ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរៀបចំឡើងជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប ពិតជាទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក ព្រមទាំងភ្ញៀវបរទេស។ ក្នុងមួយឆ្នាំៗអ្នករៀបចំកម្មវិធីអង្គរសង្ក្រាន្ត ខិតខំប្រឹង សម្រិតសម្រាំងខ្លាំង ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែអស្ចារ្យ និងសម្បូរបែបទៅដោយវប្បធម៌ខ្មែរ។

ថ្ងៃនេះដែរ អ្នករៀបចំអង្គរសង្ក្រាន្តបង្ហាញពីខ្លោងទ្វារអង្គរសង្ក្រាន្ត ឃើញថាស្រស់ស្អាត ធំទូលាយខ្លាំងជាងរៀងឆ្នាំ ដើម្បីចាំទទួលប្រជាជនជិតឆ្ងាយទៅលេងកម្សាន្ត។
សម្រាប់ខ្លោងទ្វារព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរចនាឡើងតាមរចនាប័ទ្មបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និងមានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹម សាទរ ស្វាគមន៍ រាក់ទាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។
ក្រុមការងារអង្គរសង្ក្រាន្តបានរៀបចំទីតាំងជាច្រើនកន្លែងមានទាំងបរិវេណនៅអង្គរតូច ផ្សារស្ទឹងសៀមរាប និងកន្លែងជាច្រើនទៀត។ ទីតាំងនីមួយៗមានការលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តបទប្រពៃណីខ្មែរផងដែរ៕



រូបភាព៖ Angkor Sankranta























Account
Security
Favourite Content