Channel បង្ហោះវីដេអូសាងផ្ទះក្រោមដី ប្លែកៗមាន Subscriber ជាង 10M ទទួលប៊ូតុងពេជ្រពី YouTube

ថ្មីៗនេះមានកូនខ្មែរម្នាក់ទើបទទួលបានប៊ូតុងពេជ្រ (Diamond Award) ពីក្រុមហ៊ុន YouTube បន្ទាប់ពី channel យូធូបលោកមាន Subscriber រហូតដល់ ១០.៣ លាននាក់ (10.3M) ដែលតួលេខនេះ ត្រូវតាមគោលការណ៍កំណត់របស់ក្រុមហ៊ុនយូធូប ទៅកាន់អ្នកផលិតមាតិកា។ 

កូនខ្មែរម្នាក់នោះត្រូវគេស្គាល់ឈ្មោះ ឃត់ សុខា ជាអ្នកខេត្តសៀមរាប ជាម្ចាស់ឆានែលឈ្មោះ Survival Builder។ វីដេអូដែលលោកផលិតហើយបង្ហោះក្នុងឆានែល ភាគច្រើនជាវីដេអូបង្ហាញពីការជីកដីសង់ផ្ទះ សង់ទីជម្រកប្លែកៗ ប្រណិតពោរពេញដោយគំនិតច្នៃប្រឌិត ជាប្រភេទវីដេអូបែប Primitive។ បច្ចុប្បន្នភាព ចំនួន Subscriber របស់ channel យូធូប Survival Builder កើនឡើងដល់ប្រមាណ ១០.៤ លាននាក់។

ឃត់ សុខា ជាអតីតបុគ្គលិកផ្នែកអាយធីម្នាក់ តែលោកបានងាកមកចាប់អារម្មណ៍ការផលិតមាតិកានៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីជាចំណូលបន្ថែមវិញ។ លោកត្រូវគេស្គាល់ថា ជាអ្នកជំនាញផលិតវីដេអូរកលុយតាមប្រព័ន្ធអ៊ីនធឺណិត ដូចជាបណ្តាញសង្គមហ្វេសប៊ុក យូធូប និង Google ជាដើម។  ចំណូលរបស់លោកត្រូវគេប៉ាន់ស្មានថា មិនក្រោមខ្ទង់ម៉ឺនដុល្លារទេក្នុងមួយខែ ព្រោះវីដេអូរបស់លោកនីមួយៗពោរពេញដោយគំនិតច្នៃប្រឌិត ទាក់ចិត្តអ្នកទស្សនាឱ្យចូលមកមើលពុំដែលខាន។

សូមជម្រាបថា ក្រុមហ៊ុនយូធូប បានកំណត់គោលការណ៍ជាក់លាក់សម្រាប់អ្នកផលិតមាតិកា ដោយក្នុងនោះ ដើម្បីទទួលបានប៊ូតុងប្រាក់ (Silver) អ្នកផលិតមាតិកាត្រូវមាន Subscriber ចំនួន 100 000 (100k), ប៊ូតុងមាស (Gold) អ្នកផលិតមាតិកាត្រូវមាន Subscriber ចំនួន 1 000 000 (1M), ប៊ូតុងពេជ្រ (Diamond) អ្នកផលិតមាតិកាត្រូវមាន Subscriber 10M (10លាននាក់) ចំណែក ប៊ូតុងពេជ្រក្រហម (Red Diamond) អ្នកផលិតមាតិកាត្រូវមាន Subscriber ចំនួន 100M subscriber (100 លាននាក់) ។ 

ដូច្នេះ ឆានែល Survival Builder របស់ សុខា ត្រូវចាត់ទុកជាឆានែលដំបូងគេ ហើយលោកក៏ត្រូវគេចាត់ទុកជាកូនខ្មែរដំបូងគេដែលទទួលបានប៊ូតុងពេជ្រ (Diamond Award) ពីក្រុមហ៊ុន YouTube។ ក្រៅពីឆានែលយូធូបដែលមាន Subscribers រហូតដល់ជាង ១០ លាននាក់ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឈ្មោះថា Survival Builder Viral ក៏មានអ្នកតាមដានដល់ទៅជាង ៣ លាននាក់ (3M follower) ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ