ហាងកាហ្វេដូចនៅក្នុងព្រៃ ដែលកំពុងល្បីលើបណ្ដាញសង្គមមួយរយៈមកនេះ គឺមានឈ្មោះថា Chesda Coffee & Restaurant។ ភាពទាក់ទាញនៃហាងមួយនេះ គឺបរិវេណធំទូលាយ លើផ្ទៃដីយ៉ាងធំ ដើរចូលទៅដល់ហើយ មានអារម្មណ៍ដូចនៅក្នុងព្រៃពិតៗ។



សម្រាប់អ្នកទេសចរដែលទៅលេង អាចរកទិញសំបុត្រតម្លៃ ២ ដុល្លារ ដែល ២ ដុល្លារនោះដូរជាមួយទឹកផឹកបាន។ ក្រៅពីជាហាងកាហ្វេ Chesda Coffee & Restaurant ក៏អាចជួលថត Pre-Wedding និងត្រូវបើកកដំណើរការនាថ្ងៃ ១៤ ខែវិច្ឆិកា ខាងមុខនេះ។ បើទោះជាបើកសម្ពោធឆាប់ៗមែន តែមិនទាន់មានផ្នែកម្ហូបឡើយ ទាល់តែដល់ខែ ១២ ទើប Chesda មានទាំងម្ហូបខ្មែរ និងបរទេស។
ចំណុចពិសេសដែលមានក្នុងហាងនោះ គឺទេសភាពដូចក្នុងព្រៃជ្រៅ បូករួមរុក្ខជាតិខ្លះ មិនអាចរកទិញបានយកមកដាំលម្អឡើយ គឺត្រូវទៅរកពីក្នុងព្រៃមក ព្រមទាំងទឹកធ្លាក់ និងមើលទៅមានអ័ព្ទដោយសារចំណាយទឹកដែលគេរៀបទុយយោភ្ជាប់នឹងដើមឈើ។ ទិដ្ឋភាពដែលគួរឲ្យចង់ឃើញបំផុត គឺពន្លឺព្រះអាទិត្យដែលចាំងជះមកប៉ះនឹងស្លៀកឈើ អ្នកដែលបានទៅដល់ហើយលាន់មាត់សរសើរពីគំនិតច្នៃប្រតិដ្ឋរបស់ម្ចាស់ហាងគ្រប់គ្នា។

អ្នកដែលបានទៅដល់ កោតសរសើរដល់ម្ចាស់ហាង Chesda Coffee & Restaurant ដែលរចនាបែបសហសម័យ ងាកទៅជ្រុងណានៃហាងពិតជាធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ រសាយអស់ទុកកង្វល់។ដើម្បីឲ្យកាន់តែច្បាស់ អាចទៅលេងខេត្តសៀមរាប និងហួសទៅលេងហាងថ្មី ដែលកំពុងល្បីនោះទាំងអស់គ្នា។
ភ្ញៀវដែលបានទៅរួចហើយ និយាយថា Chesda Coffee & Restaurant មិនខ្វះកន្លែងថតរូបឡើយ មិនថាក្នុងហាង ឬក្រៅហាងទេ សុទ្ធតែប្រណីត ទាំងបរិក្ខា និងទិដ្ឋភាពជុំវិញហាង ស៊ីគ្នាជាមួយអាកាសធាតុត្រជាក់ទៀត៕












































Account
Security
Favourite Content