មូលហេតុនារីអាស៊ីបច្ចុប្បន្ន ងាកមកប្រើគ្រឿងសម្អាងកូរ៉េច្រើនជាងប្រេនអឺរ៉ុប

បច្ចុប្បន្ន​នេះ​ស្ទើរ​តែ​គ្រប់​កន្លែង​ និង​គ្រប់​ពេល​វេលា​យើង​គ្រប់​គ្នា​ប្រាកដ​ជា​ឃើញ​ភាព​ជោគជ័យ​របស់​ប្រទេស​កូរ៉េ​ពាសពេញ​បណ្ដាញ​សង្គម។ រាប់​ចាប់​តាំង​ពី តារា​កូរ៉េ (K-Pop) រឿង​កូរ៉េ (K-Movie) និង​គ្រឿង​សម្អាង​កូរ៉េ (K-Beauty product)។ គ្រឿង​សម្អាង​របស់​ប្រទេស​កូរ៉េ​ហាក់​ទទួល​បាន​ការ​គាំទ្រ និង​ភាព​ជោគជ័យ​ជា​ខ្លាំង​នៅ​ជុំវិញ​ពិភព​លោក​នា​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​អាស៊ី និង​ជាពិសេស​ចិន។ យ៉ាង​ណា​យើង​មក​ស្វែង​យល់​ថា​ហេតុ​អ្វី​បាន​ជា​បច្ចុប្បន្ន​នេះ​ប្រជាជន​អាស៊ី​ពេញ​និយម​ផលិតផល​របស់​​កូរ៉េ​ជាង​ប្រទេស​ដទៃ។

តើ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ផលិតផល​គ្រឿង​សម្អាង​កូរ៉េ​ពិសេស និង​ជោគជ័យ?

ការ​អភិវឌ្ឍ​ន៍មិន​ឈប់ឈរ និង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ (បង្កើត​ថ្មី និង​ច្នៃ​ប្រឌិត)

សម្រស់​គឺ​ជា​រឿង​សំខាន់​នៅ​ក្នុង​ប្រទេស​កូរ៉េ ហើយ​ប្រជាជន​កូរ៉េ​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ​ពី​ផលិត​ផល​គ្រឿង​សម្អាង គ្រឿង​ផ្សំ និង​ប្រភេទ​ផលិតផល។ អ្នក​អភិវឌ្ឍផលិតផល​នៅ​ប្រទេស​កូរ៉េ​ក៏​តែង​តែ​ព្យាយាម​បង្កើត​ផលិត​ផល​ថ្មី​ឲ្យ​ទាន់​តម្រូវ​ការ​ទីផ្សារ​។ ពួក​គេ​បាន​បង្កើត​នូវ​ផលិតផល​ថ្មីៗ​ជា​ច្រើន​ដែល​ពិភព​លោក​មិន​ធ្លាប់​បាន​ឃើញ​ និង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចូល​ចិត្ត​ដូចជា៖ BB Cream ម៉ាស​បិទ​មុខ ម្សៅ​តប់​ បន្ទះ​ព្យាបាល​ស្នាម​មុន​ (acne pimple patches) និង​ម៉ាស​បិទ​រង្វង់​ភ្នែក​ជា​ដើម។

អាច​ប្រើ​បាន​លើ​គ្រប់​ប្រភេទ​ស្បែក

ភាព​ខ្លាំង​មួយ​ទៀត​របស់​ផលិតផល​សម្រស់ប្រទេស​កូរ៉េ​គឺ​វា​អាច​ប្រើ​បាន​ទៅ​លើ​គ្រប់​ប្រភេទ​ស្បែក​ដែល​មិន​មាន​ផល​ប៉ះពាល់​ដល់​ស្បែក​តាម​រយៈ​រូបមន្ត​ធម្មជាតិ​របស់​វា។ បើ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់ NCBI បាន​បង្ហាញ​ថា ៥៨.៦ ភាគរយ​នៃ​ជនជាតិ​កូរ៉េ​មាន​ស្បែក​ងាយ​នឹង​ប្រតិកម្ម។ ដោយសារ​តែ​ហេតុ​ផល​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ផលិតផល​របស់​ពួកគេ​ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​ប្រតិកម្ម​ស្បែក​ ប្រឆាំង​ខ្លាញ់ និង​រូបមន្ត​ដែល​ផ្សំ​ពី​ធម្មជាតិ ដែល​មាន​សុវត្ថិភាព​សម្រាប់​គ្រប់​ប្រភេទ​ស្បែក រួម​ទាំង​ស្បែក​ដែល​ងាយ​នឹង​កើត​មុន ខ្លាញ់ ស្បែក​ស្ងួត និង​សូម្បី​តែ​ស្បែក​ដែល​ងាយ​ប្រតិកម្ម​ខ្លាំង។

គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់

ក្រៅ​ពី​ហេតុផល​ខាង​លើ​នេះ​ ផលិតផល​គ្រឿង​សម្អាង​កូរ៉េ​មាន​ឥទ្ធិពល​ទៅ​លើ​ពិភព​លោក​ដោយ​សារ​ប្រសិទ្ធភាព​របស់​វា។ ផលិតផល​កូរ៉េ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ ផ្ដល់​សំណើម ព្យាបាល ចិញ្ចឹម និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ស្បែក​ក្នុង​រយៈ​ពេល​វែង។ ផលិត​ផល​របស់​ប្រទេស​កូរ៉េ​អាច​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​ស្បែក​ល្អ​ដោយ​សារ​តែ​គុណភាព​របស់​វា។

គ្រឿងផ្សំ​ពិសេស​​ពី​ធម្មជាតិ

Bee venom serum, snail mucin essence, green tea toner, ginseng eye cream សុទ្ធ​តែ​ជា​ផលិត​ផល​ធម្មជាតិ​ដ៏​ជោគជ័យ​ដែល​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​កូរ៉េ។ ប្រទេស​កូរ៉េ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​តែងតែ​បង្កើត​​រូបមន្ត​ថ្មីៗ​ពី​ធម្មជាតិ​ ពួក​គេ​បញ្ចូល​ គ្រឿង​សម្អាង ឱសថ បច្ចេកវិទ្យា និង​ធម្មជាតិ​ហើយ​ចម្រាញ់​ចេញ​ជា​ផលិតផល​ដ៏​ល្អ។ ក្រុម​ហ៊ុន​គ្រឿង​សម្អាង​នៅ​ប្រទេស​កូរ៉េ​តែង​តែ​ប្រើ​គ្រឿង​ផ្សំ​ពី​ធម្មជាតិ​ដែល​កម្រ​ៗ និង​ពិបាក​ក្នុង​ការ​ស្វែង​រក​នៅ​ក្នុង​ប្រទេស​លោក​ខាងលិច។

តម្លៃ​

បើ​ទោះ​បី​ជា​​ការ​ថែរក្សា​ស្បែក​សំខាន់​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ហិរញ្ញវត្ថុ​ក៏​សំខាន់​ដូចគ្នា​ដែល​អ្នក​ប្រើ​ប្រាស់​មិន​អាច​ត្រូវ​តែ​ចំណាយ​ប្រាក់​ច្រើន​លើស​លុប​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ស្អាត​នោះ​ទេ។ យ៉ាងណា​ផលិត​ផល​របស់​កូរ៉េ​មាន​ការ​អភិវឌ្ឍន៍​ឡើង​មក​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ហើយ​តម្លៃ​ក៏​សមរម្យ​ជាង​ផលិតផល​របស់​ប្រទេស​លោក​ខាង​លិច​ដែល​ធ្វើ​ឲ្យ​គ្រឿង​សម្អាង​របស់​ប្រទេស​មួយ​នេះ​នាំ​មុខ​ក្នុង​ទី​ផ្សារ​ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន