ម្ចាស់បទ «វ៉ៃម៉ាលុយ» ប្រាប់មូលហេតុពិត​ដែលបោះជំហានចូលផលិតកម្ម រាម

«វ៉ៃម៉ាលុយ» ជាបទចម្រៀងរ៉េបដ៏ល្បីល្បាញអំឡុងឆ្នាំ២០១៨ បកស្រាយដោយកញ្ញា តី ឬបុគ្គលមួយចំនួនស្គាល់ថាជាអតីតកូនក្រុមរបស់តារាចម្រៀងស្រីជួរមុខលំដាប់ប្រទេសកម្ពុជា កញ្ញា មាស សុខសោភា។

ម្ចាស់បទ «វ៉ៃម៉ាលុយ» ឬគ្រប់គ្នានិយមហៅថា «ស្គាល់មីតីហេ៎.. មីតីវ៉ៃម៉ាលុយ» ត្រូវផលិតកម្ម រាម ប្រកាសជាសមាជិកផ្លូវការបស់ផលិតនេះកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ តទៅ។ គ្រាន់តែប្រកាសខ្លួនជាតារាចម្រៀងផ្លូវការឱ្យផលិតកម្ម រាម ភ្លាម ម្ចាស់បទ «វ៉ៃម៉ាលុយ» បានចេញចម្រៀងមួយបទ ចំណងជើង «PEEKABOO» ឬ​បទ​ចម្រៀង​នេះ​ជា​ភាសាខ្មែរ​ «អ៊ូម​វ៉ាក់អ៊ឺ» ដោយបទនេះដែរ ត្រូវគ្រប់គ្នាគិតថាជាបទដំបូងរបស់ អាតីវ៉ៃម៉ាលុយ តែតាមការបញ្ជាក់របស់សាមីខ្លួន ការពិតមិនមែនជាបទចម្រៀងផ្លូវការដំបូងរបស់នាងក្នុងផលិតកម្មនេះនោះទេ បទនេះគ្រាន់តែជាបទចម្រៀងដែលផលិតឡើង ដើម្បីជាការស្វាគមន៍ និងចង់ប្រកាសប្រាប់គ្រប់គ្នាថា អាតីវ៉ៃម៉ាលុយ ត្រឡប់មករកវិស័យចម្រៀងវិញហើយ ក្រោយបាត់មុខអស់មួយរយៈពេលមក។

តួយ៉ាង ការបោះជំហានចូលជ្រកកោនក្នុងផលិតកម្ម រាម នៅពេលនេះ មិនមែនជារឿងចៃដន្យនោះទេ តែព្រោះ អាតីវ៉ៃម៉ាលុយ មើលឃើញពីចក្ខុវិស័យរបស់ផលិតកម្មនេះ ត្រូវទៅនឹងអ្វីដែលកញ្ញាកំពុងស្វែងរក។

ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈ AMS ដឹង ម្ចាស់បទ «វ៉ៃម៉ាលុយ» ថា៖ «មូលហេតុដែលខ្ញុំចូលផលិតកម្ម រាម ដោយសារតែខ្ញុំមើលឃើញពីចក្ខុវិស័យរបស់គាត់ (ផលិតកម្ម រាម) គឺគាត់មានចក្ខុវិស័យខ្ពស់។ ឥឡូវនេះ គាត់កំពុងតែប្រឹងប្រែងលើកសិល្បៈ មិនថាបុរាណ សម័យ ផ្នែករ៉េបថ្មីមួយនេះទៀត គឺដើម្បីឱ្យសិល្បៈខ្មែរយើងទាំងអស់ដើររួមគ្នា។ សូម្បីតែខ្ញុំ ខ្ញុំស្រលាញ់ការរ៉េបមែន ប៉ុន្តែក៏ខ្ញុំមានចក្ខុវិស័យថា ចង់ឱ្យសិល្បៈយើងទាំងអស់មិនថាគ្រប់ផ្នែកដើរទៅមុខបន្ថែមទៀត។ ហើយអ្វីកាន់តែពិសេស ដែលខ្ញុំពេញចិត្តទៅលើផលិតកម្ម រាម ហើយខ្ញុំជ្រើសរើសចូលនោះ គឺគាត់មានគោលដៅធំមួយទៀត ដែលគាត់នឹងនាំយកកម្ពុជាទៅកាន់ពិភពលោក ហើយខ្ញុំគិតថា ដោយសារតែយើងមានការគិត និងចក្ខុវិស័យដូចគ្នា ចឹងហើយខ្ញុំគិតថាការរួបរួមគ្នារវាងខ្ញុំនិងផលិតកម្ម រាម នឹងដើរទៅមុខបានល្អ»។

ដោយឡែក បទដំបូងដែលជាបទផ្លូវការក្នុងផលិតកម្មនេះតែម្តង មានចំណងជើងថា Work Life ដោយពេលនេះដែលជាការបកស្រាយរួមគ្នារវាង កញ្ញា តី និងអ្នកចម្រៀងរ៉េបវ័យក្មេងចំនួន២រូប គឺលោក Tom និង លោក Bally ដែលជាម្ចាស់បទ «អ្នកចម្បាំង» ជាបទដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនដោយបញ្ចេញបានត្រឹម Teaser Video ប៉ុណ្ណោះ។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា MV ដំបូងរបស់ អាតីវ៉ៃម៉ាលុយ និងអ្នកចម្រៀងរ៉េបវ័យក្មេងទាំងពីររូបខាងលើ នឹងត្រូវចំណាយទឹកប្រាក់ប៉ុន្មាននោះទេ ប៉ុន្តែតាមរយៈការឆ្លើយតបរបស់តារាទំាងបី បានបង្ហាញយ៉ាងច្បាស់ថា ផលិតកម្ម រាម នឹងមិនធ្វើឱ្យទស្សនិកជនខកបំណងឡើយ។

គួរបញ្ជាក់ផងដែរថា ផលិតកម្ម រាម ដែលត្រូវបានមហាជនស្គាល់ថាជាផលិតកម្មថ្មីមួយ ដែលកំពុងបង្ហាញសន្ទុះ និងការខិតខំប្រឹងប្រែងក្នុងការនាំយកអ្វីដែលថ្មី និង ប្លែកមកបម្រើអារម្មណ៍ទស្សនិកជន ហើយអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងបំផុតនោះគឺ ផលិតកម្មមួយនេះមានការពុះពារយ៉ាងខ្លាំងដើម្បីពង្រឹងគុណភាពសិល្បៈខ្មែរ និងតែងតែសន្យាថា នឹងនាំសិល្បៈខ្មែរទៅកាន់ពិភពលោក។

ថ្វី​ត្បិត​ជា​ផលិតកម្ម​ទើបតែ​បង្កើត​ថ្មី​ ប៉ុន្តែ​ផលិតកម្ម​មួយ​នេះ​បាន​ព្យាយាម​សម្រិតសម្រាំង​គុណភាព​ផលិត​របស់​ខ្លួន​ឱ្យមាន​កម្រិត​ស្ដង់​ដា​ខ្ពស់​មិន​ចាញ់​ផលិតកម្ម​ចាស់​វស្សា​នៅ​ ក្នុ​ង​វិស័យ​សិល្បៈកម្ពុជា​នោះ​ឡើយ​ ជា​ពិសេស​ផលិតកម្ម​មួយ​នេះក៏​ជា​ទ្រនំ​របស់​តារា​ចម្រៀង​ចាស់​ថ្មី​ល្បី​ៗ​ជា​ច្រើន​ដួង​ដូច​ជា​​អ្នក​នាង មាស សុខសោភា និង លោក​ ដួង វីរៈសិទ្ធិ​ ជា​ដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ