សម្រាប់អ្នកមានគម្រោងដើរលេងចុងឆ្នាំ ឬដើមឆ្នាំ ២០២៤ នេះ មិនគួររំលង ៦ កន្លែងស្អាតៗ ក្នុងប្រទេសចម្រុះភាពស៊ីវិល័យមួយនេះទេ ។ ម៉ាឡេស៊ី ជាប្រទេសដែលសម្បូរទៅដោយកន្លែងដើរលេងស្អាតៗ មិនថាក្នុងទីក្រុង ឬក្រៅក្រុងនោះទេ។ ថ្ងៃនេះ AMS នឹងណែនាំកន្លែងស្អាតៗ ចំនួន ៦ នៅប្រទេសម៉ាឡេស៊ី ។
ទី១. ទីក្រុងកូឡាឡាំពួរ

ទីក្រុងដ៏អ៊ូអរមួយនេះនឹងក្លាយជាគោលដៅទី១ក្នុងការចាប់ផ្តើមដំណើរកម្សាន្តរបស់អ្នកនៅក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងទីក្រុងមួយនេះ អ្នកអាចទស្សនា អគារភ្លោះដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក។ មិនតែប៉ុណ្ណោះ អ្នកក៏អាចរីករាយជាមួយការដើរ shopping ក្នុងផ្សារទំនើប និងផ្សារអីវ៉ាន់រាប់រយក្នុងទីក្រុងដែលមានមនុស្សរស់នៅកុះករមួយនេះ។ ក្នុងក្រុងមួយនេះក៏ប្រជុំទៅដោយចំណីអាហារ និងហាងកាហ្វេជាច្រើនផងដែរ។
ទី២. រូងភ្នំ បាទូ (Batu Cave)

តំបន់ទេសចរណ៍មួយនេះបានក្លាយជាគោលដៅដ៏មានប្រជាប្រិយសម្រាប់អ្នកទេសចរទាំងក្នុង និងក្រៅស្រុក ជាមួយរូបសំណាក់ ហិនឌូពណ៍មាស ដែលមានកម្ពស់ ១៤០ ហ្វីត ប្រមាណជា ៤២,៧ម នៅពីខាងក្រៅរូងភ្នំ ហើយនៅពេលដែលអ្នកបានចូលទៅខាងក្នុង រូបចម្លាក់ជាច្រើនត្រូវបានបង្កប់ខ្លួននៅក្នុងរូងភ្នំដ៏ធំមួយនេះ។
ទី៣. ភីណាង

បើនិយាយពី ភីណាង អ្នកត្រូវតែស្គាល់តំបន់ស្អាតៗ ដូចជា ទីក្រុង George ដែលអ្នកអាចទស្សនាទីក្រុងចំណាស់ដែលមានការតុបតែងបែបសិល្បៈបុរាណរបស់អ្នកក្នុងតំបន់នៅតាមដងផ្លូវ ដែលមានភាពរស់រវើក ថែមទាំងមានផ្សារាត្រីសម្រាប់ដើរកម្សាន្តផងដែរ។ ក្រៅពីទីក្រុងចំណាស់បែបសិល្បៈក៏មាន ប្រាសាទចម្រុះពណ៌បែបសាសនា ផ្សាររាត្រី ហ្វាលីម ឆ្នេរសមុទ្ទ Batu Ferringghi ដ៏ស្រស់ស្អាត។ ភីណាង ជាកន្លែងដែលអ្នកមិនគួររំលងបើបានទៅដល់ម៉ាឡេស៊ី។
ទី៤. ភ្នំកាមេរ៉ូន

ប្រសិនបើអ្នកចង់ចាកចេញពីកន្លែងដែលមានភាពអ៊ូអរគ្មានសំលេងឡានម៉ូតូ និងមនុស្សកកកុញ ភ្នំ កាមេរ៉ូន ប្រទេសម៉ាឡេស៊ី ជាជម្រើសទីកន្លែងដ៏ល្អបំផុត។ ប្រសិនបើអ្នកបានទៅដល់ទីនោះ អ្នកគួរតែទៅទស្សនាចម្ការតែរាប់រយហិចតានៅទីនោះ។ មិនតែប៉ុណ្ណោះ អ្នកក៏អាចឡើងតាមជម្រាលភ្នំ កាមេរ៉ូន ដើម្បីមើលទេសភាពចម្ការតែទាំងស្រុងផងដែរ។
ទី៥. ទីក្រុងគូឈីង

ពេលទៅលេងប្រទេសម៉ាឡេស៊ី សូមកុំខកខានដំណើរកម្សាន្តទៅកាន់ទីក្រុង Kuching ។ នេះគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតរបស់សារ៉ាវ៉ាក នៅលើកោះ Borneo ។ វាជាកន្លែងចម្រុះវប្បធម៌ ដែលអាចជាចំណុចចាប់ផ្តើមសម្រាប់ការធ្វើដំណើរទៅកាន់ព្រៃទឹកភ្លៀង និងទេសភាពដ៏ស្រស់ស្អាតនៃតំបន់នោះ។
ទី៦. កោះ ឡាំងកាវី

Langkawi គឺជាទិសដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតមួយក្នុងប្រទេសម៉ាឡេស៊ី និងជាកន្លែងកម្សាន្តតំបន់ត្រូពិចដែលពេញនិយមរបស់ប្រទេសនេះ ។ វាល្អឥតខ្ចោះសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍ ដោយសារតែភាពស្រស់ស្អាតនៃកោះ ជាមួយនិងឆ្នេរសមុទ្រដ៏ស្អាតនៅឆ្នេរសមុទ្រភាគខាងលិច ។ ប្រសិនបើអ្នកមានឱកាសឡើងទៅដល់កោះដ៏អស្ចារ្យមួយនេះ អ្នកនឹងបានឃើញ ទេសភាពដ៏ស្អាតពីកន្ត្រកខ្សែកាប Langkawi ស្ពានអាកាស បារ និងភោជនីយដ្ឋានជាច្រើននៅតាមឆ្នេរ ៕


























Account
Security
Favourite Content