ពលរដ្ឋប្រទះឃើញបដិមា១អង្គម្សិលមិញ បានប្រគល់ដល់ដៃអាជ្ញាធរហើយ!

បដិមា​១​អង្គ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះឃើញ​ក្នុង​ពេល​កំពុង​កាយ​ដី​សាងសង់​ប្រឡាយ​ទឹក​ស្ថិនៅ​ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​កំពង់ធំ។ នេះ​បើ​តាម​វីដេអូ​មួយ​ដែល​បង្ហោះ​ដោយ​អាខោន អា ឈីង ឈីង កាល​ពី​ថ្ងៃ​ទី ១៤ សីហា ម្សិលមិញ។

ស្ថិត​នៅ​ត្រង់​ចំណុច​នៃ​មាត់​ស្ទឹង​ខាង​លិច​វត្ត​ពង្រ ភូមិ​ជី​មាឃ ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្រោយ​ការ​ប្រទះ​ឃើញ​ព្រះ​បដិមាករ​១​អង្គ​កប់​នៅ​ក្នុង​ដី​។ តាម​រយៈ​វីដេអូ​ដែល​បង្ហោះ​បាន​បង្ហាញ​ពី​បដិមា​១​អង្គ​នេះ ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ដី មក​ជាមួយ​ដែក​កាយ​ដី អេស្កាវ៉ាទ័រ ដែល​ពលរដ្ឋ​កំពុង​ជីក​ប្រឡាយ។ ការណ៍​នេះ​ដែរ​ត្រូវ​បាន​ពលរដ្ឋ​នាំ​គ្នា​លើក​យក​បដិមា​អង្គ​នោះ​មក​សម្អាត ​និង​ដឹក​យក​ចេញ​ពី​កន្លែង​កាយ​ប្រឡាយ​យ៉ាង​រួច​រាល់។

ដោយ​ឡែក ​គិត​ត្រឹម​ថ្ងៃ​ទី ១៥ សីហា ព្រឹក​មិញ​នេះ​ព្រះ​បដិមា​អង្គ​នេះ​ត្រូវ​បាន​ពលរដ្ឋ​យក​មក​ប្រគល់​ជូន​អាជ្ញាធរ​ខេត្ត​កំពង់​ធំ​ដើម្បី​រក្សា​ទុកហើយ។ រូបបដិមាព្រះពោធិសត្វអវលោកិតេស្វរ ត្រូវបានសារមន្ទីរខេត្ត និងក្រុមការងារ កំពុងធ្វើការសិក្សា ពិនិត្យលម្អិតបន្ថែមពីសម័យកាលរបស់រូបបដិមា។ សម្រាប់​បង​ប្អូន​ដែល​ចង់​ទស្សនា​អាច​អញ្ជើញ​ទៅ​បាន​នៅ​សារមន្ទីរ​ខេត្ត​កំពង់​ធំ៕

លីងវីដេអូ ៖ https://www.facebook.com/macthe.fakksh.6/videos/1924180024982693

ប្រភពរូបភាព ៖ Valy Mang 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *