កំហុស ៥យ៉ាង ពេល​ញ៉ាំ​ស៊ុប​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព មនុស្ស​ភាគ​ច្រើន​តែង​ធ្វើ​ខុស​ដោយ​មិន​ដឹង​ខ្លួន

ស៊ុប​ក្ដៅ​ៗ ឬ Hot Pot គឺ​​ជា​ម្ហូប​អាហារ​ដែល​ប្រជាជនអាស៊ី​​ជាច្រើន​ចូលចិត្ត​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ មនុស្ស​ជា​ច្រើន​នៅ​តែ​ធ្វើនូវ​កំហុស​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គេ​នៅ​ពេល​ញ៉ាំ​ស៊ុប​នេះ។

១. ញ៉ាំយូរពេក​និង​ច្រើនពេក

គ្នា​យើង​ភាគ​ច្រើន​មាន​ទម្លាប់​ញ៉ាំ និង​ជជែក​គ្នា​លេង​ពេល​កំពុង​ញ៉ាំ​ស៊ុប​ ដូច្នេះ​ហើយ ពេល​វេលា​ដែល​យើង​អង្គុយ​ក្បែរ​ឆ្នាំង​ក្តៅៗ​គឺយូរ​ដូចគ្នា។ ការ​ទទួលទាន​អាហារ​រយៈពេល​ពីរ​បី​ម៉ោងធ្វើ​ឱ្យ​ក្រពះ​របស់​អ្នក​ដំណើរការ​​ឥត​ឈប់ឈរ​ ពីព្រោះ​ទឹក​ក្រពះ ទឹក​ប្រមាត់ និង​លំពែង​ត្រូវ​បញ្ចេញ​យ៉ាង​ច្រើន​ជា​បន្តបន្ទាប់ ដើម្បី​រំលាយ​​អាហារ​ដែល​អ្នក​លេប​ចូល​ទៅ​ក្នុង​ខ្លួន។ ដូច្នេះ​ហើយ​​ការ​​ទទួល​ទាន​​ក្នុង​​រយៈ​ពេល​​យូរ​​អាច​​បង្ក​​ឱ្យ​​មាន​​ការ​ឈឺ​​ពោះ​ និង​បញ្ហា​​ក្នុង​ការ​រំលាយ​អាហារ​ជាដើម។

ទន្ទឹម​នឹង​នោះ ការ​ញ៉ាំ​អាហារ​​យូរ​​ពេក​​ក៏​​បង្កើន​​បរិមាណ​​កូឡេស្តេរ៉ុល​​ក្នុង​​ឈាម​​ដែរ។ ជា​ការ​ល្អ អ្នក​គួរ​តែ​ញ៉ាំ​តែ​ស៊ុប​ក្នុងរយៈពេល ២ ម៉ោង​ចុះក្រោម​ ហើយ​មិន​គួរ​ញ៉ាំ​លើស​ពី​ម្តង​ក្នុង​មួយ​សប្តាហ៍​នោះ​ទេ។

២. ហូប​នៅ​ពេល​​ក្ដៅ​ខ្លាំង​ពេក

មនុស្ស​ជា​ច្រើន​គិត​ថា​ការ​ញ៉ាំ​ស៊ុប Hot Pot គឺ​ត្រូវ​តែ​ហូប​ក្ដៅៗ ដួស​ចេញ​ពី​ឆ្នាំង​ក្តៅ​ញ៉ាំ​ភ្លាមៗ។ ទោះ​យ៉ាង​ណា បើ​តាម​អ្នក​ជំនាញ​ខាង​អាហារូបត្ថម្ភ អាហារ​ដែល​ទើប​នឹង​យក​ចេញ​ពី​ឆ្នាំង​ក្តៅ ដែល​មាន​សីតុណ្ហភាព​លើស​ពី ១០០ អង្សាសេ អាច​ក្តៅ​នៅ​សីតុណ្ហភាព ៥០-៦០ អង្សាសេ។ ការ​ញ៉ាំ​អាហារ​ក្តៅ​ពេក​អាច​បង្ក​របួស​ដល់​មាត់​ធ្មេញ បំពង់អាហារ និង​ក្រពះ​បាន​យ៉ាង​ងាយ។

លើស​ពីនេះ រសជាតិ​ហឹរ​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​ក៏នឹង​ធ្វើ​ឱ្យ​រលាក​បំពង់​​អាហារ បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដែរ។ វេជ្ជបណ្ឌិត​ណែនាំ​ថា បន្ទាប់​ពី​​យក​​អាហារ​​ចេញ​​ដោយ​ផ្ទាល់​ពី​ឆ្នាំង​​ក្តៅ​​ហើយ អ្នក​​គួរ​​ទុក​​វា​​ឱ្យ​​ត្រជាក់​​បន្តិច​​សិន​សឹម​ដាក់​ចូល​មាត់​។

៣. ញ៉ាំ​ស៊ុប​​ក្តៅ​ខ្លាំង ផឹក​ភេសជ្ជៈ​ត្រជាក់​ខ្លាំង

ការ​អង្គុយ​ក្បែរ​ឆ្នាំង​ស៊ុប​ក្តៅ ញ៉ាំ​អាហារ​មាន​ជាតិ​ជូរ និង​ហឹរ ធ្វើ​ឲ្យ​​សីតុណ្ហភាព​​ក្នុង​​ខ្លួន​​កើន​​ឡើង។ នោះ​ហើយ​ជា​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​ចូលចិត្ត​ផឹក​ទឹក​ត្រជាក់​ដើម្បី​បំបាត់​អារម្មណ៍​ក្តៅ​ក្នុង​ខ្លួន។ ទោះ​ជា​យ៉ាង​ណា ការ​ញ៉ាំ​របៀប​នេះ​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ពោះវៀន និង​ក្រពះ​ណាស់។

ការ​ញ៉ាំ​ស៊ុប​ក្តៅ និង​ផឹក​ទឹក​លាយ​ទឹកកក​ក្នុង​ពេល​តែ​មួយ អាច​ជំរុញ​ឱ្យ​ក្រពះ​កន្ត្រាក់ ​ប៉ះពាល់​ការ​រំលាយអាហារ និង​កាត់​បន្ថយ​ពេលវេលា​ធ្វើការ​របស់​អង់ស៊ីម​រំលាយ​អាហារ។

៤. ញ៉ាំ​ជូរ​ពេក ឬ​ហឹរ​ពេក

ស៊ុប​រសជាតិ​ហឹរ និង​ជូរ​ហឹរ​ត្រូវ​បាន​មនុស្ស​ជាច្រើន​ចូលចិត្ត ជា​ពិសេស​ស៊ុប​ចិន និង​ស៊ុប​ថៃ។ ទោះ​យ៉ាងណា ប្រសិនបើ​ទទួលទាន​ហឹរ​ខ្លាំង​ពេក វា​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ក្រពះ និង​សរីរាង្គ​រំលាយ​អាហារ​ផ្សេង​ទៀត។ រសជាតិ​ជូរ និង​ហឹរ ប៉ះពាល់​ដល់​ភ្នាស​អញ្ចាញធ្មេញ ឈឺ​ក្រពះស្រាល ហើម​ពោះ និងដំបៅក្រពះ។

អ្នកជំនាញ​និយាយ​ថា ពេល​ញ៉ាំស៊ុប​ក្តៅ អ្នកត្រូវ​យក​ចិត្ត​ទុកដាក់​លើ​លំដាប់លំដោយ​នៃ​ការញ៉ាំ។ ដំបូង​​អ្នក​គួរ​​ពិសា​ភេសជ្ជៈ ​ឬ​​ទឹក​ផ្លែឈើ​​បន្តិច បន្ទាប់​មក​​ញ៉ាំ​បន្លែ និង​​ចុងក្រោយ​សឹម​ញ៉ាំ​​សាច់​។ វិធីនេះ ​នឹង​ធ្វើ​ឲ្យ​ក្រពះ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ល្អ​ប្រសើរ។

៥. ញ៉ាំសាច់​ឆៅ ឬ​មិន​ឆ្អិន​ល្អ

មនុស្ស​ជា​ច្រើន​ជឿថា​ការ​ទទួលទាន​សាច់នៅ​ឆៅ​ក្រហមៗនឹងទទួល​បាន​រសជាតិកាន់តែផ្អែមឆ្ងាញ់ និងមានជីវជាតិច្រើន។ ប៉ុន្តែ​អ្នកជំនាញនិយាយថា នេះ​ជា​ទម្លាប់​ដ៏​គ្រោះថ្នាក់។ អាហារមិន​ទាន់​ឆ្អិន​អាច​មាន​បាក់តេរី និង​ប៉ារ៉ាស៊ីត​ជា​ច្រើន ដែល​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ប្រព័ន្ធ​រំលាយអាហារ។ ជា​ពិសេស​ជាមួយ​គ្រឿង​ក្នុង​សត្វ គួរតែ​ចម្អិន​ឱ្យ​បាន​ឆ្អិន​ល្អ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម