សហគមន៍ អេកូទេសចរណ៍ ម្លេច ស្រុកជុំគិរី ខេត្តកំពត ដែលជាតំបន់ដ៏ស្រស់ត្រកាលមួយក្នុងខេត្តកំពត កំពុងបោះជំហានថ្មីមួយឆ្ពោះទៅរកការអភិវឌ្ឍខ្លួនឱ្យក្លាយជាគោលដៅអេកូទេសចរណ៍ឈានមុខគេនៅក្នុងខេត្ត។ ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហការដ៏រឹងមាំរវាងអាជ្ញាធរ មន្ត្រីសង្ឃ វត្តអារាម អាជីវកម្មក្នុងស្រុក និងប្រជាពលរដ្ឋ សហគមន៍នឹងរៀបចំជាលើកដំបូងនូវព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដ៏ពិសេសមួយដែលមានឈ្មោះថា “រាំវង់ទំនប់ម្លេច”។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៥ នៅក្បែរមាត់បឹងដ៏ស្រស់ស្អាតដែលហ៊ុំព័ទ្ធដោយភ្នំធម្មជាតិដ៏បៃតងដោយផ្តោតសំខាន់ទៅលើការបង្ហាញនូវល្បែងប្រជាប្រិយខ្មែរ រាំវង់ រាំក្បាច់ សារ៉ាវាន់ជាដើម និងរបាំប្រពៃណីដ៏រស់រវើក ចាប់ពីម៉ោង ១រសៀល ដល់ ៨យប់។
តាមរយៈសហគមន៍បានជឿជាក់យ៉ាងមុតមាំថា ការបង្កើតព្រឹត្តិការណ៍នេះនឹងជួយជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឱ្យបានមកទស្សនា និងស្វែងយល់ពីសកម្មភាពប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដោយចាប់ផ្តើមព្រឹត្តិការណ៍នេះក្នុងទ្រង់ទ្រាយតូចជាមុន ហើយនឹងបន្តពង្រីកទំហំ និងភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំចាប់ពីឆ្នាំនេះតទៅ។


ព្រឹត្តិការណ៍ពិសេសនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហគមន៍ក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍ និងបង្ហាញពីវប្បធម៌ដ៏រុងរឿងរបស់ខ្មែរទៅកាន់ពិភពលោក។ ដូច្នេះសហគមន៍ អេកូទេសចរណ៍ ម្លេចសូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ឱ្យចូលរួមសប្បាយរីករាយក្នុងបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដ៏ពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹម។
សូមកុំខកខានឱកាសដ៏ល្អនេះ!
អញ្ជើញមកចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ “រាំវង់ទំនប់ម្លេច” នៅស្រុកជុំគិរី ខេត្តកំពត ដែលមានចម្ងាយត្រឹមតែ 100km ពី រាជធានី ភ្នុំពេញ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ!



























Account
Security
Favourite Content