«ជ្រាវ» ជាឈ្មោះទឹកធ្លាក់១កន្លែងស្ថិតក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ទឹកធ្លាក់១កន្លែងនេះមានចម្ងាយប្រមាណជា ១០០ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ។ បើនិយាយពីទេសភាពមិនថានៅតាមដងផ្លូវជាពិសេសក្នុងរដូវកាលបៃតងនេះគឺថាស្អាតជាប់ចិត្តដិតអារម្មណ៍តែម្ដង។


នៅទីនោះមានទឹកធ្លាក់ជាជម្រាល ៧ ដំណាក់ ហើយដំណាក់និមួយៗ សុទ្ធតែមានទឹកស្អាតនិងត្រជាក់ដែលអាចងូតលេងកម្សាន្តបាន។ ដោយឡែក សម្រាប់ដំណាក់ទី៧ ឬបារាំងដោតទង់ (ជាឈ្មោះអ្នកក្នុងតំបន់ហៅតៗគ្នាបែបនេះ) ជាដំណាក់ទឹកហូរដែលខ្ពស់ជាងគេតម្រូវឱ្យថ្មើរជើងឡើងប្រមាណជា ២ ម៉ោងទើបអាចទៅដល់។ សម្រាប់ទឹកធ្លាក់នៅតាមដំណាក់និមួយៗមានភាពស្រស់ស្អាតដាច់ដោយឡែកគ្នា។ ជាពិសេសនៅទឹកធ្លាក់ដំណាក់ទី៥គឺមានដុំថ្មធំមួយទប់កណ្ដាលដែលបង្កើតបានជាផ្ទាំងទស្សនីយភាពប្លែកភ្នែក។











នៅទីតាំងទឹកធ្លាក់មួយនេះក៏មានកញ្ចុះសម្រាប់សម្រាកកម្សាន្តនិងទិញម្ហូបអាហារផងដែរ។ សម្រាប់អ្នកចូលចិត្តបោះតង់អាចទៅបោះនៅទឹកធ្លាក់ជាន់ទី៧ ឬអាចបោះតាមតំបន់ជើងភ្នំដែលមានកន្លែងអាចបោះតង់បានយ៉ាងងាយស្រួល។ ជ្រាវ ជាកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរតាមរយៈទឹកធ្លាក់ប្រាំពីរជាន់ អមដោយសម្រស់ធម្មជាតិគយគន់មិនជិនណាយ គួរជាទីលំហែកាយនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក៕
សូមចុចខាងក្រោមដើម្បីទស្សនាវីដេអូពេញ ៖
Credited VDO ៖ បងស្នា – Influencers MLMUPC


























Account
Security
Favourite Content