គ្រាន់តែលក់​សាច់ក្រក​​អនឡាញ តារា​សម្ដែង​ហុងកុង Nicholas Tse អាចរក​ចំណូល​បានរាប់រយលាន​ដុល្លារ

តារាចម្រៀង និងជាតារាសម្តែងហុងកុងដ៏ល្បីឈ្មោះ Nicholas Tse បានបង្ហាញភាពប៉ិនប្រសប់ក្នុងអាជីវកម្មរបស់ខ្លួនម្តងទៀត ដោយអាចរកចំណូលបាន 1.5 ពាន់លានយ៉ន់ (ស្មើនឹង 207 លានដុល្លារអាមេរិក) ពីការលក់សាច់ក្រក នៅក្នុងប្រទេសចិនក្នុងរយៈពេលបីឆ្នាំចុងក្រោយ។

មានមូលដ្ឋាននៅទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ក្រុមហ៊ុនអាហាររបស់លោក Nicholas Tse ដែលមានម៉ាកយីហោ Chef Nic Π ឬ Fengweipai ជាភាសាចិន ក៏បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ផ្នែកលក់ទូទាំងប្រទេសរយៈពេល 3 ឆ្នាំជាប់ៗគ្នាផងដែរ។ ពានរង្វាន់នេះត្រូវបានចេញដោយ Euromonitor International ជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ និងអ្នកប្រើប្រាស់ទូទាំងពិភពលោក។

មានវ័យ 44 ឆ្នាំ Nicholas Tse ​មាន​អ្នកគាំទ្រ​យ៉ាង​ច្រើន​ទាំង​នៅ​ដីគោក និង​ហុងកុង។ លោកបានឈ្នះពានរង្វាន់ជាច្រើនពីកម្មវិធី Hong Kong Film Award ដូចជាពានរង្វាន់តារាសម្តែងថ្មីឆ្នើម ក្នុងឆ្នាំ1999 ពានរង្វាន់តួរងប្រុសឆ្នើម នៅឆ្នាំ2010 និងពានរង្វាន់តួឯកប្រុសឆ្នើម ក្នុងឆ្នាំ2011។

យ៉ាងណាមិញ រយៈពេលជាងមួយទស្សវត្សរ៍កន្លងមកនេះ លោកបានងាកមកធ្វើជាអ្នកជំនាញធ្វើម្ហូបនៅក្នុងកម្មវិធីផ្សេងៗច្រើនជាង។ អាជីវកម្មសាច់ក្រក Premium របស់លោកត្រូវបានបង្កើតឡើងក្រោមការសហការរវាងលោក និង Hangzhou Qianxun ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចឈានមុខគេនៅក្នុងប្រទេសចិនក្នុងឆ្នាំ 2021។ ចាប់តាំងពីចរាចរលើទីផ្សារនៅឆ្នាំ 2022 មក បរិមាណលក់របស់ក្រុមហ៊ុនបានឈានដល់ 10 លានឈុតក្នុងរយៈពេល 3 ខែដំបូង ដោយសារប្រជាប្រិយភាពរបស់តារាសម្ដែងរូបនេះ។ សាច់ក្រករបស់លោកមានប្រាំរសជាតិ រួមមានទាំង រសជាតិធម្មតា ម្រេចខ្មៅ និងវ៉ានីឡា។

ខណៈពេលដែលមហាជនខ្លះនិយាយថាផលិតផលនេះមានតម្លៃថ្លៃ ដោយសាច់ក្រកមួយមានតម្លៃ 4.5 យ៉ន់ (0.62 ដុល្លារអាមេរិក) ក្នុងមួយដុំ ប៉ុន្តែមួយចំនួនទៀតក៏បានការពារដោយនិយាយថាសាច់ក្រកនេះមានតម្លៃព្រោះមានគុណភាពខ្ពស់។ តារាសម្ដែង Nicholas Tse ត្រូវបានគេនិយាយថាមានភាពតឹងរ៉ឹងក្នុងការជ្រើសរើសគ្រឿងផ្សំសាច់ជ្រូក ហើយលោកក៏ជួយរចនាការវេចខ្ចប់ផលិតផលផងដែរ។

យ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយនោះទេដែល Nicholas Tse ទទួលបានជោគជ័យក្នុងអាជីវកម្ម។ តួយ៉ាង នៅដើមទសវត្សរ៍ឆ្នាំ 2000 លោកបានបង្កើតស្ទូឌីយ៉ូកាត់តមួយនៅក្នុងហុងកុង ដែលធ្លាប់ដណ្ដើមបានទីផ្សារផ្សាយពាណិជ្ជកម្មវីដេអូមួយចំណែកធំនៅហុងកុង មុនពេលលោកបានលក់ក្រុមហ៊ុននេះនៅឆ្នាំ 2016។

ក្នុង​ឆ្នាំ 2012 Nicholas Tse ត្រូវ​បាន​អញ្ជើញ​ឱ្យ​ថ្លែង​សុន្ទរកថា​ក្នុង​នាម​ជា​អ្នកដឹកនាំ​ធុរកិច្ច​អាស៊ី​ម្នាក់​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ហុងកុង​។

ជោគជ័យលើវិស័យ​សាច់ក្រក​របស់លោកបានបង្កើត​ឱ្យ​មាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម។ អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​និយាយ​ថា​៖ “និយាយ​ឲ្យ​ត្រង់​ទៅ វា​ឆ្ងាញ់​ហើយ​សុវត្ថិភាព”ខណៈម្នាក់ទៀតបាននិយាយថា៖ “ខ្ញុំរំភើបចិត្តចំពោះពាក្យសម្ដីរបស់គាត់ដែលនិយាយថាគាត់មិនចង់បង្កើតម៉ាកយីហោដែលមានតម្លៃ 10 ពាន់លានយ៉ន់ទេ ប៉ុន្តែគាត់ចង់បង្កើតម៉ាកយីហោដែលមានអាយុកាលមួយសតវត្សរ៍” ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

អតីតតួឯកប្រុស TVB លក់សិទ្ធិឱ្យក្រុមហ៊ុន AI ប្រើរូបភាពមុខកាលពីក្មេងរបស់ខ្លួនទៅផលិតរឿងថ្មី

ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភព

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់

Leave a Reply

Your email address will not be published.Required fields are marked *