វិធី​ថែរក្សា​ស្បែក​នៅ​ក្នុង​រដូវ​រងា

នៅ​ពេល​ឈាន​ដល់​រដូវ​រងា​ការ​មើល​ថែ​ស្បែក​គឺ​ជា​រឿង​សំខាន់​ ព្រោះ​អាកាសធាតុ​ត្រជាក់​ មក​ព្រម​គ្នា​ជា​មួយ​នឹង​អាកាសធាតុ​ស្ងួត។ រដូវ​ត្រជាក់​គឺ​ជា​រដូវ​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​របស់​ស្ងួត​ តឹង​ ប្រេះ​ ឡើង​កន្ទួល​ក្រហម​ និង​ងាយ​ មាន​ស្នាម។ AMS សូម​នាំ​យក​វិធី​ថែរក្សា​ស្បែក​ទាំង​ ៧​ យ៉ាង​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​។​ ចង់​ដឹង​ថា​មាន​វិធី​អ្វី​ខ្លះ?​ តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១.​ ជៀសវាង​ការ​លាងមុខ​ឬ​ងូត​ទឹក​ដោយ​ទឹក​ក្ដៅ

នៅ​រដូវ​រងា​ការ​ងូត​ទឹក​ជា​មួយ​នឹង​ទឹក​ក្ដៅ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​។​ តែ​ទឹក​ក្ដៅ​នឹង​ធ្វើ​ការ​លាង​ជាតិ​ខ្លាញ់​ចេញ​ពី​ស្បែក​ធ្វើ​ឲ្យ​ស្បែក​មិន​អាច​រក្សា​សំណើម​បាន​ល្អ។ ដូច្នេះ​ហើយ​គួរ​តែ​ជៀស​វាង​ការ​ងូត​ទឹក​ក្ដៅ​ហើយ​ងាក​មក​ងូត​ទឹក​លាយ​ដែល​ស្ថិត​នៅ​ក្នុង​សីតុណ្ហភាព​ធម្មតា​វិញ​ប្រសើរ​ជាង​។

២.​ ប្រើ​ក្រែម​បំប៉ន​ស្បែក​ភ្លាមៗ​បន្ទាប់​ពី​ងូត​ទឹក​រួច

​ការ​លាម​ក្រែម​បំប៉ន​ស្បែក​ឲ្យ​មាន​សំណើម​គួរ​តែ​លាប​ក្រោយ​ពេល​ងូត​ទឹក​ហើយ​ភ្លាមៗ។ ការ​លាម​ក្រែម​បំប៉ន​កំឡុង​ពេល​ដែល​ស្បែក​កំពុង​តែ​សើម​តិចៗ​ជួយ​រក្សា​ជាតិ​សំណើម​ឲ្យ​ស្បែក​បាន​ល្អ ធ្វើ​ឲ្យ​ស្បែក​ទន់​ល្មើយ​ជាប់​បាន​ដល់​ទៅ​ ៧២​ ម៉ោង​។

៣.​ កុំ​ភ្លេច​ការពារ​ស្បែក

​ប្រើ​កន្សែង​បង់ក​ ឬ​អាវ​វែង​ដើម្បី​ការពារ​ស្បែក​ពី​ខ្យល់​ត្រជាក់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​កាន់​តែ​ស្ងួត។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​ក៏​កុំ​ភ្លេច​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ផង​ព្រោះ​ពន្លឺ​ព្រះអាទិត្យ​នៅ​រដូវ​រងា​ក៏​អាច​ដុត​បំផ្លាញ​ស្បែក​បាន​មិន​ចាញ់​រដូវ​ក្ដៅ​ប៉ុន្មាន​ទេ។

៤.​ ញ៉ាំ​ទឹក​ឲ្យ​គ្រប់​គ្រាន់

​​​យើង​តែង​តែ​ញ៉ាំ​ទឹក​តិច​នៅ​រដូវ​រងា​ព្រោះ​មិន​សូវ​ក្ដៅ​មិន​ងាយ​នឹង​ស្រេក​ទឹក​។ តែ​សូម​កុំ​ភ្លេច​ថា​ស្បែក​របស់​យើង​ត្រូវ​ការ​ជាតិ​ទឹក​ពី​ខាង​ក្នុង។ ជំនួស​ឲ្យ​ការ​ផឹក​កាហ្វេ​ ឬ​ តែ​ សាក​ល្បង​មក​ដាំ​ទឹក​ក្ដៅ​លាយ​ជា​មួយ​នឹង​ក្រូច​ឆ្មា​បន្តិច​ធានា​ថា​នឹង​ទទួល​បាន​ភាព​ស្រស់​ស្រាយ​ជាក់​ជា​មិន​ខាន។

៥.​ បំប៉ន​ស្បែក​មុន​ចូល​គេង

​​បរិវេណ​ស្បែក​ដែល​ស្ងួត​ខ្លាំង​ដូច​ជា​ កែង​ដៃ​ ជង្គង់​ ដៃ​ និង​ជើង​ សុទ្ធ​សឹង​តែ​ជា​បរិវេណ​ដែល​ត្រូវ​ការ​ ការ​ថែ​បំប៉ន​ខ្លាំង​ជាង​កន្លែង​ផ្សេងៗ​ទៀត។​មុន​ចូល​គេង​គួរ​តែ​លាប​ឡេ​បំប៉ន​ស្បែក​ផ្ដល់​ជាតិ​សំណើម​ឲ្យ​បាន​ដិតដល់។

៦.​ ជៀស​វាង​ការ​ប្រើ​ផលិតផល​ដែល​មាន​ជាតិ​កាត់​

​នៅ​កំឡុង​ពេល​រដូវ​រងា​ស្បែក​របស់​យើង​នឹង​ទន់​ខ្សោយ​ជាង​ធម្មតា​ ងាយ​នឹង​ឡើង​កន្ទួល​ ងាយ​នឹង​របក​ ព្រម​ទាំង​ក្រហាយ​។​ ដូច្នេះ​អ្នក​គួរ​តែ​ជៀស​វាង​ការ​ប្រើ​ប្រាស់​ផលិត​ផល​ដែល​មាន​ជាតិ​កាត់​ បើ​មិន​ចង់​ឲ្យ​ស្បែក​របស់​អ្នក​ឆាប់​ខូច។

៧.​ បន្ថែម​ជាតិ​សំណើម​ដល់​ស្បែក​ពី​ខាង​ក្នុង​

ក្នុង​កំឡុង​ពេល​នេះ​អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ដែល​មាន​សារប្រយោជន៍​ដល់​រាង​កាយ​ និង​ជា​ពិសេស​អាច​ផ្ដល់​សំណើម​ដល់​ស្បែក​របស់​អ្នក​បាន​។​ ពពួក​ផ្លែ​ឈើ​ក៏​ជា​ប្រភេទ​អាហារ​ដែល​អាច​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​បាន​ដែរ​ ដូច​ជា៖​ ឪឡឹក​ ត្រសក់​ផ្អែម​ ផ្លែ ប៉ោម​ ក្រូច​ ។​ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ពពួក​បន្លែ​មួយ​ចំនួន​ដែល​មាន​សារធាតុ​ទឹក​ច្រើន​ដូច​ជា​ ៖​ ដើម​គីនឆាយ​ ប៉េងប៉ោះ​ ត្រសក់​ ត្រឡាច​ ឬ​ ការ៉ុត​ជា​ដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម