មក​ស្គាល់​ប្រវត្តិ​ Santa Claus ​ដែល​ជា​ទី ស្រឡាញ់​​របស់​បណ្ដា​ក្មេងៗ​ទាំង​អស់​គ្នា!​

បើ​រំលឹក​ដល់​បុណ្យ​ Christmas យើង​ប្រាកដ​ជា​នឹក​ឃើញ​ដល់​លោក​តា​ពុក​មាត់​ស​ ក្បាល​ពោះ​កំប៉ោង​ ស្លៀក​ឈុត​ពណ៌​ក្រហម​ ដៃ​កាន់ថង់​យាម​ដែល​ពោរពេញ​ទៅ​ដោយ​កាដូ​នៅ​ខាង​ក្នុង​នោះ​ជាក់​ជា​មិន​ខាន។ មនុស្ស​ជា​ច្រើន​មាន​ចម្ងល់​ថា​តើ​ Santa Claus ជា​នរណា?​ ហេតុ​អ្វី​បាន​ជា​គាត់​ក្លាយ​ទៅ​ជា​អ្នក​ផ្ដល់​ស្នាម​ញញឹម​ឲ្យ​ក្មេងៗ​បាន​ទូទាំង​សកលលោក​កំឡុង​ពេល​ថ្ងៃ​បុណ្យ​ Christmas? ឥឡូវ​នេះ​យើង​មក​ធ្វើ​ការ​ស្គាល់​ Santa Claus ឬ​ លោក​តា​ណូអែល​ឲ្យ​កាន់​តែ​ច្បាស់​ទាំង​អស់​គ្នា!

​Santa Claus មាន​ឈ្មោះ​ពិត​ថា​ Sain Nicholas ជា​សង្ឃរាជ​ដែល​មាន​ព្រះនាម​ល្បីល្បាញ​ និង​ជា​អ្នក​បួស​ដែល​មាន​ចិត្ត​បុណ្យ​មេត្តា​ធម៌។​ កាល​ពី​ក្មេង​គាត់​រស់​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​​តួកគី​ ដែល​ជា​ទី​កន្លែង​ហាម​ឃាត់​និង​ពោរពេញ​ទៅ​ដោយ​ភាព​ក្រលំបាក។ ជនជាតិ​រ៉ូម៉ាំង​នៅ​ទី​នោះ​បាន​ធ្វើ​ការ​គាប​សង្កត់​គ្រិស្ត​សាសនិក​យ៉ាង​ខ្លាំង​។​ ក្រោយ​ពី​ឪពុក​ម្ដាយ​របស់​ Sain Nicholas លា​ចាក​លោក​ទៅ​បាន​បន្សល់​ទុក​នូវ​កេរ្តិ៍​មរតក​យ៉ាង​ច្រើន​មហាសាល​ដល់​លោក។

​ថ្ងៃ​មួយ​លោក​បាន​ឃើញ​គ្រួសារ​កុមារី​ម្នាក់​កំពុង​តែ​ជួប​ទុក្ខ​លំបាក​​ ក្រខ្សត់​ អត់​អាហារ​យ៉ាង​ខ្លាំង​ លោក​ក៏​បាន​លួច​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​នោះ​ហើយ​ទម្លាក់​ប្រាក់​មួយ​ថង់​ទៅ​តាម​បំពង់​បង្ហុយ​ផ្សែង​ ហើយ​ប្រាក់​មួយ​ថង់​នោះ​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រោម​ជើង​ដែល​ព្យួរ​នៅ​ក្បែរ​ឡ​បង្ហុយ​ផ្សែង​នោះ​ល្មម។ ក្រោយ​ពី​បាន​ឃើញ​ប្រាក់​មួយ​ថង់​នោះ​ហើយ​គ្រួសារ​របស់​ក្មេង​ស្រី​នោះ​មាន​សេចក្ដី​ត្រេកអរ​យ៉ាង​ខ្លាំង​ រំភើប​ផង​យំ​ផង​ បាន​តែ​នឹក​គិត​ឆ្ងល់​នៅ​ក្នុង​ចិត្ត​ថា​តើ​អ្នក​ចិត្ត​បុណ្យ​មក​ពី​ណា​ មក​ជួយ​ដល់​គ្រួសារ​គេ? លុះ​ដល់​ថ្ងៃ​មួយ​គ្រួសារ​របស់​ក្មេង​ស្រី​នោះ​នាំ​គ្នា​លួច​ចាំ​មើល​ក៏​បាន​ឃើញ​ថា​ Sain Nichola គឺ​ជា​អ្នក​យក​ថង់​ប្រាក់​នោះ​មក​ទម្លាក់​ឲ្យ​ពួក​គេ​ជា​ច្រើន​ដង។

កាល​គ្រា​នោះ​ Sain Nicholas ទើប​តែ​មាន​វ័យ​ពេញ​កំលោះ​តែ​ប៉ុណ្ណោះ​តែ​ចិត្ត​សន្ដោស​មេត្តា​របស់​លោក​ក៏​មាន​ជាប់​ខ្លួន​មក​តាំង​ពី​ក្មេង​មក​ម្ល៉េះ។ ក្រោយ​មក​ទៀត​លោក​បាន​ក្លាយ​ទៅ​ជា​អ្នក​បួស​រហូត​ទទួល​បាន​តំណែង​ជា​សម្ដេច​សង្ឃរាជ លោក​បាន​ធ្វើការ​ផ្សព្វផ្សាយ​សាសនា​ និង​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត​សាង​តែ​អំពើ​ល្អ​ជួយ​ដល់​អ្នក​ដទៃ​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​នៃ​ជីវិត នៅ​ថ្ងៃ​ទី​៦ ខែធ្នូ គ.ស ៣៤០។

នៅ​ពេល​ដែល​លោក​ចូល​បាត់​បង់​ជីវិត​គ្រិស្ត​សាសនិក​ទាំង​ឡាយ​បាន​កសាង​ទី​កន្លែង​សក្ការ​ដើម្បី​តម្កល់​សព​របស់​លោក ​តែ​ក៏​មាន​រឿង​អភិនីហារ​បាន​កើត​មាន​ឡើង​ដោយ​គេ​បាន​ប្រទះ​ឃើញ​មាន​ទឹកមន្ត​ហូរ​ចេញ​ពី​ឆ្អឹង​របស់​លោក។ រឿង​នេះ​បាន​ល្បី​សុះសាយ​រហូត​ធ្វើ​ឲ្យ​ពួក​អ៊ីតាលី​ជួល​អ្នក​ចោរកម្ម​ឲ្យ​មក​លួច​ឆ្អឹង​របស់​លោក​យក​ទៅ​តម្កល់​នៅ​ប្រទេស​របស់​ខ្លួន​ដើម្បី​ទាក់​ទាញ​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​។

ឈាន​ចូល​ដល់​សតវត្សទី១២​ប្រទេស​បារាំង​បាន​កំណត់​យក​ថ្ងៃ​ទី៦​ ខែ​ធ្នូ​ជា​ថ្ងៃ​ Sain Nicholas ហើយ​មាន​ប្រពៃណី​នាំ​យក​ស្រោម​ជើង​ដាក់​នំចំណី​ ទៅ​ព្យួរ​នៅ​មុខ​ផ្ទះ​ដើម្បី​ឲ្យ​ជន​ក្រីក្រ​មក​យក​ទៅ​បរិភោគ​បាន​។ ការ​ធ្វើ​បែប​នេះ​គឺ​យក​លំនាំ​តាម​លោក​តា​ Sain Nicholas ព្រោះ​លោក​តា​ជា​អ្នក​បួស​ដែល​ចូល​ចិត្ត​ជួយ​ដល់​អ្នក​ដទៃ។ក្រោយមក​ទៀត​ប្រពៃណី​នេះ​ក៏​បាន​សាយភាយ​ទៅ​ដល់​ទ្វីប​អាមេរិក​យ៉ាង​ឆាប់​រហ័ស។​នៅ​ក្នុង​សតវត្ស​ដដែល​ វិចិត្រករ​ដៃ​ឯក​លោក​ Thomas Nast បាន​គូរ​រូប​របស់​លោក​តា​ Sain Nicholas ក្នុង​រូប​រាង​ជា​ព្រឹទ្ធាចារ្យ​មាន​វ័យ​ចំណាស់​ដុះ​ក្បាល​ពោះ​មាន​ពុក​មាត់​សគ្រង​សំលៀក​បំពាក់​ពណ៌​ក្រហម​ដៃ​កាន់​ថង់​យាម​មាន​នំចំណី​ជា​ច្រើន​សម្រាប់​ទុក​ចែក​ដល់​ក្មេងៗ​​ ទើប​ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​ចងចាំ​រូប​ភាព​របស់​លោក​តា​ Sain Nicholas ឬ​លោក​តា​ណូអែល​បែប​នេះ​រហូត​​មក​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម