BBC ថា “ភ្នំពេញ” ឈានដល់យុគសម័យថ្មី ក្លាយជាគោលដៅទេសចរណ៍មិនគួររំលង សម្រាប់ឆ្នាំ ២០២៦

មុនបញ្ចប់ឆ្នាំ ២០២៥ នៅក្នុងខែ ធ្នូ នេះ សារព័ត៌មាន BBC Travel បានកំណត់ថា ទីក្រុងភ្នំពេញ រាជធានីនៃព្រះរាជាណាចក្រកម្ពុជា គឺជាគោលដៅទេសចរណ៍ឆ្នើម ដែលភ្ញៀវទេសចរគួរមកទស្សនាក្នុងឆ្នាំ ២០២៦​ ក្នុងចំណោមទីតាំងទាំង ២០ នៅជុំវិញពិភពលោក។

សារព័ត៌មានសញ្ជាតិអង់គ្លេសមួយនេះ បានផ្ដើមថា នេះគឺជាយុគសម័យថ្មីសម្រាប់រាជធានីនៃប្រទេសកម្ពុជា ដែលបានបើកទទួលភាពច្នៃប្រដិត្ឋ និងប្រកបដោយចីរភាព ដែលបានផ្លាស់ប្ដូរមុខមាត់ថ្មីនៃទីក្រុង។

ជាក់ស្ដែង BBC រៀបរាប់ថា​ អាកាសយានដ្ឋានអន្តរជាតិតេជោដែលទើបតែបើកដំណើរការ បានផ្សាភ្ជាប់អន្តរជាតិមកកាន់ប្រទេសកម្ពុជាកាន់តែប្រសើរជាងមុន ជាមួយនឹងជើងហោះហើរថ្មីពី អារ៉ាប់រួម តួកគី ចិន និងជប៉ុនជាដើម ខណៈនៅក្នុងព្រលានយន្តហោះ ក៏មានតម្កល់ព្រះពុទ្ធបដិមានកម្ពស់ ៩ម៉ែត្រជូនភ្ញៀវទស្សនា និងគោរពផងដែរ។

បន្ថែមពីនេះ BBC ក៏បានណែនាំភ្ញៀវទេសចរឱ្យមកដើរកម្សាន្តនៅឯ “ផ្លូវថ្មើរជើងចតុមុខ” ស្ថិតនៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិជាប់នឹងមាត់ទន្លេ ដោយថាទីនេះជាទីប្រជុំនៃម្ហូបអាហារតាមដងផ្លូវបែបខ្មែរ ផលិតផលសិប្បកម្មក្នុងស្រុក និងការប្រគំតន្ត្រីនៅរៀងរាល់ចុងសប្ដាហ៍។

សារព័ត៌មាននេះក៏បានសរសើរដល់ស្នាដៃរបស់ស្ថាបត្យករឆ្នើមរបស់កម្ពុជា គឺលោក វណ្ណ ម៉ូលីវណ្ណផងដែរ ដែលនៅសេសសល់ពាសពេញទីក្រុងភ្នំពេញ ខណៈលំនៅដ្ឋានរបស់លោកផ្ទាល់ដែលស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង បានក្លាយជាហាងកាហ្វេ និងសារមន្ទីរខ្នាតតូច។

ធ្វើដំណើរប្រមាណ ៦ម៉ោងពីភ្នំពេញ BBC ក៏បានណែនាំភ្ញៀវទេសចរដែលចង់ផ្សារភ្ជាប់ជាមួយធម្មជាតិឱ្យទៅលេងខេត្តមណ្ឌលគីរីដូចគ្នា ដោយណែនាំឱ្យភ្ញៀវដើរទស្សនាធម្មជាតិតាមរយៈមុគ្គទ្ទេសក៏ក្នុងស្រុក Jahoo wildlife tours និងគម្រោងជ្រលងដំរីដែលជាទីកន្លែងជួយសង្គ្រោះសត្វដំរី។

ក្រៅពីទីក្រុងភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា BBC Travel ក៏បានណែនាំគោលដៅទេសចរណ៍ផ្សេងទៀតផងដែរ តួយ៉ាងដូចជា ខេត្ត Ishikawa ប្រទេសជប៉ុន ទីក្រុង Oulu ប្រទេសហ្វាំងឡង់ និងទីក្រុង Abu Dhabi របស់អារ៉ាប់រួមផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី»

TVC ថ្មី​របស់​ព្រះនាង នរោត្តម ជេនណា នៅ​ក្នុង​ការ​អបអរ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​ថា​ទ្រង់​បាន​សម្ដែង ២ តួ​អង្គ ក្នុង​នោះ​មាន​១​គឺ​ជា​តួអង្គ​ទេវតា ព្រះនាង «រាក្យសាទេវី»។ បើ​ទោះ​

មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

នៅក្នុងកម្មវិធី Please Take Care of My Refrigerator ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅ Tiffany សមាជិកក្រុម Girls' Generation បានចែករំលែករឿងរ៉ាវដ៏ផ្អែមល្ហែមអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង

Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​ជាច្រើន​រូប​រួច​មក​ហើយ។ ដោយ​ថ្មី​ៗ​នេះ​ក្រៅពី​ទៅ​មើល​វិទ្យាល័យ​សំឡូត ក្នុង​គោល​បំណង​​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *