ឧទ្យានលំដាប់ថ្នាក់ពិភពលោក Angkor Wildlife & Aquarium នៅសៀមរាប​ ត្រៀមបើកឆាប់ៗនេះហើយ!

ឆ្លើយ​តប​នឹង​សំណួរ​ថា «តើ​សៀមរាប​មាន​អ្វី​ប្លែក​ទេ?» ចម្លើយ គឺ …ក្នុង​នោះ​ដែរ​គោលដៅ ទេសចរណ៍​ថ្មី មិន​ធ្លាប់​មាន​ពី​មុន​នៅ​ប្រទេស​កម្ពុជា​មួយ​កន្លែង ដែល​មាន​ឈ្មោះ​ថា Angkor Wildlife & Aquarium គ្រោង​នឹង​បើក​ទទួល​ស្វាគមន៍​​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នា​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា​​ខាង​មុខ​នេះ។

ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៦ ក្នុង​ចម្ងាយ​ប្រមាណ ២៦ គីឡូម៉ែត្រ​នៅ​ភាគ​ខាង​កើត​នៃ​ក្រុង​សៀមរាប Angkor Wildlife & Aquarium លើ​ផ្ទៃ​ដី​ដ៏​ធំ​ល្វឹងល្វើយ​ជាង ២២ ហិចតា គឺជា​គម្រោង​ដែល​ផ្ដោត​សំខាន់​លើ​ការ​​អប់រំ និង​លើក​កម្ពស់​ការ​អភិរក្ស​សត្វ ដោយ​មាន​អាង​ពិព័រណ៍​ត្រី​ទឹកសាប​មាន​ទំហំ 500 m3  មាន​ត្រី​ច្រើន​ប្រភេទ​ពី​ដង​ទន្លេ​មេគង្គ នៅ​ក្នុង​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម ព្រម​ទាំង​បឹង​នៃ​ព្រៃ​អាម៉ាហ្សូន និង​អាង​ពិព័រណ៍​ត្រី​ទឹក​ប្រៃ​ច្រើន​ប្រភេទ ដែល​មាន​ទំហំ 600 m3។ 

ក្រៅពី​អាង​ពិព័រណ៍​ត្រី​ដ៏​ធំ​អស្ចារ្យ និង​ស្រស់​ស្អាត​នៅ​ខាង​ក្នុង អ្នក​ទស្សនា​ក៏​អាច​មើល​ឃើញ និង​ស្វែងយល់​​ពី​ជីវិត​រស់នៅ​ប្រចាំ​របស់​សត្វព្រៃ​យ៉ាង​ច្រើន ដែល​មាន​ដាក់​បង្ហាញ​នៅ​ក្នុង​ឧទ្យាន​ខាង​ក្រៅ លើ​ផ្ទៃដី​ប្រមាណ​ ១០ ហិតា​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​សំបុត្រ​ចូល​ទស្សនា​សម្រាប់​ភ្ញៀវ​ជាតិ និង​ជនបរទេស​ដែល​រស់នៅ​ប្រទេស​កម្ពុជា មនុស្ស​ធំ គឺ ១០ $/នាក់ ហើយតម្លៃ៥$/នាក់ សម្រាប់​កូន​ក្មេង និង​មិន​គិត​ថ្លៃ​សម្រាប់​ក្មេង​ក្រោម​អាយុ ២ ឆ្នាំ។ រីឯ​តម្លៃ​សំបុត្រ​ទស្សនា​ចំពោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​គឺ 18$/នាក់ (មនុស្ស​ធំ) និង​10$ (កូនក្មេង)។ 

ដើម្បី​ទស្សនា​អំពី​ទិដ្ឋភាព​ខ្លះ​ៗ នៃ​ឧទ្យាន​សត្វព្រៃ និង​អាង​ពិព័រណ៍​ត្រី​ដ៏​ធំ​មួយ​នេះ អ្នក​អាច​ទស្សនា​វីដេអូ Highlightខ្លី តាមរយៈ​លីង https://www.facebook.com/AWASRPark/videos/137739677278927 តាមដាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ Angkor Wildlife & Aquarium  សម្រាប់​ព័ត៌មាន​បន្ថែម។

ទីតាំង ៖ ផ្លូវ​ជាតិ​លេខ 6A ភូមិ​ក្បួន ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប

https://goo.gl/maps/ZwN1NTo3dW6NnRx79



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ