ធ្លាប់ជាក្រុមល្បី តែ Momoland ស្រាប់តែបាត់ខ្លួនពីសិល្បៈព្រោះរឿងធំៗ ៣  

Momoland ជាក្រុមចម្រៀងនារីល្បីមួយក្នុងប្រទេសកូរ៉េខាងត្បូងព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រជុំវិញពិភពលោកផងដែរ។ ប្រជាប្រិយរបស់ក្រុមចម្រៀងនារីនេះចាប់ផ្ដើមឡើងស្រើតៗ ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីចេញបទចម្រៀងមានចំណងជើងថា BBoom BBoom ដោយមានអ្នកចុចចូលទស្សនាក្នុងយូធូបដល់ទៅជិត ៦០០ លានដង ខណៈបទចម្រៀង BAAM ចេញក្នុងឆ្នាំ ២០១៩ ក៏ទទួលបានការគាំទ្រមិនធម្មតា និងមានអ្នកមានអ្នកចុចចូលទស្សនាក្នុងយូធូបជាង ២០០ លានដង។

ចំណុចផ្ដើមដំបូងរបស់ក្រុមចម្រៀង  Momoland គឺនៅក្នុងឆ្នាំ ២០១៦។ សមាជិកក្រុមនីមួយៗបានចូលប្រកួតក្នុងកម្មវិធីមួយរបស់ Mnet ដែលសហការផលិតដោយ Double Kick Entertainment។ ក្នុងចំណោមអ្នកប្រកួត ១០ នាក់គឺមានតែ ៧ នាក់ប៉ុណ្ណោះបានជាប់ចេញច្រៀងជាផ្លូវការមានដូចជា Hyebin, Yeonwoo, Jane, Nayun, JooE, Ahin និង Nancy។ Momoland បានចេញច្រៀងជាផ្លូវការនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ជាមួយបទចម្រៀងមានចំណងជើងថា Jjan! Koong!។

ក្នុងឆ្នាំ ២០១៧ ក្រុម Momoland ក៏ប្រកាសបន្ថែមសមាជិកចំនួន ២ រូបទៀតគឺ Daisy និង Taeha និងបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា Wonderful Love។ តែក្រុមចម្រៀងនារីមួយនេះហាក់នៅតែមិនទាន់ទទួលបានការចាប់អារម្មណ៍ខ្លាំងឡើយពីមហាជន និងមានអ្នកចុចទស្សនាវីដេអូចម្រៀងត្រឹម ៨ លានដងប៉ុណ្ណោះ។ ក្នុងឆ្នាំ ២០១៨ ជាឆ្នាំមួយដែលជោគជ័យខ្លាំងសម្រាប់ក្រុមចម្រៀងនារី Momoland បទចម្រៀង BBoom Bboom និង BAMM បានធ្វើឱ្យភាពល្បីល្បាញរបស់ក្រុមនេះហក់ដល់ចំណុចខ្ពស់ខ្លាំងមួយ និងឈ្នះពានរង្វាន់ជាច្រើនរួមទាំងពានរង្វាន់ “Discovery Of The Year” ក្នុងកម្មវិធី MAMA ឆ្នាំ ២០១៨។

កំពុងពេញល្បី និងទទួលបានការគាំទ្រខ្លាំងស្រាប់តែក្នុងឆ្នាំ ២០១៩ សមាជិកចំនួន ២ រូប Yeonwoo និង Taeha របស់ក្រុម Momoland ក៏បានប្រកាសចេញពីក្រុម។ បន្ទាប់មកនៅដើមឆ្នាំ ២០២០ សមាជិកម្នាក់ទៀតគឺ  Daisy ក៏បានប្រកាសចេញពីក្រុមទៀត។ ចំពោះមូលហេតុ Yeonwoo សម្រេចចិត្តទៅផ្ដោតលើអាជីពជាតារាសម្ដែងវិញ។ ឯ Daisy ជាប់ពាក់ព័ន្ធរឿងអាស្រូវមានស្នេហា ក៏សម្រេចចិត្តចាកចេញពីក្រុម។ ក្រឡេកទៅមើលសមាជិក Taeha វិញ រូបនាងសម្រេចចិត្តចាកចេញព្រោះចង់ធ្វើអ្វីផ្សេងចុងក្រោយនាងក៏ក្លាយជាតារាយូធូប។

ការចាកចេញរបស់សមាជិកទាំង ៣ ចាប់ផ្ដើមធ្វើឱ្យមហាជនមានភាពងឿងឆ្ងល់ថាមានរឿងអ្វីឱ្យពិតប្រាកដទើបសមាជិកបណ្ដាក់គ្នាចេញជាបន្ដបន្ទាប់ដូច្នេះ។ ស្របពេលដែលសមាជិកនៅសេសសល់ហាក់ដូចជាលែងមានកម្លាំង និងទឹកចិត្តក្នុងការច្រៀងបន្ដ ខណៈប្រជាប្រិយក៏ហាក់មិនល្បីខ្លាំងក្លាដូចកាលពីមុន។  មែនទែនទែនទៅ រឿងធំៗ ចំនួន ៣ ធ្វើឱ្យអ្នកគាំទ្រជឿជាក់ថាជាមូលហេតុធ្វើឱ្យក្រុមចម្រៀងនេះថមថយសកម្មភាពរបស់ខ្លួន និងមិនសូវទទួលបានការគាំទ្រដូចពីមុន។

ក្រុមចម្រៀងនារី Momoland ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើនលើកឡើងថាជាតារាគ្មានវិជ្ជាជីវៈ។   ក្នុងឆ្នាំ ២០១៨ Momoland ត្រូវបានក្រុមអ្នកគាំទ្ររិះគន់ដោយសារតែរឿងសើចចំអកដល់ក្រុមចម្រៀងរៀមច្បង BTS។ កំឡុងពេលក្រុម BTS សម្ដែងក្នុងកម្មវិធី MGA សមាជិក Jimin មានបញ្ហាសម្លេងធ្វើឱ្យច្រៀងបែកសម្លេងស្របពេលដែលអ្នកគាំទ្រចាប់បានសមាជិកក្រុមចម្រៀងនារី Momoland សើច និងខ្សឹបខ្សៀវគ្នា។ អ្វីដែលធ្វើឱ្យមហាជនកាន់តែហួសចិត្ត និងកាន់តែមិនសប្បាយចិត្តក្រុមចម្រៀងនារី Momoland គឺមិនឱនគោរពចំពោះរៀមច្បងដែលមានវត្ដមានក្នុងកម្មវិធី MGA ទង្វើនេះត្រូវបានគេចាត់ថាពិតជាឈ្លើយ និងមិនឱ្យតម្លៃដល់សិល្បៈករដែលចាស់ជាងខ្លួន។ ហើយបន្ទាប់ពីនោះ ក្នុងកម្មវិធីទទួលពានរង្វាន់ Melon Music Awards ឆ្នាំ ២០១៨ ក្រុមចម្រៀងនារីមួយនេះក៏ត្រូវបានអ្នកគាំទ្រចោទប្រកាន់ថា សម្លក់សម្លឹងក្រុមនារី BLACKPINK និងធ្វើមុខបែបមិនពេញចិត្តទៀត។ យ៉ាងណាមិញ ក៏មានមតិមួយចំនួនលើកឡើងថាវាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ ក្រុមចម្រៀង Momoland មិនមានកំហុសអ្វីឡើយ។

ក្រៅពីរឿងរ៉ាវដែលត្រូវបានគេចោទថា ជាក្រុមចម្រៀងនារីគ្មានវិជ្ជាជីវៈ ក្រុមចម្រៀងនារី Momoland ក៏ត្រូវបានមហាជនជាច្រើនលើកឡើងថាវក់នឹងស្នេហា មិនចេះបែងចែកពេលវេលាសម្រាប់ការងារ។ សមាជិក ៤ រូបសុទ្ធតែជាប់ពាក់ព័ន្ធរឿងមានស្នេហាដូចជា Hyebin, Daisy, Nancy និង JooE។ Hyebin ត្រូវបានអ្នកគាំទ្រចាប់បានថាលួចមានស្នេហាជាមួយតារាប្រុស Marco អតីតសមាជិកក្រុម UNB ជាលទ្ធផលខាងផលិតកម្ម MLD Entertainment គ្រប់គ្រងក្រុមចម្រៀង Momoland ក៏បានចេញទទួលស្គាល់ថាអ្នកទាំងពីរពិតជាមានស្នេហាពិតមែន។

បន្ទាប់មកក្នុងឆ្នា ២០១៩ សមាជិក Daisy ក៏ត្រូវបានគេសង្ស័យថាកំពុងទាក់ទងជាមួយសមាជិកក្រុមចម្រៀង iKON គឺ Yunhyeong។ ផលិតកម្ម MLD Entertainment ក៏បានចេញទទួលស្គាល់ថាអ្នកទាំងពីរកំពុងមានស្នេហាពិតមែន។ តែអ្វីដែលភ្ញាក់ផ្អើលខាងផលិតកម្ម YG បែរជាចេញមុខបដិសេធទៅវិញ និងលើកឡើងថាអ្នកទាំងពីរត្រឹមជាមិត្តជិតស្និទ្ធ។ ក្នុងឆ្នាំ ២០១៩ ដដែល Nancy ក៏ត្រូវគេចាប់បានថាទៅណាត់ជួបជាមួយសមាជិកក្រុម The Boyz ចំនួន ២ នាក់គឺ Eric និង Q តែផលិតកម្មបានចេញមុខបកស្រាយថា មិនមែនជាការណាត់ជួបស្នេហាអ្វីទេគ្រានតែមិត្តភក្ដិជួបគ្នាប៉ុណ្ណោះ។ ក្រោយមកទៀត អ្នកគាំទ្រក៏បានចាប់សមាជិក Momoland ម្នាក់ទៀតគឺ JooE ដើរតាមផ្លូវកាន់ដៃជាមួយបុរសមិនស្គាល់ម្នាក់ ខណៈផលិតកម្មបាននិយាយថា អ្នកទាំងពីរគ្រាន់តែជាមិត្តដើរទិញអីវ៉ាន់ជាមួយគ្នា។ ក្រោយពីឃើញរឿងអាស្រូវមិនចេះចប់អ្នកលេងអ៊ីនធឺណិតក៏បានលើកឡើងថា Momoland គួរតែរំសាយក្រុមចោល ព្រោះសមាជិកទាំងអស់ផ្ដោតលើរឿងស្នេហាខ្លាំងជាងការងារមាននៅចំពោះមុខ។

ចំណុចមួយផ្សេងទៀតគឺត្រូវបានអ្នកលេងលើកឡើងថាមកពីផលិតកម្ម MLD Entertainment តែម្ដងដែលមិនចេះគ្រប់គ្រងតារា និងមិនសូវមានទំនួលខុសត្រូវព្រមទាំងមិនសូវប្រម៉ូតក្រុមចម្រៀងនារី Momoland។ កាលពីពាក់កណ្ដាលឆ្នាំ ២០២២ អតីតសមាជិកក្រុម Daisy បានទម្លាយថា នាងមិនបានយល់ព្រមក្នុងការចាកចេញពីក្រុមឡើយ តែក្រុមហ៊ុនបានដេញនាងចេញដោយសារពួកគេមិនចង់ទទួលខុសត្រូវ និងបារម្ភខ្លាចបាត់បង់ប្រជាប្រិយរបស់ក្រុម។

ជាមួយគ្នាដែរ ក្នុងកម្មវិធី “The Second World” សមាជិកក្រុម Momoland បានបញ្ចេញពីអារម្មណ៍ពិតរបស់ពួកគេថា បច្ចុប្បន្នពួកគេមានសម្ពាធ និងស្ដ្រេសយ៉ាងខ្លាំងក្រោយពីមានរឿងអាស្រូវ។ ក្នុងនោះ សមាជិក JooE បានលើកឡើងថា នាងមានអារម្មណ៍ខ្លាចខ្លាំងពេលដើរចេញនៅទីសាធារណៈ ចេះតែមិនស្រណុកក្នុងចិត្ត។ សមាជិក HyeBin ក៏បានលើកឡើងថា នាងខ្លាចខ្លាំងក្នុងការឡើងសម្ដែងលើឆាកតន្ដ្រី និងមិនហ៊ានសូម្បីតែបង្ហាញខ្លួនជាសាធារណៈ។

ជាក់ស្ដែង សមាជិកដែលនៅសេសសល់ក្នុងក្រុម ៦ នាក់សុទ្ធតែទទួលសម្ពាធខ្លាំង រហូតដល់ពួកគេបាក់ស្បាតលែងហ៊ានឡើងច្រៀង ឡើងសម្ដែង នេះហើយជាមូលហេតុដែលពួកគេស្រាប់តែលែងសូវចេញបទចម្រៀង និងឡើងសម្ដែង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ