បដិមា១អង្គត្រូវបានពលរដ្ឋប្រទះឃើញក្នុងពេលកំពុងកាយដីសាងសង់ប្រឡាយទឹកស្ថិនៅក្នុងភូមិសាស្ត្រនៃខេត្តកំពង់ធំ។ នេះបើតាមវីដេអូមួយដែលបង្ហោះដោយអាខោន អា ឈីង ឈីង កាលពីថ្ងៃទី ១៤ សីហា ម្សិលមិញ។


ស្ថិតនៅត្រង់ចំណុចនៃមាត់ស្ទឹងខាងលិចវត្តពង្រ ភូមិជីមាឃ ស្រុកសន្ទុក ខេត្តកំពង់ធំ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្រោយការប្រទះឃើញព្រះបដិមាករ១អង្គកប់នៅក្នុងដី។ តាមរយៈវីដេអូដែលបង្ហោះបានបង្ហាញពីបដិមា១អង្គនេះ ហ៊ុំព័ទ្ធទៅដោយដី មកជាមួយដែកកាយដី អេស្កាវ៉ាទ័រ ដែលពលរដ្ឋកំពុងជីកប្រឡាយ។ ការណ៍នេះដែរត្រូវបានពលរដ្ឋនាំគ្នាលើកយកបដិមាអង្គនោះមកសម្អាត និងដឹកយកចេញពីកន្លែងកាយប្រឡាយយ៉ាងរួចរាល់។




ដោយឡែក គិតត្រឹមថ្ងៃទី ១៥ សីហា ព្រឹកមិញនេះព្រះបដិមាអង្គនេះត្រូវបានពលរដ្ឋយកមកប្រគល់ជូនអាជ្ញាធរខេត្តកំពង់ធំដើម្បីរក្សាទុកហើយ។ រូបបដិមាព្រះពោធិសត្វអវលោកិតេស្វរ ត្រូវបានសារមន្ទីរខេត្ត និងក្រុមការងារ កំពុងធ្វើការសិក្សា ពិនិត្យលម្អិតបន្ថែមពីសម័យកាលរបស់រូបបដិមា។ សម្រាប់បងប្អូនដែលចង់ទស្សនាអាចអញ្ជើញទៅបាននៅសារមន្ទីរខេត្តកំពង់ធំ៕
លីងវីដេអូ ៖ https://www.facebook.com/macthe.fakksh.6/videos/1924180024982693
ប្រភពរូបភាព ៖ Valy Mang


























Account
Security
Favourite Content