មិនធម្មតា! When Life Give You Tangerines ជាប់ឈ្មោះដណ្ដើមពានរង្វាន់ដល់ទៅ ៨ ពីកម្មវិធី Baeksang Arts Awards

ភាពយន្តភាគ When Life Give You Tangerines បានជាប់ឈ្មោះដណ្ដើមពានរង្វាន់ក្នុងកម្មវិធី​ Baeksang Arts Awards លើកទី៦១ ដោយមានគូតួឯក IU និង Park Bo Gum នៅក្នុងតារាងបេក្ខភាពពានរង្វាន់តួឯកឆ្នើមប្រចាំឆ្នាំ។

នៅថ្ងៃទី៧ ខែមេសាកន្លងទៅនេះ​ ការិយាល័យ Baeksang Arts Awards ទើបតែបានបើកបង្ហាញបញ្ជីឈ្មោះបេក្ខភាពពីវិស័យទូរទស្សន៍ ភាពយន្ត និងល្ខោន ដែលមានឱកាសជាម្ចាស់ពាននៅក្នុងកម្មវិធីប្រចាំឆ្នាំ ២០២៥ នេះ។

ជាក់ស្ដែង ភាពយន្តរបស់ Netflix រឿង When Life Give You Tangerines ជាបេក្ខភាពដែលលេចធ្លោបំផុតមួយ ជាមួយនឹងការជាប់ឈ្មោះប្រកួតប្រជែងរហូតដល់ ៨ ផ្នែក រួមមាន ភាពយន្តភាគឆ្នើម, អ្នកដឹកនាំឆ្នើម សម្រាប់លោក Kim Won Seok, អត្ថបទភាពយន្តឆ្នើម សម្រាប់អ្នកនិពន្ធ Im Sang Choon, តួរងឆ្នើមផ្នែកបុរស សម្រាប់ Choi Dae Hoon, តួរងឆ្នើមផ្នែកនារី សម្រាប់ Yeom Hye Ran និងតារាសម្ដែងស្រីជំនាន់ថ្មី សម្រាប់ Kim Tae Yeon។

និយាយពីតួអង្គឯកវិញ IU ដែលសម្ដែងជា Ae Soon នឹងចូលរួមដណ្ដើមពានរង្វាន់តួឯកស្រីឆ្នើម ជាមួយនឹង Kim Tae Ri ពីរឿង The Youngest Son, Kim Hye Yoon ពីរឿង Lovely Runner, Go Min Si ពីរឿង Into the Forest with No One និង Jang Nara ពីរឿង Good Partner។

ទន្ទឹមគ្នានេះតួឯកប្រុស Park Bo Gum ដែលសម្ដែងជា Gwan Shik ក៏បានឈរឈ្មោះដណ្ដើមពានរង្វាន់តួឯកប្រុសឆ្នើម ជាមួយនឹង Byeon Woo Seok តួប្រុសរឿង Lovely Runner, Lee Jun Hyuk តួប្រុសរឿង The Good or the Bad Dong Jae, Joo Ji Hoon តួប្រុសរឿង Trauma Center និង Han Suk Kyu តួប្រុសរឿង​An Intimate Betrayal។

គួរបញ្ជាក់ផងដែរថា  កាលបរិច្ឆេទនៃកម្មវិធី Baeksang Arts Awards នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឯ COEX D Hall ទីក្រុងសេអ៊ូល និងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ JTBC, JTBC2 និង JTBC4។

សូមរំឭកផងដែរថា កាលពីឆ្នាំ២០១៩ និង ២០២៣ កន្លងទៅ IU ធ្លាប់បានឈ្នះពានរង្វាន់តារាសម្ដែងស្រីដែលមានប្រជាប្រិយភាពបំផុតពីកម្មវិធីតែមួយនេះរួចទៅហើយ។ ដូចគ្នាដែរ នៅក្នុងឆ្នាំ២០១៧ Park Bo Gum ក៏បានឈ្នះពានរង្វាន់តែមួយ ក៏ប៉ុន្តែសម្រាប់ផ្នែកបុរស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *