ក្រុមហ៊ុន Pernod Ricard ប្រកាសដាក់ស្លាកអេឡិចត្រូនិក (E-label) នៅលើដបស្រាជាផ្លូវការលើកដំបូងនៅកម្ពុជា

ស្លាកសញ្ញាឌីជីថល(E-label)នៅលើដបស្រារបស់ក្រុមហ៊ុនផលិតស្រាបារាំងPernod Ricard នឹងផ្តល់ព័ត៌មានដល់អ្នកទទួលទាន អំពីគោលការណ៍ណែនាំ ជុំវិញការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ

ភ្នំពេញ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ – ក្រុមហ៊ុន Pernod Ricard ដែលជាក្រុមហ៊ុនស្រាបារាំងឈានមុខគេ និងដែលមានម៉ាកយីហោល្បីៗជាច្រើនដូចជា Chivas Regal, Ballantine’s, Jameson, Absolut និង Beefeater Gin ជាដើម បានប្រកាសដាក់ស្លាកអេឡិចត្រូនិក (E-label) នៅលើដបជាផ្លូវការនៅកម្ពុជាជាលើកដំបូង។ ការដាក់ស្លាកអេឡិចត្រូនិកនៅលើដបនេះ ទទួលបានភាពជោគជ័យខ្លាំងនៅប្រទេសសិង្ហបុរី និងវៀតណាម ហើយគោលបំណងសំខាន់ គឺការជួយដល់អ្នកគ្រប់អាយុទទួលទានគ្រឿងស្រវឹង ក្នុងការសម្រេចចិត្តបានត្រឹមត្រូវអំពីបរិមាណនៃការទទួលទាន។ ការធ្វើបែបនេះក៏បាន គាំទ្រដល់គោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពីការទទួលទានគ្រឿងស្រវឹងរបស់ប្រទេសកម្ពុជាផងដែរ ពោលគឺការផ្សព្វផ្សាយព័ត៌មានឱ្យបាន ត្រឹមត្រូវអំពីគ្រឿងស្រវឹង និងសុខភាព ដើម្បីកាត់បន្ថយការទទួលទានដែលអាចបង្កផលជះអវិជ្ជមាន។

ចាប់ពីថ្ងៃនេះតទៅ ៨០% នៃប្រភេទស្រាផ្សេងៗ រួមទាំងស្រាទំពាំងបាយជូររបស់ក្រុមហ៊ុន Pernod Ricard នៅកម្ពុជា នឹងមានស្លាក សញ្ញាអេឡិចត្រូនិក (E-label) ទាំងអស់។ នៅលើស្លាកសញ្ញា មានកូដ QR ដែលមានផ្តល់ព័ត៌មានលម្អិតអំពីផលិតផល ស្រាជាភាសាអង់គ្លេស និងភាសាខ្មែរ។ នៅពេលស្កែនកូដ QR នោះ អ្នកប្រើប្រាស់នឹងអាចចូលទៅកាន់គេហទំព័រដែលមាន ព័ត៌មានលម្អិតអំពីធាតុផ្សំ ប្រភេទអាហារូបត្ថម្ភ ការណែនាំអំពីការទទួលទានប្រកបដោយការទទួលខុសត្រូវ និងព័ត៌មានអំពីហានិភ័យ ដល់សុខភាព។

ចំណុចសំខាន់មួយទៀតគឺការរួមបញ្ចូលគោលការណ៍ណែនាំអំពីការទទួលទានគ្រឿងស្រវឹងដោយផ្អែកតាមស្តង់ដារអន្តរជាតិ ដើម្បីផ្ដល់ ព័ត៌មានដល់អ្នកគ្រប់អាយុទទួលទានអំពីការកាត់បន្ថយហានិភ័យដល់សុខភាពពេលទទួលទាន។ សម្រាប់មនុស្សពេញវ័យដែលមានសុខភាព ល្អ ការទទួលទានក្នុងកម្រិតសមល្មមមួយដែលបានកំណត់ នឹងអាចជួយបង្កើនតុល្យភាពនៃការរស់នៅ និងសុខភាពល្អ។ គោលការណ៍ ណែនាំទាំងនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់ការទទួលទានក្នុងកម្រិតមធ្យម ប្រកបដោយការទទួលខុសត្រូវ និងការសម្រេចចិត្តបានត្រឹមត្រូវ។ ជាទូទៅ គោលការណ៍ណែនាំអំពីការទទួលទានគ្រឿងស្រវឹងរបស់ប្រទេសភាគច្រើន បានណែនាំថា បុរសគួរទទួលទានមិនលើសពី ២ ស្តង់ដារក្នុងមួយថ្ងៃ ដែលស្មើនឹង ២០ ក្រាមនៃជាតិអាល់កុលសុទ្ធ ហើយស្ត្រីមិនលើសពី ១ ស្តង់ដារក្នុងមួយថ្ងៃ ដែលស្មើនឹង ១០ ក្រាមនៃជាតិអាល់កុលសុទ្ធ។ គួរដឹងដែរថា ការដាក់ស្លាកសញ្ញាអេឡិចត្រូនិកនេះ ក៏ជាការឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដើម្បីងាយស្រួលទទួលបានព័ត៌មានអំពីផលិតផលស្រា ក្នុងការជួយដល់ការសម្រេចចិត្ត ជ្រើសរើសទទួលទានបានត្រឹមត្រូវ។

ការផ្ដួចផ្ដើមដាក់ស្លាកសញ្ញាអេឡិចត្រូនិកនេះផងដែរ គឺស្របពេលជាមួយកម្ពុជាកំពុងដាក់ស្នើសេចក្តីព្រាងច្បាប់ស្តីពីគ្រឿងស្រវឹងជាលើក ដំបូងរបស់ខ្លួន ដែលក្នុងនោះមានកំណត់អាយុអប្បបរមាដែលអាចទិញគ្រឿងស្រវឹងបាន ដើម្បីការពារអនីតិជនពីការទទួលបាន និងសេពគ្រឿងស្រវឹង។ បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀតដែលមិនទាន់មានច្បាប់កំណត់អាយុ អប្បបរមាដែលអាចសេព ឬទិញគ្រឿងស្រវឹងបាននៅឡើយទេ។ ក្រុមហ៊ុន Pernod Ricard ដែលជាក្រុមហ៊ុននាំមុខគេក្នុង ឧស្សាហកម្មផលិតប្រភេទស្រាល្បីៗជាច្រើន តែងតែគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកំណត់យកអាយុយ៉ាងតិច ១៨ ឆ្នាំជាអាយុស្របច្បាប់ក្នុងការទទួលទានគ្រឿងស្រវឹង។ ស្លាកអេឡិចត្រូនិក (E-label) នេះផងដែរ ក៏ជាជំហានដ៏សំខាន់មួយទៀត ក្នុងការជួយដល់រាជរដ្ឋាភិបាល លើកកម្ពស់ការយល់ដឹងរបស់សង្គមអំពីគ្រឿងស្រវឹង ដើម្បីសុខភាពប្រជាជនគ្រប់រូប។

លោក ដារ៉េន អុង (Daren Ong) នាយកគ្រប់គ្រងក្រុមហ៊ុន Pernod Ricard Cambodge បានលើកឡើងថា៖ “នៅក្រុមហ៊ុន Pernod Ricard យើងតែងតែផ្តោតការយកចិត្តទុកដាក់លើអតិថិជនរបស់យើង។ ស្លាកសញ្ញាឌីជីថល (E-label) នេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន សម្រាប់ផ្ដល់ព័ត៌មានអំពីផលិតផលបានច្បាស់លាស់ និងងាយស្រួលនៅកម្ពុជា ដោយសារតែមានខ្លឹមសារសាមញ្ញ ងាយស្រួលយល់ និងជាភាសាខ្មែរ។ យើងចង់ជួយដល់អ្នកទទួលទានគ្រប់គ្នា អាចធ្វើការសម្រេចចិត្ត ទទួលទានបានត្រឹមត្រូវ។ ក្នុងនាមជាក្រុមហ៊ុនស្រាដំបូងគេដែលប្រកាសដាក់ស្លាកសញ្ញាឌីជីថលនៅលើដបផលិតផល យើងកំពុងឈានទៅ រកការកំណត់ស្តង់ដារថ្មីមួយ ដើម្បីបង្កើនការយល់ដឹងអំពីហានិភ័យនៃការទទួលទានដែលអាចបង្កផលអវិជ្ជមាន។ យើងប្តេជ្ញាជួយលើកកម្ពស់ គាំទ្រ និងធ្វើការសហការជាមួយដៃគូឧស្សាហកម្ម និងអ្នកប្រើប្រាស់ ដើម្បីធានាបាននូវផលជះវិជ្ជមានដល់សង្គមកម្ពុជាទាំងមូល។”

ការដាក់ស្លាកឌីជីថលនៅលើដបនេះ គឺជាគំនិតផ្ដួចផ្ដើមដំបូងគេបង្អស់នៅក្នុងឧស្សាហកម្មផលិតស្រាផ្សេងៗ រួមទាំងស្រាទំពាំងបាយជូរនៅ ទូទាំងពិភពលោក។ ហើយនេះក៏ជាផ្នែកដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវរបស់ក្រុមហ៊ុន នៅក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ ការធ្វើបែបនេះគឺជាការបង្កើតស្តង់ដារថ្មីមួយសម្រាប់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងគិតគូរដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅឆ្នាំ ២០២២ ក្រុមហ៊ុន Pernod Ricard បានរួមចំណែកដល់ការកាត់បន្ថយ គ្រោះថ្នាក់ដែលបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹង ដោយ ៩៣% នៃទីផ្សាររបស់ខ្លួននៅក្នុង ១៦០ ប្រទេស សុទ្ធតែបានចូលរួម ចំណែកក្នុងគំនិតផ្តួចផ្តើមលើកកម្ពស់ដល់ការទទួលទានគ្រឿងស្រវឹងប្រកបទំនួលខុសត្រូវ។

ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានធ្វើកិច្ចការជាច្រើនដើម្បីការពារ និងកាត់បន្ថយការទទួលទានគ្រឿងស្រវឹងច្រើនហួសហេតុដែលអាច ប៉ះពាល់ដល់សុខភាព តាមរយៈការសហការជាមួយដៃគូពាក់ព័ន្ធ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ ក្នុងនោះ ក្រុមហ៊ុនបានបង្កើតយុទ្ធនាការជាច្រើនដូចជា យុទ្ធនាការ “ផឹកទឹកឱ្យបានច្រើន” ដែលជាការលើកទឹកចិត្តដល់យុវជនទទួល ទឹកឱ្យបានច្រើន និងទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមួយសមល្មម។  ហើយយុទ្ធនាការ “ឥទ្ធិពលនៃការនិយាយថា ទេ!” នៅឆ្នាំ ២០២១ ក្រុមហ៊ុនបានចាប់ដៃគូជាមួយភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងក្រុមសហគមន៍នានា ដើម្បីផ្លាស់ប្ដូរ ឥរិយាបថជុំវិញការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដោយបានលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋចំនួន ៦ លាននាក់ក្នុងប្រទេស កម្ពុជា។

ស្លាកសញ្ញាអេឡិចត្រូនិកនេះ ជាការកំណត់ស្តង់ដារថ្មីមួយសម្រាប់ជំរុញឱ្យមានតម្លាភាពក្នុងឧស្សាហកម្មផលិតគ្រឿងស្រវឹង ដោយផ្តល់ឱ្យអ្ន កទទួលទាននៅកម្ពុជា បានដឹងពីព័ត៌មានលម្អិតអំពីផលិតផលគ្រឿងស្រវឹង។ ការធ្វើបែបនេះគឺជាការជំរុញឱ្យមានគណនេយ្យភាពនៅ ទូទាំងវិស័យឧស្សាហកម្មមួយនេះ និងការគាំទ្របទប្បញ្ញត្តិដែលពាក់ព័ន្ធឱ្យកាន់តែរឹងមាំ ក៏ដូចជាការជួយបង្កើតគោលការណ៍ជាតិស្ដីពីការ ណែនាំអំពីគ្រឿងស្រវឹង និងការកំណត់អាយុទិញគ្រឿងស្រវឹងអប្បបរមានៅកម្ពុជា ដើម្បីការអភិវឌ្ឍនៅថ្ងៃអនាគតប្រកបដោយនិរន្តរភាព ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *