​៥ កន្លែងជិតបង្កើយភ្នំពេញ ចាក់តែសាំង ១លីត្រជិះដល់ហើយ ទេសភាពស្អាតៗ ម្ហូបឆ្ងាញ់ៗកប់

ចង់​បបួល​មិត្តភ័ក្ដិ​ទៅ​ថត​រូប​លេង​ទុក​បង្ហោះ​បង្អួត​គេ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ តែ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​ត្រូវ​អត់? ​អ្នក​ចូលចិត្ត​ថត​រូប​ភាគ​ច្រើន​តែងតែ​ចង់​រុក​រក​កន្លែង​ថ្មី​ៗ មាន​ទេសភាព​ស្អាត​ៗ ដើម្បី​បាន​ថត​រូប​ លេង style បាន​ច្រើន​ម៉ូដ រី​ឯ​អ្នកខ្លះ​វិញ​ចូលចិត្ត​សាកល្បង​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ផ្ដិត​យក​រូបភាព​កម្រ​ពី​កន្លែង​ណា​មួយ​ដើម្បី​ជា​ការ​កម្សាន្ត​អារម្មណ៍។ មិន​ឲ្យ​ប្រិយមិត្ត​ខក​បំណង AMS Infotainment សូម​លើក​យក​​រមណីយដ្ឋាន​ជាយ​ក្រុង​ទាំង ៥ ​កន្លែង​មក​ពណ៌នា​ជូន​អ្នក​ទាំង​អស់​គ្នា៖

១.​ ចម្ការ​ធ្នង់

បើ​សិន​ជា​លោកអ្នក​មាន​បំណង​ចង់​ទៅ​សម្រាក​លំហែ និង​ថតរូប​លេង​លក្ខណៈ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ មនុស្ស​ជិត​ដិត ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​នៅ​ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍ «ចម្ការ​ធ្នង់» គឺ​ជា​រមណីយដ្ឋាន​ជាយ​ក្រុង​មួយ​ដែល​មាន​ទេសភាព​ស្អាត​ ធម្មជាតិ​បៃតង​ខ្ចី ខ្យល់​អាកាស​បរិសុទ្ធ​ និង​បរិយាកាស​ល្អ​ដែល​អាច​បំពេញ​ក្ដី​សុខ​ដល់​អ្នក​និង​មនុស្ស​ជា​ទី​ស្រឡាញ់​បាន។ លើស​ពី​នេះ​ទៅ​ទៀត​ចម្ការ​ធ្នង់​មាន​ប្លង់​ថត​រូប​ជាច្រើន មាន​ទីធ្លា​ធំ​ទូលាយ​មិន​ពិបាក​ដណ្ដើម​គ្នា​ថត​ ក៏​អាច​មាន​រូប​ស្អាត​ៗ​មក​បង្អួត​មិត្តភ័ក្ដិ​ដែល​ដេក​ផ្ទះ​ដែរ។ សម្រាប់​ប្រិយមិត្ត​នារី​ៗ បើ​មាន​ឱកាស​បាន​ទៅ​លេង​ទី​នេះ​ហើយ ត្រៀម​តែ​ខោអាវ​ cute cute និង​កាមេរ៉ា​ថតរូប​ឲ្យ​រួច​ជា​ស្រេច ដឹង​តែ​សប្បាយ​រីករាយ​កប់​ៗ​តែម្ដង។

ទីតាំង៖ ផ្លូវទៅ 7NG ខេត្តកណ្ដាល

ផែនទី៖https://goo.gl/maps/XDJGnoYeY8T9NcBz7

២. Amarak Farm កសិដ្ឋាន អមរៈ

«កសិដ្ឋានអមរៈ» ដើម​ឡើយ​មាន​ប្រវត្តិ​ត្រឹមតែ​ជា​កសិដ្ឋាន​បែប​គ្រួសារ​តែ​ប៉ុណ្ណោះ ​តែ​យូរ​ៗ​ទៅ​ដោយសារ​តែ​កេរ្តិ៍ឈ្មោះ និង​ភាព​ល្បីល្បាញ​ថា​ស្រស់​ស្អាត​ត​ៗ​គ្នា​កន្លង​មក «កសិដ្ឋាន​អមរៈ» ក៏​បាន​ប្រែ​ក្លាយ​ទៅ​ជា​កសិដ្ឋាន​ធម្មជាតិ​មួយ​ដែល​ទេសភាព​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​ដល់​អ្នក​ទេសចរ។ បើសិនជា​អ្នក​ជ្រើសរើស​យក​កសិដ្ឋាន​អមរៈ​ជា​ដំណើរ​កម្សាន្ត​ចុង​សប្ដាហ៍​ អ្នក​នឹង​មិន​ចាំ​បាច់​បារម្ភ​រឿង​អាហារ​ហូប​ចុក កាហ្វេ និង​ភេសជ្ជៈ​ផ្សេង​ៗ​ទៀត​ឡើយ​ ព្រោះ​ថា​អមរៈ​មាន​ហាង​កាហ្វេ​ដ៏​ស្រស់​ស្អាត​ កញ្ចុះ​ទទួល​ទាន​អាហារ​ក្បែរ​មាត់​ទឹក និង​កន្លែង​ថត​រូប​ស្អាត​ៗ​ជា​ច្រើន​ទៀត។ ជា​ឱកាស​ល្អ​សម្រាប់​លោកអ្នក​ដែល​មាន​កូន​តូច​ៗ ​អាច​ឆ្លៀត​ពេល​នាំ​ពួកគេ​ទៅ​ស្គាល់​កសិដ្ឋាន​ធម្មជាតិ​ដែល​ពោរពេញ​ទៅ​ដោយ​ជីវៈ​ចម្រុះ​នេះ​បាន។

ទីតាំង៖ ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ

ផែនទី៖​ https://goo.gl/maps/HtfmAgTDSRe7NFrk9

៣. ភូមិ​រំដួល

រមណីយដ្ឋាន​ធម្មជាតិ​មួយ​ទៀត​មាន​ឈ្មោះ​ថា «ភូមិ​រំដួល» ស្ថិត​នៅ​ជាយក្រុង​នៃ​រាជធានី​ភ្នំពេញ​។ ភូមិ​រំដួល ​មាន​កន្លែង​អង្គុយ​លេង​នៅ​ជាប់​មាត់​ទឹក​មាន​ម្លប់​ត្រជាក់ បរិយាកាស​ស្ងប់ស្ងាត់ គ្មាន​សំឡេង​រំខាន ខ្យល់​អាកាស​បរិសុទ្ធ ស្ដាប់​សំឡេង​សត្វ​និង​ធម្មជាតិ​ ជា​ពិសេស​ទទួល​ទាន​អាហារ​បែប​ខ្មែរ​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​មាន​អនាម័យ​ខ្ពស់​ ជា​ហេតុ​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​របស់​លោក​អ្នក​ប្រកប​ដោយ​ផាសុកភាព និង​ស្ងប់ស្ងាត់​អាច​បំបាត់​អារម្មណ៍​ស្ត្រេស​បាន។ មិន​ខុស​ពី​រមណីយដ្ឋាន​ធម្មជាតិ​ខាង​លើ ភូមិ​រំដួល មាន​កន្លែង​ថតរូប​ជា​ច្រើន​ដូច​ជា ទឹក​ធ្លាក់​សិប្បនិមិត្ត ទេសភាព​កសិដ្ឋាន​បន្លែ ផ្ទះ​ខ្មែរ​បុរាណ កញ្ចុះ​លើ​ទឹក និង​កន្លែង​ជា​ច្រើន​ទៀត។

ទីតាំង៖ ភូមិ​កោះ​ក្របី សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ

ផែនទី៖ https://goo.gl/maps/Ne13hJXgqnH5PQRC9

៤. ភូមិ​សុខារ៉ាវី

​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ជា​ច្រើន​ហិតា អម​ជាមួយ​ផ្ទះ​បែប​ខ្មែរ និង​ទេសភាព​បែប​ស្រុកស្រែ​ចម្ការ​ទៀត​សោត​នោះ «ភូមិ​សុខារ៉ាវី» បាន​ក្លាយ​ទៅ​កន្លែង​លំហែ​កាយ​ធម្មជាតិ​មួយ​ដែល​ជួយ​រំសាយ​ស្ត្រេស​ដល់​អ្នក​ទេសចរ​មក​ពី​គ្រប់​ទិសទី។ អ្វី​ដែល​ធ្វើ​ឲ្យ​កន្លែង​មួយ​នេះ​ល្បីល្បាញ​យ៉ាង​ឆាប់​រហ័ស​គឺ​ដោយ​សារ​តែ ភូមិ​សុខារ៉ាវី មាន​ការ​រៀបចំ​ឡើង​ជា​លក្ខណៈ​បែប​ខ្មែរ បូក​រួម​ទាំង​ម្ហូប​អាហារ ផ្ទះ និង​បរិយាកាស​ជុំ​វិញ។ សម្រាប់​លោកអ្នក​​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដ៏​មមាញឹក​នេះ ​គ្មាន​អ្នកណា​ដែល​អាច​គេច​ផុត​ពី​បញ្ហា​ស្មុគស្មាញ ស្ត្រេស និង​ភាព​នឿយ​ហត់​បាន​ឡើយ ដូច្នេះ​ហើយ​បើ​សិន​ជា​អ្នក​មាន​ឱកាស​បាន​សម្រាក​លំហែ «ភូមិ​សុខារ៉ាវី» គឺ​ជា​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​ស្រុកស្រែ​មួយ​នៅ​ជាយ​ក្រុង​ដែល​កម្រ​និង​រក​បាន។

ទីតាំង៖https://goo.gl/maps/Bb768Qtbauzia76C8

៥. កោះស្លាកែត

ធ្វើ​ការ​ហត់​នឿយ​ពេញ​មួយ​សប្ដាហ៍​ ជឿ​ថា​ប្រិយមិត្ត​ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដ៏​មមាញឹក​មួយ​នេះ ច្បាស់ជា​ចង់​រក​កន្លែង​សម្រាក​លំហែ​ដើម្បី​រំសាយ​ស្ត្រេស​ចេញ​ខ្លះ​ក៏​ល្អ​ដែរ។ មិនបាច់​ទៅ​ណា​ឆ្ងាយ​ពី​ក្រុង​នោះ​ទេ នៅ​កៀន​ស្វាយ​មាន​កន្លែង​កម្សាន្ត​មួយ​ទើប​តែ​បើក​ដំណើរ​ការ​ក្នុង​ពេល​ថ្មី​ៗ​នេះ។

« កោះស្លាកែត» ជា​កន្លែង​កម្សាន្ត​ដ៏​សម្បូរ​បែប​ល្អ​បំផុត​សម្រាប់​លំហែ​កាយ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍។ សម្រាប់​ប្រិយមិត្ត​ដែល​មាន​កូន​តូច បើ​បាន​នាំ​ពួកគាត់​ទៅ​កម្សាន្ត​លេង​ជាមួយ​ដឹង​តែ​សប្បាយ​ចិត្ត​ខ្លាំង​តែ​ម្ដង ព្រោះ​ថា​នៅ​ទី​នោះ​មាន​អាង​ហែល​ទឹក មាន​កន្លែង​ក្មេង​លេង មាន​អាហារ​ច្រើន មាន​ហាង​កាហ្វេ មាន​កន្លែង​ជិះ​ទូក​កម្សាន្ត និង​មាន​បរិយាកាស​បរិសុទ្ធ​ថែម​ទៀត​ផង។ ក្រៅពីនោះ «កោះស្លាកែត» មាន​រចនាបថ​ផ្ទះ​បែប​ខ្មែរ​ ដែល​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ស័ក្ដិសម​ជាមួយ​បរិយាកាស និង​ធម្មជាតិ​នៅ​ទីនោះ៕

រូបថត៖ កៀនស្វាយស្រុកខ្ញុំ

ទីតាំង៖ ហួស​វត្ត​កោះ​បន្តិច នៅ​ខាង​ឆ្វេង​ដៃ (មក​ពី​ភ្នំ​ពេញ)

ផែនទី៖https://goo.gl/maps/aWgCyrTtfkmWEZh56


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកចូលរួមសម្រក់​ទឹក​ភ្នែក​ក្នុង​ព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ» កាលពីម្សិលមិញ

កម្មវិធី «ដាស់​ស្មារតី​ជាតិ» បាន​ធ្វើ​ឱ្យ​ទឹក​ភ្នែក​មហាជន​ខ្មែរ​ទាំង​ប្រុស​ស្រី​ហូរ​ស្រក់​ព្រោះ​តែ​ការ​ឈឺ​ចាប់​នៃ​ការ​ចងចាំ​ដែល​មិន​អាច​បំភ្លេច​បាន​ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​រង​ការ​បៀតបៀន ឈ្លានពាន គំរាម​កំហែង​ដោយ​មិន​

Wang Yibo ជាសិល្បករចិនម្នាក់គត់ជាប់ឈ្មោះក្នុងបញ្ជីបុគ្គលឆ្នើមអាយុក្រោម ៣០ ឆ្នាំនៅអាស៊ីរួមជាមួយការចុះបញ្ជីម៉ាកពាណិជ្ជកម្មផ្ទាល់ខ្លួន

ថ្មីៗនេះតារាសម្ដែងប្រុសចិនលំដាប់ជួរមុខ Wang Yibo ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមមានវ័យក្រោម ៣០ឆ្នាំក្នុងបញ្ជី "Forbes 30 Under 30" នៅអាស៊ី

តម្លៃខ្លួនផ្សាយពាណិជ្ជកម្មរបស់ Zhang Linghe ហក់ឡើងខ្ទង់លានដុល្លារ ក្រោយរឿងភាគថ្មីជោគជ័យយ៉ាងគំហុក

តារាសម្ដែងចិន Zhang Linghe ត្រូវបានគេរាយការណ៍ថាទទួលបានតម្លៃពាណិជ្ជកម្មកាន់តែខ្ពស់ បន្ទាប់ពីភាពជោគជ័យយ៉ាងផ្ទុះកក្រើកនៃរឿងភាគបុរាណមានចំណងជើងថា Zhu Yu

I.N សមាជិក Stray Kids ចាយលុយសុទ្ធជាង ៦ លានដុល្លារទិញអាផាតមិននៅ Hyundai Apartment Complex

យោងតាមឧស្សាហកម្មធនាគារអចលនទ្រព្យនៅថ្ងៃទី២៩ ខែឧសភា I.N សមាជិកក្រុម Stray Kids បានក្លាយជាម្ចាស់អចលនទ្រព្យបន្ទាប់ពីទិញអាផាតមិន

វីដេអូ N.John សម្ដែងនៅកូរ៉េ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា ពិសេសអ្នករាំអាជីពនៅទីនោះ

កាលពី​រាត្រី​ថ្ងៃ ២៨ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ N.John បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​មួយ​នៅ​ប្រទេស​កូរ៉េ ដែល​រៀបចំ​ដោយ​ប្រេន Error nyc ហើយ​វីដេអូ​ពេល​តារា​ចម្រៀង​ខ្មែរ​រូប​នេះ​ច្រៀង​ទទួល​បាន​

N.John ត្រៀម​បង្ហាញ​វត្តមាន​ម្ដង​ទៀតនៅ​កូរ៉េក្នុង​កម្មវិធីផ្លូវ​ការ​របស់ស្ថានទូត​

ចេញ​ទៅ​សម្ដែង​នៅ​កូរ៉េ​លើក​នេះ N.John ទទួល​បាន​ការ​អញ្ជើញឱ្យចូល​ចួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​ឱកាស​នៃ​ការ​សម្ដែង​ក្នុង​កម្មវិធី​ធំៗ​របស់​ស្ថានទូត ជា​ពិសេស​

គិតគូរដិតដល់! Doyoung ក្រុម NCT បរិច្ចាគប្រាក់ ១០០ លានវ៉ុន សម្រាប់កិច្ចការបង្ការការធ្វើអត្តឃាត និងជួយសង្គ្រោះអ្នកនៅមានជីវិត

នៅថ្ងៃទី ២៩ ខែឧសភានេះ មូលនិធិកូរ៉េសម្រាប់ការពារការធ្វើអត្តឃាត (Korea Foundation for Suicide Prevention) បានប្រកាសថា៖ «លោក Doyoung ក្រុម NCT បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន (ប្រហែល

ប៉ុន្មានឈុតសម្លៀកបំពាក់ដែល ស៊ីន យូប៊ីន ស្លៀកចូលរួមកម្មវិធីនៅម៉ាកាវ ច្នៃពីសូត្រខ្មែរទាំងអស់

ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ម៉ាកាវ​របស់​តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន បាន​បញ្ចប់​ទៅ​ហើយ​ក្ដី តែ​រូបភាព​ផ្លូវការ​មួយ​ចំនួន​របស់​តួឯក​ស្រី "លួច​ស្នេហ៍​គូ​ដណ្ដឹង​” ទើប​បង្ហាញ។ ក្នុង​នោះ​ឈុត​ពណ៌​ខ្មៅ​ពេល​ប្រកាស​អ្នក​ឈ្នះ​ពាន​រង្វាន់

ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស Owen Cheung នៅហុងកុងរំភើបចិត្តនឹងការស្វាគមន៍ដ៏កក់ក្ដៅរបស់អ្នកគាំទ្រកម្ពុជា

ថ្មីៗនេះតួឯកប្រុសស្រីក្នុងរឿង តម្រុយមរណៈ គឺលោក លោក Owen Cheung និងកញ្ញា Tiffany Lau បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមសម្ដែង

Stray Kids បង្កើតប្រវត្តិសាស្ត្រថ្មី ដោយអាចលក់អាល់ប៊ុមសរុបលើស ៤០ លានបន្ទះ នៅកូរ៉េ និងជប៉ុន

ក្រុមចម្រៀងខេប៉ុប Stray Kids បានសម្រេចនូវសមិទ្ធផលដ៏ធំធេងមួយទៀត ដោយបានលក់អាល់ប៊ុមបានសរុបលើស ៤០ លានបន្ទះ នៅទូទាំងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី