រវល់ពេញមួយឆ្នាំ អ៊ីចឹងឲ្យកាដូខ្លួនឯង​ទៅស្រូប​វីតាមីន sea ​ទីនេះ​ម្ដង fresh សាហាវ!

ភូមិ ២៣ គឺជាតំបន់ទេសចរណ៍តូចមួយស្ថិតនៅក្នុងភូមិសាស្ត្រកោះរ៉ុងសន្លឹមនៃខេត្តព្រះសីហនុ ដើម្បីទៅកម្សាន្តទីនេះយើងត្រូវធ្វើដំណើរតាមអូប័រ ចេញពីកំពង់ផែព្រះសីហនុទៅកាន់កំពង់ផែកោះរ៉ុងប្រមាណ ១ ម៉ោង បន្ទាប់មកត្រូវប្ដូរជើងអូប័រឆ្ពោះដំណើរទៅកំពង់ផែភូមិ ២៣ ប្រមាណ ៣០ នាទីតែប៉ុណ្ណោះ។ ជាផ្នែកមួយនៃឧទ្យានសមុទ្រកោះរ៉ុង ភូមិ ២៣ ជាតំបន់ដែលសម្បូរទៅសក្ដានុពលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាស៍។

គ្របដណ្ដប់លើផ្ទៃដីប្រមាណ ២៣ ហិតានៃកោះរ៉ុងសន្លឹម ភូមិ ២៣ សម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍កម្សាន្តស្អាតៗ ប្លែកៗ ខុស​ៗគ្នាជាច្រើន។ ក្នុងនោះក៏មានសណ្ឋាគារដ៏ស្រស់សោភាមួយឈ្មោះថា «The Cliff Hostel & Restaurant»។ The cliff គឺជាសណ្ឋាគារ និងភោជនីយដ្ឋានមួយដែលមានទីតាំងស្ថិតនៅជាប់មាត់សមុទ្រហើយស្ថិតនៅលើច្រាំងចោទនៃចម្រាក់ថ្មធំៗ លំអដោយដើមឈើជាច្រើន អមជាមួយទេសភាពផ្ទៃសមុទ្រគួរឲ្យគយគន់។

គ្រប់អ្នកទេសចរទាំងឡាយដែលបានធ្វើដំណើរទៅដល់ទីនោះ ពួកគេតែងតែសរសើរមិនដាច់ពីមាត់ថាវាជាកន្លែងលំហែកាយដ៏ប្រពៃសក្ដិសមសម្រាប់មនុស្សគ្រប់ឋានន្តរសក្ដិដែលមានបញ្ហាស្ត្រេស មិនសប្បាយចិត្ត និងនឿយហត់ចង់សម្រាក។ ក្រៅពីនោះពួកគេតែងត្រលប់មកវិញជាមួយរូបថតស្អាតៗ ជាមួយទេសភាពដ៏កម្រ មកបង្ហោះបង្អួតមនុស្សគ្រប់គ្នា ក៏ដូចជាចង់ណែនាំឲ្យស្គាល់ពីតំបន់ទេសចរណ៍មួយនេះផងដែរ។

នៅ The cliff អ្នកទេសចរនឹងទទួលបានអារម្មណ៍កក់ក្ដៅ fresh និងមានភាពរ៉ុមិនទិចប្រសិនបើអ្នកបានរួមដំណើរជាមួយមនុស្សជាទីស្រឡាញ់។ ចំពោះកន្លែងស្នាក់នៅអ្នកទេសចរអាចមានសិទ្ធជ្រើសរើសបន្ទប់តូចធំទៅតាមចំណង់ចំណូលចិត្ត ឬតាមចំនួនសមាជិកដែលបានរួមដំណើរ។ រីឯសកម្មភាពកម្សាន្តវិញ អ្នកទេសចរអាចជិះទូកមើលទេសភាពជុំវិញសណ្ឋាគារ ពិសារអាហារឆ្ងាញ់ៗរួមគ្នា ស្ទូចត្រី ងូតទឹកត្រី មើលផ្កាថ្ម ថតរូប មើលថ្ងៃលិច និងអង្គុយផឹក Cocktail និយាយរឿងក្នុងចិត្តជាដើម៕

ទំនាក់ទំនង៖ 016 329 508

ទីតាំង៖ កោះរ៉ុងសន្លឹម



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ