគអាហារ។ ប្រសិនបើអាចបងប្អូនស្រ្តីដែលជាភរិយាគួរតែឆែកមើលរបបអាហារនិងរបៀបរស់នៅរបស់ប្ដីឡើងវិញដើម្បីជៀសវាងនូវបញ្ហាទាំងនោះ។

៤. ជម្ងឺទឹកនោមផ្អែមដំណាក់កាលទី ២

យោងតាមទិន្នន័យចុងក្រោយបំផុតរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជម្ងឺបានបង្ហាញថាមនុស្សមានភាគរយច្រើនក្នុងការវិត្តទៅរកជម្ងឺទឹកនោមផ្អែមកម្រិតទី ២ ច្រើនជាងមនុស្សស្រី។  ក្នុងករណីនេះ ដើម្បីអាចការពារខ្លួនពីការកើតជម្ងឺទឹកនោមផ្អែមកម្រិត ២ បានវិធីចម្បងគឺការថែរក្សាទម្ងន់ដោយហាត់ប្រាណឱ្យបានត្រឹមត្រូវ និងទទួលទានអាហារសុខភាពឱ្យបានច្រើន ជាពិសេសអាហារដែលសម្បូរជាតិសរសៃដូចជាសណ្ដែក បន្លែ​ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។

៥. លើសទម្ងន់

ការលើសទម្ងន់អាចបង្កើនហានិភ័យនៃការកើតជម្ងឺជាច្រើនដូចជាជម្ងឺសរសៃឈាមបេះដូង ជម្ងឺទឹកនោមផ្អែម ជម្ងឺខ្លាញ់រុំថ្លើម ជម្ងឺគ្រួសក្នុងប្រមាត់ ជម្ងឺតម្រងនោម និងជម្ងឺមហារីកផ្សេងៗ។ ដូចនេះភរិយាគួរលើកទឹកចិត្តឱ្យមនុស្សជាទីស្រឡាញ់កាត់បន្ថយអាហារដែលមានជាតិខ្លាញ់ខ្ពស់ ហើយបន្ថែមមកវិញដោយអាហារសុខភាពជាពិសេសបន្លែបៃតងច្រើនក៏ជាកត្តាមួយក្នុងការគ្រប់គ្រងទម្ងន់បានដែរ។ ជាក់ស្ដែងក្នុងការសិក្សាឆ្នាំ ២០១៧ ទៅលើមនុស្សពេញវ័យដែលមានបញ្ហាលើសទម្ងន់ដោយកំណត់របបអាហារហើយយកអាហារសុខភាពជាគោលរយៈពេល ១២ សប្ដាហ៍ ហើយជាលទ្ធផលពួកគេពិតជាអាចស្រកបានដល់ទៅ ៤ គីឡូក្រាម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ