កាលពីថ្ងៃច័ន្ទទី ០៤ កន្លងទៅថ្មីៗនេះ មហាជនហាក់ផ្ទុះការចាប់អារម្មណ៍ទៅលើកុលាលភាជន៍ជាច្រើន ដែលកម្លាំងទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្ររកឃើញក្នុងសំពៅបុរាណលិចក្នុងបាតសមុទ្រ ម្តុំចន្លោះកោះតាគាវ និងកោះឬស្សី ក្នុងខេត្តព្រះសីហនុ ខណៈបច្ចុប្បន្ននេះអាជ្ញាធរបានប្រគល់ជូន មកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត យកមករក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។

បើតាមមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តព្រះសីហនុ បានបញ្ជាក់ថា ទិន្នន័យបឋមនៃកុលាលភាជន៍មាន ១ ៧២៩ វត្ថុ ដែលបានប្រគល់ជូនទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត យកមករក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ។
កុលាលភាជន៍មានចំនួនច្រើនទាំងអស់នោះ ខ្លះជា ពាងត្រចៀកបួន ក្រឡត្រចៀកបួន ខួច ក្អម គម្រប ដែលដុតក្នុងកម្ដៅខ្ពស់ និងមានផ្ទៃរលោង ផលិតនៅក្នុងតំបន់មួយចំនួននៅប្រទេសថៃដូចជា ឡមេណាមណយ ខេត្តស៊ិង្ហបុរី ឡស្រីសជនាល័យ ស្រុកសុវណ្ណកលោក ខេត្តសុខោទ័យ និងភាជន៍ផលិតបែបប្រពៃណីនៅតាមភូមិក្បែរក្រុងអយុធ្យា ដែលមានអាយុកាលរវាងស. វ.ទី ១៥ – ១៧ នៃ គ.ស. ឬយើងអាចនិយាយបានថាស្ថិតនៅរវាង ៣០០ ឆ្នាំ ទៅ ៥០០ ឆ្នាំ មុនពេលបច្ចុប្បន្ន៕





























Account
Security
Favourite Content