យីអ៊ុនឡើងស្រឺតៗ! ស្រីស្អាត​ សាន កុសុមៈ ក្តោបតំណែងតួឯកផ្ទួនៗ

គ្រាន់តែឈានជើងចូលឆ្នាំ២០២២ភ្លាម ម្ចាស់​ជ័យលាភី​ធីតាឯក​សង្ក្រាន្ត​ឆ្នាំ​២០២១ កញ្ញា​ សាន កុសុមៈ យីអ៊ុន​ឡើង​ស្រឺត​ៗ​ ដោយក្តោបបានតំណែងតួឯកស្រីក្នុងរឿងដល់ទៅ២ផ្ទួនៗគ្នា។ ក្នុងនោះ មួយជា​​រឿង​សម័យ​ និងមួយ​ទៀតជារឿង​បុរាណ​​។ 

​

ស្នាដៃ​ថ្មីចំនួន​២ ដែលកញ្ញា​ សាន កុសុមៈ ជាតួឯកស្រីនោះ​ នឹង​បញ្ចាំង​នៅ​​លើ​កញ្ចក់​ទូរទស្សន៍​ CTN។ រឿងទី១ ជារឿង​បុរាណ​ចំណងជើងថា «ដើមរលួស​មាស​» ដោយសាច់​រឿង​​ដូច​រឿង​ «​មរណៈមាតា»​ ដែល​កំពុង​តែ​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ PNN និងបានចាក់​បញ្ចាំង​ពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ២០២១ ចំណែកមួយទៀត ជារឿង​សម័យចំណងជើង «មន្ត​ស្នេហ៍​អ្នក​គ្រូ​ពេទ្យ​ឆ្នាស់​» ​ជា​រឿង​ដែល​ផ្ដោត​ជា​​សំខាន់​ស្ដី​ពីជំងឺ​កូវីដ​-១៩ នឹងត្រៀមបញ្ចាំង​ជូន​ទស្សនា​​ចាប់​ពី​ថ្ងៃ​ទី​១១​ ខែ​មករា ឆ្នាំ​២០២២ ខាង​មុខ​នេះ​។

គួររំលឹកផងដែរថា ​ស្រី​តូច សាន កុសុមៈ គឺ​ជា​តារា​ស្រី​វ័យ​ក្មេង​ម្នាក់​ដែល​អំណោយ​ផល​ទាំង​ព្រម ទាំង​រូប​សម្រស់ ទេពកោសល្យ​សិល្បៈ និង​ចំណេះ​ដឹង​ភាសា​បរទេស​ដែល​អាច​និយាយ​បាន​ដល់​ទៅ ៤ភាសា។ ត្បិតជា​តារា​សម្ដែង​ស្រករ​ក្រោយ​ ប៉ុន្តែ​ស្រីតួចច្រឡឹងរូបនេះ កញ្ឆក់​យក​ការ​គាំទ្រ​យ៉ាង​គំហុក​តាម​រយៈ​រូប​សម្ផស្ស​ដ៏​ស្រស់​ផូរផង់​របស់​នាង។ សក្ដានុពល​មួយ​នេះ បូក​ផ្សំ​នឹង​ចរិតឬកពារ​សុភាព ថ្លៃ​ថ្នូរ នាង​ត្រូវ​បាន​ជ្រើសរើស​ជា តួអង្គ​ព្រះនាង មណ្ឌា​​ទេវី ជា​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ឆ្លូវ កាល​ពី​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​កាល​ពី​ពេល​កន្លង​ទៅ។

មហាជនកាន់តែស្គាល់ សាន កុសុមៈ ច្រើនឡើងក្រោយនាង​បង្ហាញ​ខ្លួន​ក្នុង​ខ្សែភាពយន្ត​មួយ​ចំនួន។ ក្រៅ​ពី​ការ​បង្ហាញ​មុខ​ក្នុង​ខ្សែភាពយន្ត កុសុមៈ ក៏ជាតារាស្រីម្នាក់ដែលអ្នកប្រើប្រាស់បណ្តាញសង្គមនិយមតាមដានពីជីវិតឯកជនរបស់នាងដែរ ដោយសារនាងជាតារាស្រីម្នាក់ពូកែតុបតែងខ្លួន ទោះសាមញ្ញ​ៗ តែ​ពិតជា​គួរ​ឲ្យ​ឈ្លក់​វង្វេង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម