របបអាហារទាំង ៦ ​គួរតែ​ទទួល​ទាន នៅ​រដូវរងានេះ ​ដើម្បី​សុខភាព​ល្អ

ការ​ផ្លាស់ប្ដូរ​អាកាសធាតុ​ពី​រដូវ​ភ្លៀង​ធ្លាក់​ទៅ​រដូវរងា ពិតជា​​រំខាន​ចំពោះ​សុខភាព​ និង​សម្រស់​របស់​អ្នក។ ទោះ​ជា​យ៉ាងណា បើសិនជា​អ្នក​បាន​ត្រៀម​រួច​ជា​ស្រេច​ ដើម្បី​ទប់ទល់​ជាមួយ​វា ទាំង​សម្រស់ ទាំង​សុខភាព​​នឹង​នៅ​តែ​មាន​ភាព​ល្អ​ប្រក្រតី។​ ដូច្នេះ​ហើយ​នៅ​ពេល​រដូវរងា​ចូល​មក​ដល់​ភ្លាម ក្រៅ​អំពី​ខោអាវ​ក្រាស់​ៗ និង​ផលិតផល​ថែ​រក្សា​សម្រស់ អ្នក​គួរតែ​ជ្រើសរើស​យក​របប​អាហារ​ណា ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ ដែល​ធ្វើ​ឲ្យ​កម្រិត​ថាមពល ការ​រំលាយ​អាហារ​មាន​ភាព​ល្អ​ប្រសើរ និង​ជួយ​ទ្រទ្រង់​ដល់​សុខភាព។ ខាងក្រោម​នេះ គឺ​ជា​របប​អាហារ​​ ៦ យ៉ាង​ដែល​អ្នក​គួរតែ​ទទួល​ទាន នៅ​ក្នុង​រដូវរងា៖

១. អាហារ​សម្បូរ​វីតាមីន D

វីតាមីន D គឺចាំបាច់ណាស់សម្រាប់ការថែរក្សាឆ្អឹង និងធ្មេញឱ្យមានសុខភាពល្អ។ វាក៏ដើរតួនាទីសំខាន់ជាច្រើនផ្សេងទៀតនៅក្នុងរាងកាយ រួមទាំងគ្រប់គ្រងការរលាក និងមុខងារប្រព័ន្ធភាពស៊ាំ។​ ដូចយើងបានដឹងហើយថាប្រភពផ្ទាល់នៃវីតាមីន D គឺព្រះអាទិត្យ ប៉ុន្តែ​សីតុណ្ហភាព​​ក្នុង​រដូវរងា​ តែងតែ​ដាក់​កំហិត​យើង​ ពី​ការ​ទទួល​កាំរស្មី​ព្រះអាទិត្យ​ដោយ​ផ្ទាល់។ ដូច្នេះ​ជំនួសឲ្យការរំខានពីរដូវរងា អ្នកគួរតែបរិភោគអាហារណាដែលសម្បូរទៅដោយវីតាមីន D ដូចជា ផ្សិត ត្រីសាម៉ុង ស៊ុតលឿង គ្រាប់ធញ្ញជាតិ ទឹកដោះគោ សាច់ស្រស់ក្រហម ផ្លែឈើ​ ​បន្លែ​ នំប៉័ង ដំឡូង និងប៉ាស្តា ។

២. ផលិតផលទឹកដោះគោ

ទឹកដោះគោ និងផលិតផលទឹកដោះគោផ្សេងទៀតដូចជា ទឹកដោះគោជូរ ឈីស paneer គឺជាអាហារដ៏ល្អ សម្រាប់រដូវរងារ។ ផលិតផលទឹកដោះគោ គឺជាប្រភពដ៏សម្បូរបែបនៃវីតាមីន B12 និង A កាល់ស្យូម ប្រូតេអ៊ីន ដែលជួយបង្កើនសុខភាព។ ដូចនេះការផឹកទឹកដោះគោក្តៅឧណ្ហ៍ៗ ក៏ជាមធ្យោបាយដ៏ល្អមួយដើម្បីរក្សាខ្លួនអ្នកឱ្យក្តៅ និងជៀសឆ្ងាយពីជំងឺផ្តាសាយក្នុងរដូវរងា។

៣. ផ្កាខាតណាខៀវ

ផ្កាខាត់ណាខៀវ គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន C ដែលជួយពង្រឹងភាពស៊ាំដែលត្រូវការជាពិសេសក្នុងរដូវរងា។ ដូច្នេះ ដើម្បី​ជៀស​ឆ្ងាយ​ពី​រដូវរងា​ដែលមានអាកាសធាតុត្រជាក់ខ្លាំង និង​ដើម្បី​ជៀស​វាង​ការ​ធ្លាក់​ខ្លួន​ឈឺ ងាយ​កើតជំងឺផ្ដាសាយ ផ្កាខាត់ណាខៀវ ឬ​ផ្កាខាត់ណា ​អាច​ជួយអ្នកបានច្រើន និងមានវិធីសាស្ត្រធ្វើងាយៗនៅផ្ទះ។

៤. ប្រភេទអាហារមើម

ប្រភេទអាហារមើម និងបន្លែមើម មានភាពធន់នឹងអាកាសធាតុត្រជាក់បានល្អបំផុត ហើយវាក៏ជាអាហារដែលងាយស្រួលរកទិញបាននៅតាមទីផ្សារដូចជាការ៉ុត ដំឡូង​ ស្ពៃក្ដោប ឆៃថាវជាដើម។ វាជាប្រភពអាហារដ៏សម្បូរបែបនៃវីតាមីន A និង C និង beta-carotene ដែលជួយទ្រទ្រង់រាងកាយរបស់អ្នកឲ្យដំណើរការបានល្អ។

៥. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិ ដូចជា រ៉ាវ៉ា (rava) ម្សៅស្រូវសាលី គ្រាប់សណ្ដែកដី គ្រាប់ល្ង គ្រាប់សៀង ម៉ងដាល់ (moong dal) គឺជាសារធាតុជំរុញថាមពលខ្ពស់ និងផ្តល់ភាពកក់ក្តៅដល់រាងកាយរបស់យើងដែលត្រូវការដើម្បីទប់ទល់នឹងលក្ខខណ្ឌត្រជាក់ខ្លាំង។ អ្វីដែលពិសេស នៅពេលអ្នកញ៉ាំគ្រាប់ធញ្ញជាតិពេលព្រឹក វានឹងផ្ដល់ជាតិកាឡូរីខ្ពស់ដល់រាងកាយ។ យោងតាមការស្រាវជ្រាវពី International Journal of Obesity បានលើកឡើងថា ការរំលងអាហារពេលព្រឹកត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពធាត់ ក៏ដូចជាភ្ជាប់ជាមួយ​ការថយចុះនៃថាមពល និងធ្វើឱ្យបញ្ហា ផ្លូវចិត្តចុះខ្សោយ។ ដូច្នេះ វាជាការប្រសើរក្នុងការញ៉ាំធញ្ញជាតិគ្រប់ប្រភេទនៅពេលព្រឹក ជាជាងរំលងអាហារពេលព្រឹក។

៦. ផ្លែឈើស្ងួត

ផ្លែឈើស្ងួត សម្បូរទៅដោយជាតិសរសៃ កាល់ស្យូម វីតាមីន ម៉ាញ៉េស្យូម និងជាអាហារដែលត្រូវបានគេសម្ងួតដើម្បីរក្សាទុកក្នុងកាលបរិច្ឆេទណាមួយ ក៏ជាប្រភពថាមពលដ៏ល្អផងដែរ។ អាល់ម៉ុន គ្រាប់ធញ្ញជាតិ និងផ្លែឈើស្ងួតផ្សេងទៀតសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន E និង B និងសារធាតុរ៉ែដូចជា ស័ង្កសី ម៉ាញ៉េស្យូម ផូស្វ័រ និងប៉ូតាស្យូម ថែលមានឥទ្ធិពលវិជ្ជមានលើសុខភាពក្នុងរដូវរងារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ