ទឹកជ្រោះធម្មជាតិ ៥ កន្លែង ស្អាតទាក់ភ្នែកនៅមណ្ឌលគិរី ឃើញហើយចង់ទៅលេង

មណ្ឌលគិរី ជាខេត្តដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា សម្បូរទៅដោយរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ជាច្រើនកន្លែង ក៏ដូចជាតំបន់ភ្នំ ដែលគ្របដណ្តប់ទៅដោយធម្មជាតិ​ខៀវស្រងាត់ ព្រៃភ្នំ ជ្រលង ដងអូរ ភូមិឋានរបស់បងប្អូនជនជាតិ និងតំបន់ប្រវត្តិសាស្ត្រជាដើម ។ សម្រាប់អ្នកទេសចរដែលបានមកដល់ទឹកដី​មានទេសភាពដ៏ស្រស់ស្អាតមួយនេះ គួរតែបន្តដំណើរទៅកម្សាន្តនៅតំបន់ទឹកធ្លាក់ធម្មជាតិ ទាំង ៥ កន្លែង ខាងក្រោមនេះ ។

១. ទឹកជ្រោះប៊ូស្រា

ទឹកជ្រោះប៊ូស្រា ស្ថិតនៅភាគខាងកើតខេត្តមណ្ឌលគិរី ប្រមាណជា ៣៨ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ជាជម្រើសទី ១ នៃគោលដៅទេសចរណ៍។ ទឹកជ្រោះប៊ូស្រា មានកន្លែងទឹកធ្លាក់ ៣ កន្លែងផ្សេងៗគ្នានៅលើជ្រលងតែមួយ ទឹកធ្លាក់ដំណាក់ទី១ គឺជាចំណុចដ៏ទាក់ទាញបំផុតសម្រាប់ការលេងទេករបស់អ្នកទេសចរ ដែលមានកម្ពស់ទឹក ពី ៨ ទៅ ១៥ ម៉ែត្រ ។

២. ទឹកជ្រោះសែនមនោរម្យ

ទឹកជ្រោះសែនមនោរម្យ ឬទឹកជ្រោះដំណាក់ស្តេច ស្ថិតនៅភូមិជ្រៃ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។ ជារមណីយដ្ឋានដែលមានសក្តានុពល និងមានភ្ញៀវទេសចរទៅកម្សាន្ត​ជាប្រចាំព្រោះមានទីតាំងជិតក្រុង និងងាយស្រួលក្នុងការធ្វើដំណើរ ត្រឹម ៥ គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យប៉ុណ្ណោះ ។

៣. ទឹកជ្រោះជ្រៃធំ

រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ ស្ថិតនៅក្នុងស្រុកសែនមនោរម្យ ប្រមាណជា ២០ គីឡូម៉ែត្រពីទីរួមខេត្ត។ ទឺកជ្រោះលាក់ខ្លួនកណ្តាលព្រៃមួយនេះ អាចងូតទឹកលេងកម្សាន្ត​បានយ៉ាងត្រជាក់ចិត្ត និងរីករាយជាមួយកម្ពស់ទឹករហូតដល់ទៅជិត ៣០ ម៉ែត្រក្នុងរដូវវស្សា ។

​៤. ទឹកធ្លាក់រមនា

ទឹកធ្លាក់ដ៏ស្រស់បំព្រងនេះមានទីតាំងស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ប៉ែកខាងលិចក្រុងសែនមនោរម្យ។ ចំពោះការធ្វើដំណើរត្រូវឆ្លងកាត់ផ្លូវលំ ដែលអាចមើលឃើញទឹកធ្លាក់ ២ ទៅ ៣ កន្លែង នៅតាមដងអូរនៃជ្រលងភ្នំនោះ ប៉ុន្តែតំបន់ទឹកធ្លាក់ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរនៅះគឺ ទឹកធ្លាក់រមនា ១ ដែលស្ថិតនៅភូមិ ពូទ្រូ ឃុំសែនមនោរម្យ ស្រុកពូរាំង និងទឹកធ្លាក់រមនា ២ ស្ថិត​នៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោរម្យ​ ស្រុក​អូរ​រាំង​​ តំបន់ទឹកធ្លាក់មួយនេះមានកម្ពស់ទឹកពី ៥ ទៅ ៨ ម៉ែត្រ សម្រាប់ការងូតទឹកលេងកម្សាន្ត។

​៥. ទឹកធ្លាក់ក្បាលព្រះ

ទឹកធ្លាក់ក្បាលព្រះ ឬលែងប៉ូកព្រះ ស្ថិតនៅក្នុងសង្កាត់រមនា ក្រុង សែនមនោរម្យ ចម្ងាយ ១៣ គីឡូម៉ែត្រពីទីរួមខេត្ត។ តំបន់ទឹកធ្លាក់ធម្មជាតិដែលមានទេសភាពស្រស់បំព្រង​មិនចាញ់ទឹកធ្លាក់រមនាមួយនេះ មានកម្ពស់រហូតដល់ ៣៩ ម៉ែត្រ នៅក្នុងរដូវវស្សា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ