រូបភាពមួយចំនួនក្នុងតំបន់អង្គរសៀមរាប បង្ហាញនូវសកម្មភាពមគ្គទេសក៍ដែលបានជួយយកអាសាភ្ញៀវទេសចរបរទេស និងភ្ញៀវខ្មែរ ដែលមានបញ្ហាក្នុងអំឡុងពេលដែលមកកម្សាន្តក្នុងតំបន់អង្គរ។
កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ នេះនៅក្នុងតំបន់អង្គរមានភ្ញៀវទេសចរបរទេសដែលជាជនជាតិកូរ៉េម្នាក់មានបញ្ហាឈឺជើងដើរមិនរួចចំណុចរួតទី១ នៃច្រកតាពេជ្រ។ដោយឃើញស្ថានភាពបែបនេះក្រុមការងារភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាប្រចាំគោលដៅប្រាសាទអង្គរវត្ត បានសហការជាមួយក្រុមការងារសណ្ដាប់ធ្នាប់សម្របសម្រួលឱ្យរ៉ឺម៉កចូលមកដឹកភ្ញៀវជាជនជាតិកូរ៉េដែលមានបញ្ហាជើងនោះ។ មិនតែប៉ុណ្ណោះ ក្រុមការងារភ្នាក់ងារទេសចរណ៍ប្រចាំគោលដៅប្រាសាទតាព្រហ្មបានជួយសង្គ្រោះបឋមដល់ក្មេងប្រុសជនជាតិខ្មែរដែលដួលបណ្ដាលឱ្យគ្រេចដៃ នៅត្រង់ចំណុចប្រាសាទគក់ទ្រូង។





ទាំងនេះជាសកម្មភាព និងទង្វើដែលចេញពីបេះដូងពិតៗរបស់ប្រជាជនកម្ពុជាចំពោះភ្ញៀវទេសចរ មិនថាអន្តរជាតិ ឬជាតិនោះឡើយ។ ទង្វើនិងសកម្មភាពដ៏ល្អនេះគួរត្រូវបានកោតសរសើរ ព្រមទាំងចែករំលែកឱ្យប្រទេសជិតខាងបានដឹងពីកម្ពុជា៕


























Account
Security
Favourite Content