ស្ថាបនិកសាលាដូងដឹកសៀវភៅ១ ពាន់ក្បាល ចេញធ្វើបេសកកម្ម​ «ទេសចរណ៍អំណាន» ក្នុងស្រុកខ្មែរ

បេសកកម្ម​​​ ទេសចរណ៍​អំណាន​​​ នឹង​មាន​វត្តមាន​នៅ​តាម​បណ្ដា​ខេត្ត​ក្រុងនៅក្នុង​ស្រុក​ខ្មែរ​ ដោយ​ស្ថាបនិក​សាលា​ដូង​ក្នុង​ពេល​ឆាប់​ៗ​ ជា​មួយ​សៀវភៅ​ ១​ពាន់​ក្បាល ​ដែល​ដឹក​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​​រថយន្ត​ចល័ត​ពណ៌​ទឹក​ក្រូច​យ៉ាង​ស្រស់​ស្អាត​។​​​​

សៀវភៅ​ប្រមាណ​ ១ ​ពាន់​ក្បាល ​នឹង​ធ្វើ​ដំណើរ​ចល័ត​ពេញ​ប្រទេស​ខ្មែរ ​ដើម្បី​ទៅ​ជួប​បង​ប្អូន​ ក៏​ដូច​ជា​សិស្សានុសិស្ស​ អ្នក​ស្រលាញ់​ការ​អាន​ តាម​រយៈ​បេសកកម្ម​​​ ទេសចរណ៍​អំណាន​ ឬ​បណ្ណាល័យ​ចល័ត​សាលា​ដូង ​ដែល​ត្រូវ​បាន​រៀប​ចំ​​ដោយ​ស្ថាបនិក​សាលា​ដូង​។​ តាម​រយៈ​ការ​​ផ្ដល់​បទ​សម្ភាស​មក​​កាន់​​ AMS ​ស្ថាបនិក​សាលា​ដូង​លោក​ អ៊ុក​ វណ្ណដេ​ បាន​​ឱ្យ​ដឹង​ថា៖ ​«​បេសកកម្ម​មួយ​នេះ​មាន​រយៈ​ពេល ​​២ ​ឆ្នាំ​​ ដោយ​ចាប់​ផ្ដើម​ពី​ដើម​ឆ្នាំ ​២០២៥ ​រហូត​ដល់​ឆ្នាំ​ ២០២៧​។ ​លោក​​បាន​ធ្វើ​ការ​សាក​ល្បង​ជា​ដំបូង​នៅ​ក្នុង​ខែ​ឧសភា​ ឆ្នាំ​២០២៣​ ដោយ​ចាប់​ផ្ដើម​​ពី​ខេត្ត​កែប ​និង​កំពត​»​។ លោក​បាន​បន្ថែម​ទៀត​ថា ​សម្រាប់​បេសកកម្ម​​​​​​​​​​​មួយ​នេះ​​លោក​ចង់​បង្កើន​ការ​អាន​​ និង​ការ​​គិត​​​ឱ្យ​បាន​ទូលំ​ទូលាយ​។ ដោយ​ឡែក​សម្រាប់​ទី​តាំង​ដែល​លោក​ទៅ​ដល់​ និង​រាល់​សកម្មភាព​ផ្សេងៗ​អំពី​បេសកកម្ម​មួយ​នេះ​នឹង​មាន​ជម្រាប​ជូន​​នៅ​ក្នុង​ផេក​ផ្លូវ​ការ​របស់​លោក​ផង​ដែរ​។​​​​​​​

ស្ថាបនិក​សាលា​ដូង​រូប​​ ឬ​ត្រូវ​បាន​គេ​ហៅ​លោក​ថា​អ្នក​ចម្បាំង​សំរាម​រូប​នេះ​ បាន​រៀប​រាប់​​ទៀត​ថា ​៖ «​លោក​នឹង​រស់​នៅ​ក្នុង​ឡាន​មួយ​គ្រឿង​​​នេះ ជា​មួយ​សៀវភៅ​១​ពាន់​ក្បាល ​​ចល័ត​ពេញ​ប្រទេស​ខ្មែរ ​ដើម្បី​ដឹក​នាំ​ការ​អាន​សៀវភៅ​គ្រប់​ទី​កន្លែង​ដែល​លោក​បាន​ទៅ​ដល់»​លោក​ក៏​បាន​ឆ្លៀត​អរគុណ​នូវ​ទឹក​ចិត្ត​បងស្រី​ម្នាក់​ដែល​បាន​ផ្ដល់​ឡាន​មួយ​ឱ្យ​លោក​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​​រួម​មួយ​នេះ​​ផង​ដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen