បង្កើតប្រវត្តិសាស្រ្តថ្មី! កម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនហ្គោល International Series ដ៏ធំជាលើកដំបូងក្នុងឆ្នាំ ២០២៥

ការប្រកួតវាយកូនហ្គោលអាជីពអន្តរជាតិ (International Series) បានបន្ថែមទីតាំងដ៏អស្ចារ្យថ្មីមួយទៀតហើយសម្រាប់ការប្រកួតជម្រុះនៅក្នុងរដូវកាលឆ្នាំ ២០២៥ នេះដែលរៀបចំដោយកម្ពុជាជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍ប្រកួតដ៏ល្បីមួយនេះស្ថិតក្រោមការរៀបចំរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដោយនេះគឺជាការបន្ថែមទីតាំងប្រកួតចុងក្រោយបំផុតទៅក្នុងតារាងកាលវិភាគនៃការប្រកួតជម្រុះលើទឹកដីកម្ពុជាដើម្បីបង្កើតទីផ្សារថ្មីបន្ថែមទៀត។

International Series នឹងបង្ហាញខ្លួនលើកដំបូងនៅទីតាំងវាយកូនហ្គោលដ៏មានកិត្តិនាមល្បីល្បាញមួយគឺរមណីយដ្ឋានវាយកូនហ្គោល ឈុន អន នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែតុលាឆាប់ៗខាងមុខនេះ។ នៅពេញមួយរដូវកាលការប្រកួតវាយកូនហ្គោលអាជីពអន្តរជាតិមាន ១០ ជុំ លើកនេះគឺជាជុំទី ៦ ដែលនឹងនាំមកនូវកីឡាករឆ្នើមប្រចាំលីគកំពូលព្រមទាំងអ្នកមានថ្វីដៃលេចធ្លោជាច្រើនរូបផ្សេងទៀតឱ្យមកចូលរួមក្នុងការប្រកួតជម្រុះនៅតំបន់អាស៊ីអាគ្នេយ៍។

អ្នកឧកញ៉ា គិត ម៉េង នាយកប្រតិបត្តិនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានថ្លែងថា៖ «ការនាំយកមកនូវព្រឹត្តិការណ៍កីឡាកម្រិតពិភពលោកចូលមកកម្ពុជាដោយមានរមណីយដ្ឋាន ឈុន អន ជាទីតាំងដ៏ធំទូលាយសម្រាប់រៀបចំការប្រកួតគឺជាចំណុចសំខាន់មួយក្នុងការអភិវឌ្ឍវិស័យកីឡាវាយកូនហ្គោល និងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ក្រោមគោលនយោបាយនៃរាជរដ្ឋាភិបាលនីតិកាលទី ៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រ និងស្វាគមន៍យ៉ាងពេញទីចំពោះព្រឹត្តិការណ៍កីឡាគ្រប់ប្រភេទផងដែរ។

ដោយការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនហ្គោល The International Series នៅកម្ពុជា យើងមិនត្រឹមតែបង្ហាញដល់ពិភពលោកអំពីសម្រស់នៃប្រទេសជាតិយើងទេ ប៉ុន្តែថែមទាំងបានជំរុញឱ្យយុវជន និងសហគមន៍ក្នុងស្រុកចូលរួមសកម្មជាមួយវិស័យកីឡាផងដែរ។ ព្រឹត្តិការណ៍នេះនឹងក្លាយជាមូលដ្ឋានសំខាន់មួយសម្រាប់ជំរុញវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ចព្រមទាំងបង្ហាញអំពីវប្បធម៌ដ៏ផូរផង់និងសម្បូរបែប ភ្ជាប់ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅដែលកម្ពុជាផ្តល់ជូន។

ពួកយើងមានការតាំងចិត្តដ៏មុតមាំក្នុងការធ្វើឱ្យការប្រកួតមួយនេះក្លាយជាបទពិសោធន៍មួយដ៏មិនអាចបំភ្លេចបានសម្រាប់កីឡាករ និងទស្សនិកជន ហើយពួកយើងកំពុងទន្ទឹងរងចាំយ៉ាងអន្ទះសារ ក្នុងការស្វាគមន៍អ្នកទាំងអស់គ្នា មកកាន់រមណីយដ្ឋាន ឈុន អន នាខែតុលាខាងមុខនេះ។

ដោយមានអ្នកលេងកីឡាវាយកូនហ្គោល ជើងខ្លាំងពី LIV Golf និង Asian Tour មកចូលរួម នោះកម្ពុជានឹងអាចបង្ហាញមុខមាត់នៅលើឆាកអន្តរជាតិ ហើយអ្នកគាំទ្រទូទាំងពិភពលោកនឹងអាចមើលឃើញនូវគុណភាពដ៏អស្ចារ្យនៃទីលាន និងបរិក្ខារវាយកូនហ្គោលដែលកម្ពុជាមាន។»

លោក Rahul Singh នាយកនៃការរៀបចំព្រឹត្តិការណ៍ប្រកួត International Series បានមានប្រសាសន៍ផងដែរថា៖ «ការបូកបញ្ចូលប្រទេសកម្ពុជាចូលទៅក្នុងតារាងកាលវិភាគនៃការប្រកួត គឺជាជំហានដ៏មានសារៈសំខាន់មួយ ខណៈពេលដែលយើងកំពុងបន្តពង្រីកវិសាលភាពនៃកីឡាវាយកូនហ្គោលយើង ទៅកាន់ទស្សនិកជនគោលដៅថ្មីៗ។ តាមរយៈព្រឹត្តិការណ៍នេះ យើងបានផ្ដល់នូវឱកាសក្នុងការជម្រុះរកអ្នកមានថ្វីដៃនៅក្នុងតំបន់ ក៏ដូចជាពង្រឹងវិស័យវាយកូនហ្គោលជាសកល ដោយការអភិវឌ្ឍសមត្ថភាពក្នុងការលេងកីឡាប្រភេទនេះ ឱ្យចាក់ឬសជ្រៅទៅក្នុងទីផ្សារតែម្ដង។

ព្រឹត្តិការណ៍ថ្មីនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសតំបន់ អាស៊ីអាគ្នេយ៍ ដែលមានឈ្មោះជាសមាជិកក្លឹបវាយកូនហ្គោលអន្តរជាតិ។ ជាងនេះទៅទៀតរមណីយដ្ឋានវាយកូនហ្គោលអង្គរនៅខេត្តសៀមរាប ក៏ជាទិសដៅលេចធ្លោមួយ ដែលធ្លាប់ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍វាយកូនហ្គោល  Handa Faldo Cambodian Classic កាលពីឆ្នាំ ២០១២ និងការប្រកួតដណ្ដើមពានជើងឯកថ្នាក់តំបន់ ដែលរៀបចំដោយក្លឹបវាយកូនហ្គោលដ៏ចំណាស់ R&A កាលពីឆ្នាំមុនផងដែរ។ ការរៀបចំឱ្យមាននូវវេទិកាប្រកួតប៉ុន្មានលើកមកនេះ គឺមានគោលបំណងជម្រុញកីឡាប្រភេទនេះ ឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ លោក Cho Minn Thant, ស្នងការ និងជានាយកប្រតិបត្តនៃក្លឹបវាយកូនហ្គោលប្រចាំតំបន់អាស៊ីបានបន្ថែមថា ៖ «នេះគឺជាថ្ងៃដ៏សំខាន់ សម្រាប់ការប្រកួតជម្រុះក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជា ជាប្រទេសដែលយើងបានភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។»

ក្នុងរយៈពេលបួនរដូវកាលចុងក្រោយនេះ ព្រឹត្តិការណ៍ផ្សេងៗរបស់ The International Series បានផ្ដល់នូវប្រាក់រង្វាន់យ៉ាងខ្ពស់ និងបើកផ្លូវដ៏ច្បាស់លាស់សម្រាប់ការឆ្ពោះទៅ LIV Golf League។

សម្រាប់ព័ត៌មានបន្ថែមអំពី The International Series សូមចូលទៅកាន់គេហទំព័រ www.internationalseries.com។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *