ត្រៀមកាន់ដៃ Crush ទៅមើល!​ Angkor Wildlife & Aquarium ពិភពជីវិតក្រោមទឹកនៅសៀមរាប ប្រកាសតម្លៃសំបុត្រចូលហើយ

បើ​តាម​ការ​​គ្រោង​ទុក ​បើក​ដំណើរ​ការ​នា​ចុង​​ខែ​តុលា​ឆាប់ៗ​ខាង​មុខ​នេះ Angkor Wildlife & Aquarium នឹង​ក្លាយ​ជា​ឧទ្យាន​មច្ឆា និង​សត្វ​ព្រៃ​លំដាប់​ថ្នាក់​ពិភព​លោក​ដំបូង​បង្អស់​ នៅ​កម្ពុជា​ និង​ជា​ទិសដៅ​ទេសចរណ៍​ថ្មី​ប្លែក​បំផុត​ដែល​ទេសចរ​គ្រប់​រូប​មិន​គួរ​រំលង​នៅ​ក្នុង​ទឹក​ដី​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ខេត្ត​សៀមរាប។ ការ​ទន្ទឹង​រង់ចាំ​របស់​ទេសចរ​ជាតិ​ និង​អន្តជាតិ​ដើម្បី​​ទទួល​បាន​បទពិសោធន៍​ថ្មី​ ព្រម​ទាំង​បាន​ទស្សនា​ដោយ​ផ្ទាល់​ភ្នែក​នូវ​ប្រទេស​ត្រី​ប្លែកៗ និង​កម្រ​ៗ​នៅ​ក្នុង​អាង​ចិញ្ចឹម​ត្រី​ដូច​នៅ​ក្រោម​បាតសមុទ្រ ក៏​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​សំនួរអំពីតម្លៃ​សំបុត្រ​ចូល​ទស្សនា​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​តម្លៃ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​នៅ​ក្នុង​ឧទ្យាន​មច្ឆា​និង​សត្វព្រៃ​របស់​ខ្លួន Angkor Wildlife & Aquarium បាន​បង្ហាញ​ឲ្យ​ទេសចរ​ជាតិ​ និង​អន្តជាតិ​ដឹង​ពី​តម្លៃ​ចូល​ទស្សនា​តាម​រយៈ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា សម្រាប់​ទេសចរ​ជាតិ​ក្នុង​មួយ​សំបុត្រ​មាន​តម្លៃ​ ១០ ដុល្លារ ឯ​កុមារ​ ៥ដុល្លារ ខណៈ​ទេសចរ​អន្តរជាតិ​មាន​តម្លៃ ១៨​ដុល្លារ​ និង​កុមារ ១០​ដុល្លារ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ភ្នំពេញប៉ុស្ដិ៍ បាន​ឲ្យ​ដឹង​ថា​ នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន Angkor Wildlife and Aquarium លោក ម៉េង ហៀង បាន​ថ្លែង​ថា នៅ​ក្នុង​កន្លែង​របស់​លោក​នឹង​មាន​ប្រភេទ​វារី​សត្វ (​ប្រភេទ​ត្រី​ទឹកសាប ត្រី​ទឹកប្រៃ និង​ពពួក​អណ្ដើក​) និង​ពពួក​សត្វ​នៅ​លើ​គោក​ជាច្រើន​ដូចជា សត្វ​ខ្លា ដំរី ខ្លាឃ្មុំ​តូច និង​ក៏​មាន​ត្រី​នាំ​មកពី​ទន្លេ​អាម៉ាហ្សូន​ដូចជា​ត្រី អារ៉ាផៃម៉ា។ លោក​បាន​បន្ថែម​ថា Angkor Wildlife and Aquarium មិន​គ្រាន់តែ​ជា​ចំណី​ចក្ខុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​កន្លែង​ថែរក្សា ការពារ​ប្រភេទ​សត្វព្រៃ និង​មច្ឆជាតិ​កម្ពុជា​ដែល​ជិត​ផុត​ពូជ និង​ខ្លះ​មាន​ដោយ​កម្រ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឧទ្យាន​មច្ឆា​និង​សត្វព្រៃ​នៅ​លើ​ផ្ទៃ​ដី​ ១០០ ហិតា​មួយ​នេះ​មាន​ចម្ងាយ​ប្រមាណ ៣០ គីឡូម៉ែត្រ​ពី​ក្រុង​សៀម ដែល​ស្ថិត​​នៅ​ក្នុង​ឃុំ​ខ្ចាស់ ស្រុក​សូត្រ​និគម ខេត្ត​សៀមរាប។ សម្រាប់​​ថ្ងៃ​បើក​ដំណើរការ​ជាក់​លាក់​ក៏​ដូចជា ទិដ្ឋភាព​ទូទៅ​ និង​ព័ត៌មាន​បន្ថែម​អំពី​ឧទ្យាន​មច្ឆា និង​សត្វ​ព្រៃ​មួយ​នេះ​ ទេសចរ​គ្រប់​រូប​អាច​តាម​ដាន​នៅ​លើ​គេហទំព័រ​បណ្ដាញ​សង្គម https://www.facebook.com/AWASRPark/៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ