ឃើញ​ផ្កា​រីក​ស្គុះស្គាយ​បែប​នេះ បើ​មាន​អ្នក​ជូន​ទៅ​ ហើយ​ថត​រូប​ឲ្យ​ទៀត​មិន​ដឹង​ល្អ​យ៉ាងណា!

ប្រិយមិត្ត​នារី​ៗ ពេល​ស្ត្រេស​ខ្លាំង​ហើយ​ចង់​ដើរ​លេង​ តែ​មិន​ដឹង​ថា​គួរ​ដើរ​លេង​ទៅ​កន្លែង​ណា​មែន​ទេ? មិន​ចាំ​បាច់​បារម្ភ​ទៀត​ទេ​ថ្ងៃ​នេះ​ AMS សូម​ណែនាំ​កន្លែង​ថត​រូប​មួយ​ដែល​ធានា​ថា​ពេញ​ចិត្ត​ខ្លាំង​ ជាមួយ​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប​តែ​ម្ដង។ សួន​ផ្កា Green Park ដែលកំពុងតែរីកយ៉ាងស្គុះស្គាយមួយនេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ស្កុក​ជ្រៃ ឃុំ​តាំងសំរោង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ចំណាយ​ពេល​ជិះ​ម៉ូតូត្រឹមតែ ២ ​ទៅ​ ៣​ ម៉ោងតាមបណ្ដោយផ្លូវអាស៊ានលេខ ១១ ​នឹង​បាន​ទៅ​ដល់​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ រួច​ហើយ​អាច​ស្វែង​រក​សួន​ច្បារ​មួយ​នេះ​បាន។

«ហ្រ្គីន​ផាក-Green Park» គឺ​ជា​ចម្ការ​លំហែ​មួយ ដែល​មាន​ទេសភាព​ស្អាត មាន​ដំណាំ​ច្រើនប្រភេទ មាន​សួន​ផ្កា​ចម្រុះជាច្រើន ទេសភាព​បែប​ស្រុកស្រែ និង​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ​ដែល​ប្រិយមិត្តក៏អាច​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ថ្ងៃ​តែ​មួយហើយ​មិនពិបាក​នឿយ​ហត់ទៀតផង។

អ្វី​ដែល AMS ចង់ recommend ដល់​ប្រិយមិត្ត​ទាំងអស់​គ្នា​ គឺ​បើ​សិន​ជា​បាន​ទៅ​ក្នុង​រដូវ​កាល​នេះ​ប្រាកដ​ជា​បាន​ជួប​ផ្កា​ដែល​កំពុង​តែ​រីក​ស្គុះស្គាយ​ទទួលរាក់ទាក់ញញឹមដាក់​​អ្នក​ជាក់​ជា​ខាន។ មួយ​វិញ​ទៀត​ចំពោះ Boy Boy ដែល​មាន​សង្សារ​ហើយ​ចង់​ថត​រូប​គូ​បែប​ស្វីត​ៗ ស្អាតៗ​អាច​នាំ​ទៅ​ថត​នៅ​សួន​ផ្កា Green Park នេះ​បាន ប៉ុន្តែ​ចង់​និយាយ​ថា ​អ្នក​ដែល​អត់​គូ​ក៏​អាច​ទៅ​លេង​នៅ​កន្លែង​នេះ​បាន​ដែរ​ គ្រាន់​តែ​បបួល​មិត្តភ័ក្ដិ​មួយ​ក្រុម​ទៅ​ព្រឹក​វិញ​ល្ងាច​ក៏​អាច​ទទួលបាន​ថត​រូប​ស្អាត​ៗ​ដែរ៕

ផែនទី៖ https://goo.gl/maps/bPnF5fnrCsgdA2cz7



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ