រីសត​ជាប់​មាត់​ព្រែក ៥កន្លែង ក្នុង​ខេត្ត​កំពតមានទេសភាពស្អាត​ប្លែក បរិយាកាស​ស្រស់​ស្រាយ

ខេត្ត​កំពត គឺ​ជា​ខេត្ត​មួយ​ដែល​មាន​​រមណីយដ្ឋាន​ទេសចរ​ជា​ច្រើន​ ជា​ពិសេស​រមណីយដ្ឋាន ទេសចរណ៍​បែប​ធម្មជាតិ និង​កែច្នៃ។ បច្ចុប្បន្ន​ខេត្ត​មួយ​នេះ​តែងតែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជា​ហូរហែ​មិន​ថា​ថ្ងៃ​បុណ្យ​ទាន ​ឬ​ថ្ងៃ​ចុង​សប្ដាហ៍​នោះ​ទេ ​​កត្តា​ទាំង​នេះ​បណ្ដាល​មក​ពី​ភាព​ទាក់​ទាញ និង​សក្ដានុពល​នៃ​តំបន់​ទេសចរណ៍​ប្លែកៗ​ខុស​ពី​គ្នា។ ដើម្បី​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កំពត AMS Infotainment សូម​លើក​យក​រីសត ៥​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​មាត់​ព្រែក​គួរ​ជា​ទី​ចាប់​អារម្មណ៍​ដល់​ប្រិយមិត្ត​អ្នកអាន៖

១. Kampot Madam Sweet Resort

មាន​ទីតាំង​នៅ​មិន​សូវ​ឆ្ងាយ​ពី​ទីក្រុង​កំពត Madam Sweet មាន​បរិយាកាស​ស្ងប់ស្ងាត់ រ៉ូមិនទិច និង​ស្រស់ស្រាយ​នៅ​ជាប់​ដង​ព្រែក។ អ្នក​ទេសចរ​អាច​អង្គុយ​មើល​ថ្ងៃ​លិច ផឹកcocktails ពិសា​អាហារ ជិះ​កាយ៉ាក់ ជិះ​ម៉ូតូ​ទឹក និង​អង្គុយ​មើល​ទេសភាព​ដង​ព្រែក​ដើម្បី​បន្ធូរ​អារម្មណ៍​ស្ត្រេស​។ នៅ​ទីនេះ​ប្រិយមិត្ត​អាច​ទៅ​ជា​លក្ខណៈ​គ្រួសារ មិត្តភ័ក្ដិ ឬ​លក្ខណៈ​គូស្នេហ៍​ក៏​បាន វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្ត​កំពត។

ទីតាំង៖ https://goo.gl/maps/re9DHWBCJoyYeeoQ7

២. លម្ហើយ​-Kampot

មិន​ថា​ដំណើរ​កម្សាន្ត​ដែល​មាន​រយៈ​ពេល​វែង ឬ​ដំណើរ​កម្សាន្ត​ដែល​មាន​រយៈ​ពេល​ខ្លី ប្រិយមិត្ត​ក៏​អាច​ជ្រើសរើស​កន្លែង​សម្រាក​លំហែ​មួយ​នេះ​បាន​ដែរ ព្រោះ​ថា​ហេតុផល​នៃ​ដំណើរ​កម្សាន្ត​ទាំង​អស់ គឺ​សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​នូវ​ភាព​សប្បាយ​រីករាយ និង​បំបាត់​ស្ត្រេស​ ដូច្នេះ​ហើយ​សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​ជា​លក្ខណៈ​ដង​ព្រែក និង​ដង​ស្ទឹង អ្នក​គួរតែ​សាកល្បង​ទៅ​សម្រាក​លំហែ​មើល​ថ្ងៃ​លិច និង​ទេសភាព​ដង​ព្រែក​នៅ​ទី​នេះ​ឲ្យ​បាន​ម្ដង។

ទីតាំង៖ https://goo.gl/maps/gYFbr5new5FQHGLp6

៣. Green Valley Veal Pouch – ជ្រលង​បៃតង​វាល​ពួច

ជ្រលង​វា​ពួច​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «ជ្រលង​សាង​ស្នេហ៍» ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​មាត់​អូរ​ អម​ទៅ​ដោយ​ទេសភាព​បៃតង​ស្រស់ បរិយាកាស​បរិសុទ្ធ និង​ពោរពេញ​ទៅ​ដោយ​ធម្មជាតិ​ស្រស់​បំព្រង។ នៅ​ទីនេះ​អ្នក​ទេសចរ​អាច​ទាញ​យក​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ធម្មជាតិ ជាពិសេស ទេសភាព​ដង​អូរ​អម​ទៅ​ដោយ​ព្រៃឈើ​បៃតង​ខ្ចី ជា​គ្រឿង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ និង​ភ្លេច​អស់​រាល់​ទុក្ខ​កង្វល់​នានា។

ទីតាំង៖ https://goo.gl/maps/t4ris5CqFrZLcDXm7

៤. Santaniya Residence – Kampot

មិន​ប្លែក​ពី​រីសត​ទាំង​បី​ខាងលើ «Santaniya Residence – Kampot» មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ដង​ព្រែក ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទេសចរ​មាន​អារម្មណ៍​កាន់​តែ​ល្អ​ប្រសើរ​បន្ទាប់​ពី​បាន​ស្នាក់​នៅ ជិះ​ទូក​កាយ៉ាក់ មើល​ថ្ងៃ​លិច ផឹកCocktails ថត​រូប​លេង និង​ស្រស់ស្រូប​អាហារ​ក្បែរ​មាត់​ទឹក។

ទីតាំង៖ https://goo.gl/maps/1oTfJW6mTo15kfDw7

៥. Bamboo Bungalow

«Bamboo Bungalow» គឺ​ជា​រីសត​ក្បែរ​ដង​ព្រែក​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ឥត​គណនា។ អ្នក​ទេសចរ​នឹង​ទទួល​បាន​នូវ​អារម្មណ៍​ល្អ​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​បន្ទាប់​បាន​គេង​នៅ​ក្នុង​បឹងហ្កាឡូ​ជាប់​មាត់​ទឹក​សង់​ឡើង​ពី​ដើម​ឫស្សី​ដ៏​ស្រស់​ស្អាត​នៅ​ទី​នេះ។ សម្រាប់​ប្រិយមិត្ត​ដែល​ចង់​កាត់​ស្ត្រេស និងប​ន្ធូរ​ភាព​តាន​តឹង​ចេញ​ពី​អារម្មណ៍ ហើយ​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​កំពត «Bamboo Bungalow» គឺ​ជា​កន្លែង​មួយ​ដែល​អ្នក​គួរតែ​​សាកល្បង៕

ទីតាំង៖​ https://goo.gl/maps/gfaSbBKCCiAKSRHk8



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន