ព្រុយណេ ជាប្រទេសដែលមានច្បាប់ទម្លាប់តឹងរ៉ឹង ដែលច្បាប់នេះមិនត្រឹមតែប្រើចំពោះពលរដ្ឋក្នុងប្រទេស តែក៏ត្រូវបានអនុវត្តចំពោះភ្ញៀវទេសចរផងដែរ។ ច្បាប់ដែលបានតាក់តែងឡើងនេះត្រូវបានយកមកប្រើប្រាស់ និងអនុវត្តដោយមានការពិន័យជាប្រាក់ ឬដាក់ពន្ឋធនាគារ សម្រាប់រាល់ជនដែលល្មើស ឬមិនប្រតិបត្តិតាម។
ខាងក្រោមនេះជារឿងខុសច្បាប់ទាំង ១១ ក្នុងប្រទេសព្រុយណេដែលអ្នកគួរដឹង និងចៀសវាងធ្វើប្រសិនបើអ្នកមានបំណងទៅលេងប្រទេសមួយនេះ។
ទី១. មិនអនុញ្ញាតឱ្យចរាចរណ៍ និងផឹកគ្រឿងស្រវឹងតាមទីសាធារណៈ
ព្រុយណេ ហាមផ្តាច់មិនឱ្យមានការចែកចាយ ទិញ-លក់គ្រឿងស្រវឹងក្នុងប្រទេស ប៉ុន្តែច្បាប់មួយនេះអនុវត្តចំពោះអ្នកកាន់សាសនាមុស្លីមតែប៉ុណ្ណោះ។ សម្រាប់ប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី១៧ឆ្នាំមិនត្រូវបានហាមឃាត់នោះទេ។
ចំពោះភ្ញៀវទេសចរ អាចយកស្រាបៀរចូលក្នុងប្រទេសនេះបានក្នុងចំនួន ២លីត្រ ឬ ១២ កំប៉ុង ក្នុងរយៈពេល ៤៨ ម៉ោង ដោយត្រូវបំពេញឯកសារនៅព្រលានយន្តហោះ ហើយត្រូវដាក់ជាប់ខ្លួនពេលចេញក្រៅ។ អ្នកអាចផឹកនៅក្នុងបន្ទប់ ឬសណ្ឋាគារតែប៉ុណ្ណោះ ដោយមិនត្រូវបង្កការរំខានជាដាច់ខាត។
ទី២ ភាពស្និទ្ធស្នាលនៅទីសាធារណៈត្រូវបានហាមឃាត់
ច្បាប់មួយនេះត្រូវបានអនុវត្តចំពោះអ្នកកាន់សាសនាមុស្លីម ប៉ុន្តែក៏ត្រូវបានអនុវត្តប្រសិនបើរកឃើញថាជាអំពើផិតក្បត់។ ជាក់ស្តែង មនុស្សប្រុសស្រី ដែលមិនមែនជាប្តីប្រពន្ធ ឬ សាច់ញាតិ មិនត្រូវបានអនុញ្ញាតឱ្យនៅទីកន្លែងណាមួយតែពីរនាក់ដាច់ខាត។
នៅក្នុងប្រទេសព្រុយណេ សកម្មភាពមួយចំនួននៅតាមទីសាធារណៈដូចជាការដើរក្នុងផ្សារទំនើប ឬអង្គុយលេងនៅសួនច្បារសាធារណៈ ក៏អាចជាចាត់ជាអំពើខុសច្បាប់ដែរ។
ទី៣ អំពើផិតក្បត់ជាអំពើខុសច្បាប់មិនអាចលើកលែងបាន
ប្រជាជនព្រុយណេ រួមទាំងប្រជាជនដែលកាន់សាសនាមុស្លីម នឹងត្រូវគប់ដុំថ្មរហូតស្លាប់ ឬរបួសធ្ងន់ ប្រសិនគេរកឃើញថាបានប្រព្រិត្តអំពើផិតក្បត់ ព្រោះវាជាអំពើខុសច្បាប់ដែលមិនអាចលើកលែងដាច់ខាត។ ច្បាប់នេះមិនត្រូវបានអនុវត្តចំពោះអ្នកទេសចរទេ លុះត្រាណាតែមានពាក់ព័ន្ធប្រជាជនរបស់ពួកគេ។

ទី៤ ដៃគូមិនទាន់រៀបការមិនអាចគេងបន្ទប់រួមគ្នាដាច់ខាត
ត្រូវបានចាត់ទុកថាល្មើសច្បាប់ប្រសិនរកឃើញថា ដៃគូដែលមិនទាន់រៀបការគេងបន្ទប់រួមគ្នានៅក្នុងសណ្ឋាគារ បើទោះបីជាទំនាក់ទំនងស៊ីជម្រៅកម្រិតណាក៏ដោយ។ ប៉ុន្តែច្បាប់មួយនេះនៅមានភាពស្រពិចស្រពិលចំពោះភ្ញៀវទេសចរនៅឡើយ ព្រោះថាមានករណីខ្លះក៏ត្រូវបានលើកលែងដែរ។ អ្នកគួរទំនាក់ទំនងប្រាប់សណ្ឋាគារជាមុនប្រសិនមានករណីបែបនេះ។
ទី៥ អ្នកស្រលាញ់ភេទដូចគ្នាត្រូវបានហាមឃាត់ក្នុងប្រទេសមួយនេះ
ការស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសមួយនេះនៅមិនទាន់មានភាពទូលំទូលាយនៅឡើយទេ។ វាជាអំពើខុសច្បាប់ប្រសិនអ្នកបង្ហាញវាជាសាធារណៈ។

ទី៦ ការហូបអាហារក្នុងរដូវកាល តមអាហារ ជាអំពើខុសច្បាប់
អ្នកកាន់សាសនាមុស្លីមក្នុងប្រទេសមួយនេះត្រូវតមអាហារជាដាច់ខាតនៅក្នុងរដូវកាល Ramadan។ ប្រសិនបើត្រូវរកឃើញថា ពួកគេលួចបរិភោគអាហារ ឬភេសជ្ជៈ ឬ ជក់បារី នឹងត្រូវបានឃាត់ខ្លួនដោយការផាកពិន័យ ឬជាប់ព័ន្ធធនាគាររយៈពេល ១ ឆ្នាំ។ ច្បាប់មួយនេះដែរ ត្រូវបានអនុវត្តដូចគ្នាចំពោះអ្នកទេសចរដែលមិនកាន់សាសនាមុស្លីម។
ទី៧ ការថតរូបបែបសិចស៊ី ឬអាសអាភាសជាទង្វើខុសច្បាប់
ការបង្ហាញរូបភាពសិចស៊ីនៅប្រទេសព្រុយណេចាត់ទុកជាអំពើខុសច្បាប់។ ប្រទេសកាន់សាសនាមុស្លីមមួយនេះ ចាត់ទុកទង្វើបែបនេះជាដើមចមនៃការរំលោភបំពានផ្លូវភេទ។
ទី៨ ការប្រើប្រាស់ថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជាជាអំពើខុសច្បាប់
ច្បាប់មួយនេះប្រហែលមិនខុសពីច្បាប់នៅក្នុងប្រទេសមួយចំនួននោះទេ ខណៈដែលការប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជាត្រូវបានចាត់ទុកជាទង្វើខុសច្បាប់នៅក្នុងប្រទេស។

ទី៩ ជេរប្រមាថស្តេច ស៊ុលតង់ ជាទង្វើខុសច្បាប់
ការជេរប្រមាថ មើលងាយ ឬ ប្រើពាក្យសម្តីមិនសមរម្យចំពោះ ស្តេចស៊ុលតង់ និងសែរាជរង្ស ត្រូវបានចាត់ទុកជាបទឧក្តិដ្ឋដែលមិនអាចលើកលែងបានដាច់ខាត។
ទី១០ ស្នាក់នៅហួសការកំណត់ Visa ត្រូវផាកពិន័យឬជាប់ព័ន្ធធនាគារ
ការស្នាក់នៅហួសរយៈពេលកំណត់ទិដ្ឋាការត្រូវចាត់ទុកជាអំពើខុសច្បាប់ ដែលត្រូវពិន័យជាប្រាក់ ឬជាប់ពន្ធធនាគារ។

ទី១១ ការរៀបចំពិធីបុណ្យ គ្រីស្មាស់ ក្នុងប្រទេសព្រុយណេ ជាអំពើខុសច្បាប់
ការប្រារព្វធ្វើពិធីបុណ្យ គ្រីស្មាស់ ជាអំពើខុសច្បាប់។ ការតុបតែងលម្អដើមឈើ គ្រីស្មាស់ នៅទីសាធារណៈត្រូវបានហាមឃាត់ និងចាត់ទុកថា ខុសច្បាប់របស់ប្រទេស។ ចំពោះអ្នកកាន់គ្រិស្តសាសនា អាចចូលទៅក្នុងវិហារ និងប្រារព្ធធ្វើដោយស្ងប់ស្ងាត់ ប៉ុន្តែតែត្រូវឱ្យដំណឹងទៅកាន់អាជ្ញាធរ។ អ្នកដែលព្រហើនបំពានច្បាប់ប្រទេសមួយនេះត្រូវជាប់ព័ន្ធធនាគារចាប់ពី ៥ឆ្នាំ ឬពិន័យជាប្រាក់ជាង ២ម៉ឺន៩ពាន់ដុល្លា៕

























Account
Security
Favourite Content