ចូលឆ្នាំចិន ញ៉ាំអាហារទាំង ៨ នេះបានទាំងលាភសំណាង និងសុខភាព

ក្នុងឱកាសបុណ្យចូលឆ្នាំចិនត្រូវបានគេចាត់ថាជាពេលវេលាដ៏ល្អមួយដើម្បីជួបជុំគ្រួសារ។ ក្រៅពីការបោសជូតនិងរៀបចំផ្ទះ អាហារក៏ជារឿងសំខាន់ខ្លាំងដែរ។ ដោយមនុស្សគិតថានៅពេលដែលរៀបចំម្ហូបអាហារឱ្យបានត្រឹមត្រូវអាចជាវិធីនាំសំណាងមួយផ្នែកដែរ។ អាហារសម្រាប់ដាក់សែនជាការនាំសំណាងមួយផ្នែកហើយ តែអាហារដែលត្រូវញ៉ាំក្នុងអំឡុងពេល ៣ ថ្ងៃនេះក៏សំខាន់ដែរ។ ថ្ងៃនេះ AMS នឹងមកចែករំលែកពីអាហារ ៨ មុខដែលមិនត្រឹមតែនាំសំណាងទេ នៅអាចជួយឱ្យសុខភាពល្អទៀត។

១. មាន់ស្ងោរ

ជាធម្មតាមាន់ស្ងោរតែងតែមានពណ៌លឿងហើយវាក៏ត្រូវបានគេតំណាងឱ្យភាពរីកចម្រើន បរិបូរណ៍ និងឧស្សាហ៍ព្យាយាមផងដែរ។ ក្រៅពីតំណាងឱ្យភាពរុងរឿងជោគជ័យហើយ សាច់មាន់ក៏ជាប្រភេទសាច់ដែលមានកាឡូរីទាបហើយសម្បូរដោយវីតាមីននិងប្រួតេអ៊ីនល្អៗជាច្រើនដែរ។ លើសពីនេះទៅទៀត ក្នុងសាច់មាន់ក៏មានផ្ទុកនូវវីតាមីន A វីតាមីន E និងវីតាមីនK ដែលអាចជួយបំប៉នឈាម បង្កើតកោសិកាឈាមក្រហម បង្កើនប្រព័ន្ធភាពស៊ាំ ជួសជុលកោសិកានិងជាលិកាក្នុងរាងកាយបានយ៉ាងល្អទៀតផង។

២. ត្រី

ស្ទើរគ្រប់ផ្ទះដែលដាក់ត្រីជាម្ហូបសែន ហើយការដែលគេដាក់ត្រីបែបនេះក៏តំណាងឱ្យមានកូនចៅពេញផ្ទះ មានទ្រព្យ មានលាភ និងលុយកាក់ហូរចូលដូចទឹក។ ក្រៅពីនេះ ត្រីក៏ជាប្រភេទសាច់ម្យ៉ាងដែលមានប្រូតេអ៊ីន និងខ្លាញ់ល្អៗជាច្រើនសម្រាប់រាងកាយ។ ជាពិសេសគឺអូមេហ្គា ៣ ផ្ទាល់តែម្ដងដែលវាជាអាស៊ីតខ្លាញ់ចាំបាច់សម្រាប់រាងកាយ ជួយកាត់បន្ថយហានិភ័យនៃជម្ងឺលើសជាតិខ្លាញ់ក្នុងឈាម ជម្ងឺបេះដូង និងជួយបំប៉នឈាមផងដែរ។

៣. ផ្លែប៉ោម

ផ្លែប៉ោមត្រូវបានគេចាត់ទុកថាជាផ្លែឈើដែលល្អបំផុតក្នុងឱកាសចូលឆ្នាំចិនឆ្នាំនេះ ជាពិសេសប៉ោមក្រហម ឬប៉ោមពណ៌ផ្កាឈូក។ ផ្លែប៉ោមនេះតំណាងឱ្យសន្តិភាព និងភាពស្ងប់ស្ងាត់។ លើសពីនេះទៅទៀត ផ្លែប៉ោមក៏មានផ្ទុកនូវសារធាតុចិញ្ចឹមរាងកាយយ៉ាងច្រើនដូចជាវីតាមីន A វីតាមីន B វីតាមីន C កាល់ស្យូម ហ្វូឡាត ម៉ាញេស្យូម ប៉ូតាស្យូម ផូស្វ័រ ស័ង្កសី និងបេការ៉ូទីនដែលអាចបង្កើនប្រព័ន្ធភាពស៊ាំឱ្យកាន់តែខ្លាំង ប្រឆាំងអុកស៊ីតកម្ម ពន្យារភាពចាស់ កាត់បន្ថយហានិភ័យនៃជម្ងឺមហារីក ជម្ងឺបេះដូង និងចិញ្ចឹមខួរក្បាលហើយកាត់បន្ថយអត្រាកើតជម្ងឺវង្វេងបានទៀតផង។

៤. ផ្លែទំពាំងបាយជូរ

ទំពាំងបាយជូរក្រហម និងទំពាំងបាយជូរស្វាយត្រូវបានគេជឿថាជាផ្លែឈើដែលនាំមកនូវសំណាងល្អ ភាពរីកចម្រើន និងភាពស្រស់ស្អាត។ ក្រៅពៅនេះទំពាំងបាយជូរក៏មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដូចជា Resveratrol និង Flavonoid ដែលសារធាតុទាំងពីរនេះអាចជួយទប់ស្កាត់កោសិកាមហារីក បន្ថយហានិភ័យនៃជម្ងឺបេះដូង និងប្រឆាំងរ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត ទំពាំងបាយជូរក៏មានសារធាតុ Anthocyanin ដែលអាចជួយកាត់បន្ថយការរលាក ជួយពន្យារភាពចាស់ បំប៉នសួត និងសម្រួលដល់ការធ្វើចលនានៃចរន្តឈាម។

៥. ផ្លែក្រូច

ផ្លែក្រូចក្រៅពីមានរាងដូចជាដុំមាសហើយក៏តំណាងឱ្យមានលាភ មានជ័យ មានទ្រព្យសម្បត្តិហូរហៀរ និងអាយុវែងទៀតផង។ ក្រៅពីវីតាមីន C ដែលជួយបង្កើនភាពស៊ាំហើយ ផ្លែក្រូចក៏មានវីតាមីន A វីតាមីន B វីតាមីន D កាល់ស្យូម និងខូឡាជេនធម្មជាតិដែលជួយពន្យារភាពចាស់ ចិញ្ចឹមស្បែក កាត់បន្ថយការរលាកភ្នែក ឆ្អឹងនិងធ្មេញរឹងមាំ ប្រឆាំងនឹងកោសិកាមហារីក បន្ថយហានិភ័យនៃជម្ងឺបេះដូង និងសម្រួលដល់ការបន្ទោបង់។

៦. ផ្លែចេក

ចេកជាផ្លែឈើដែលតំណាងឱ្យកូនចៅពេញផ្ទះ និងទ្រព្យសម្បត្តិ។ អ្នកទាំងអស់គ្នាអត់ថាចេកមានផ្ទុកនូវសារធាតុរ៉ែ ជាតិសរសៃ វីតាមីន A វីតាមីន B វីតាមីន C សារធាតុ Beta-carotene និង tryptophan ដែលជួយផ្ដល់ថាមពលល្អដល់រាងកាយ កាត់បន្ថយភាពតានតឹង បំប៉នភ្នែក ចិញ្ចឹមបេះដូង ជួយដល់ប្រព័ន្ធរំលាយអាហារ និងដំណេកផងដែរ។

៧. ផ្លែសារីសម្បកមាស

ផ្លែសារីពណ៌មាសជានិមិត្តរូបនៃលាភសំណាង និងទ្រព្យសម្បត្តិហូរហៀរមិនឈប់ដូចទឹក។ ជាធម្មតាគេដឹងថាផ្លែសារីពេលញ៉ាំទៅនឹងជួយឱ្យត្រជាក់ក្នុង ប៉ុន្តែលើសពីនេះវាក៏មានផ្ទុកនូវវីតាមីន B វីតាមីន C វីតាមីន K កាល់ស្យូម ម៉ាញេស្យូម ប៉ូតាស្យូម និងផូស្វ័រដែលជួយកាត់ជាតិកូឡេស្តេរ៉ូល ជម្ងឺផ្ដាសាយ ក្អក រំលាយជាតិខ្លាញ់ បង្កើនប្រព័ន្ធភាពស៊ាំ បន្សុទ្ធឈាម រក្សាកម្រិតជាតិស្ករ និងជួយឱ្យតម្រងនោមធ្វើការយ៉ាងល្អទៀតផង។ ក្នុងករណីអត់មានសម្បកមាស យកផ្លែសារីធម្មតាក៏បានដែរ។

៨. ផ្លែក្រូចថ្លុង

ក្រូចថ្លុងត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញានៃការមានកូន និងសំណាងល្អ។ បើចំពោះសុខភាពវិញ ផ្លែក្រូចថ្លុងមានផ្ទុកនៃវីតាមីន C ប៉ូតាស្យូម ផូស្វ័រ សូដ្យូម និងជាតិសរសៃខ្ពស់ដែលវានឹងជួយកាត់បន្ថយឱកាសនៃការកើតជម្ងឺមហារីក ព្យាបាលក្អក បំបាត់ការឈឺក្បាល ជួយសម្រួលដល់ការបន្ទោរបង់ និងជួយដេញខ្យល់បានយ៉ាងល្អ។ ដូចនេះហើយទើបផ្លែក្រូចថ្លុងតែងតែជាផ្លែឈើដែលគេខ្វះមិនបាន។

ដូចនេះកុំភ្លេចណាប្រិយមិត្តបានទាំងលាភសំណាងបានទាំងសុខភាពល្អទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម