គេងយ៉ាងណាក៏មិនឆ្អែត! សញ្ញាទាំង ៩ នេះអាចវិវត្តទៅជាជំងឺធ្ងន់

មានមនុស្សជាច្រើនមើលរំលងការគេងមិនលក់ដោយគិតថាវាគ្រាន់តែជាជាការអស់កម្លាំងហួសហេតុ ឬការគិតប្រើនពេកតែប៉ុណ្ណោះ។ ប៉ុន្តែប្រិយមិត្តធ្លាប់មានអារម្មណ៍ថានឿយហត់ហើយអស់កម្លាំងខ្លាំងអត់បើទោះបីជាគេងបានឡើងដល់ ៩ ទៅ ១០ ម៉ោងក៏ដោយ។ នេះជាសញ្ញាបញ្ជាក់ថាអ្នកទាំងអស់គ្នាមិនបានគេងលក់ស្រួល ឬខួរក្បាលមិនបានសម្រាកទេ។ វាក៏នឹងវិវត្តទៅជាជំងឺបាត់បង់ការចងចាំ ជំងឺបាក់ទឹកចិត្ត ជំងឺសរសៃឈាមបេះដូង ឬពន្លឿនភាពចាស់តាមរយៈសញ្ញាទាំង ៩ ដូចខាងក្រោម៖

១. ឃ្លានមិនឈប់

ជាទូទៅខួរក្បាលរបស់ប្រៀបដូចជាទូរស័ព្ទអ៊ីចឹង វានឹងប្រើនូវថាមពលដើម្បីដំណើរការនៅពេលថ្ងៃហើយវានឹងសាកថ្មនៅពេលមនុស្សសម្រាកពេលយប់។ ដូចនេះប្រសិនបើមនុស្សមិនបានសម្រាក​ឱ្យត្រឹមត្រូវ ឬគ្រប់គ្រាន់នៅពេលយប់ទេ នោះខួរក្បាលនឹងទៅស្រូបយកថាមពលពីកន្លែងផ្សេងដើម្បីផ្គត់ផ្គង់ខ្លួនឯង។ នៅពេលដែលរាងកាយអស់ថាមពលហើយវានឹងបង្កើតអ័រម៉ូនដែលមានឈ្មោះថា Ghrelin ជាអ័រម៉ូនធ្វើឱ្យមនុស្សមានចំណង់ខ្លាំងខុសធម្មតាមិនរើសពេលវេលាទេ។ ដូចនេះមនុស្សកាន់តែគេងមិនលក់ រាងកាយនឹងកាន់តែឃ្លានមិនឈប់។

២. ឡើងគីឡូក្នុងរយៈពេលខ្លី

ទាក់ទងទៅនឹងចំណុចទីមួយដែរ នៅពេលមនុស្សកាន់តែឃ្លានអាហារគីឡូក៏កាន់តែឡើងរហ័សជាទីបំផុត។ តាមការស្រាវជ្រាវជាច្រើន មនុស្សដែលគេងមិនគ្រប់គ្រាន់ហើយឃ្លានអាហារខ្លាំងគ្រប់ពេលបែបនេះ ភាគច្រើនអាហារដែលគេជ្រើសរើសនឹងជាប្រភេទអាហារដែលសម្បូរជាតិខ្លាញ់ ឬអាហារអត់ប្រយោជន៍ជាមិនខាន។

៣. ការគិតមិនច្បាស់លាស់

ការគេងមិនបានគ្រប់គ្រាន់បានជះផលអវិជ្ជមានដល់ខួរក្បាលយ៉ាងខ្លាំងដែលធ្វើឱ្យការគិតនឹងស្រពិចស្រពិល ពិបាកក្នុងការសម្រេចចិត្ត ឬដោះស្រាយបញ្ហា និងមានប្រតិកម្មយឺតបំផុតទៅលើសកម្មភាពណាមួយ។ គេបានធ្វើការសិក្សាទៅលើមនុស្សចំនួន ៥០ នាក់ដែលគេងមិនគ្រប់គ្រាន់ ជាលទ្ធផលមនុស្សជួបប្រទះបញ្ហាបែបនេះសមត្ថភាពនៃខួរក្បាលរបស់ពួកគេបានធ្លាក់ចុះនៅត្រឹម ២.៤% ខណៈដែលមនុស្សធម្មតាគេមានទៅដល់ ៤.៣%នៃសមត្ថភាពធម្មតា។

៤. មានអារម្មណ៍មិនល្អ និងឆាប់ឆេវឆាវ

ប្រសិនបើអ្នកនៅជុំវិញខ្លួនចាប់ផ្ដើមមានប្រតិកម្មមិនល្អ និងប្លែកពីរាល់ដងចំពោះសកម្មភាព ឬអាកប្បកិរិយារបស់អ្នក សូមពិចារណាទៅលើទម្លាប់នៃការគេងឡើងវិញ។ យោងតាមការសិក្សាផ្នែកវិទ្យាសាស្រ្តក្នុងខែសីហា ឆ្នាំ២០១៥ ទៅលើដំណេករបស់មនុស្សបានបង្ហាញថាក្មេងវ័យជំទង់ដែលមានបញ្ហាដំណេកងាយនឹងជាប់ប្រទះនឹងជម្ងឺបាក់ទឹកចិត្ត ឆាប់មានកំហឹង ថប់បារម្ភ ឬអារម្មណ៍មិននឹងនរជាដើមបើធៀបជាមួយក្មេងដែលមានសុខភាពនិងស្ថានភាពធម្មតា។ ពួកគេក៏បានបន្ថែមដែរថាបញ្ហានេះបច្ចុប្បន្នគឺកើតឡើងចំពោះមនុស្សគ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ ជាពិសេសចំពោះមនុស្សស្រី។

៥. ងាយសម្រេចចិត្តខុសនិងប្រថុយប្រថាន

យោងតាមការសិក្សាថ្មីមួយបានរកឃើញថាមនុស្សមិនថាប្រុស ឬស្រីដែលជួបប្រទះនឹងការគេងមិនលក់ងាយនឹងធ្វើការសម្រេចចិត្តខុស និងមានភាពប្រថុយប្រថានខ្លាំង។ នេះក៏ដោយសារតែ prefrontal cortex ដែលជាផ្នែកខាងមុខនៃខួរក្បាលហើយមានតួនាទីគ្រប់គ្រងអារម្មណ៍ និងញាណត្រូវបានបំផ្លាញតាមរយៈទម្លាប់នៃការគេងមិនលក់។

៦. ការចងចាំកាន់តែខ្សោយទៅ

វាស្ទើរតែជាសញ្ញាច្បាស់ពេកទៅហើយដែលបញ្ជាក់ពីការគេងមិនលក់ដោយវានឹងធ្វើឱ្យការគិតនិងការផ្ដោតអារម្មណ៍របស់មនុស្សកាន់តែថយចុះម្ដងបន្តិចៗ។ អ្នកជំនាញក៏បានធ្វើការការសិក្សាទៅលើមនុស្សវ័យជំទង់ចំនួន ៥០ នាក់ដោយ​ឱ្យពួកគេចងចាំសកម្មភាពរបស់គេមុនគេងនិងក្រោយគេងរយៈពេល ២៤ ម៉ោង។ ជាលទ្ធផលមនុស្សដែលមានបញ្ហាដំណេកបានធ្លាក់ចុះនូវសមត្ថភាពនៃការចងចាំរបស់ពួកគេបើធៀបជាមួយមនុស្សធម្មតា។

៧. អារម្មណ៍ប្រែប្រួលដោយមិនដឹងខ្លួន

តាមការសិក្សារបស់ California University បានបង្ហាញនៅពេលដែលតំបន់គ្រប់គ្រងអារម្មណ៍របស់មនុស្សនៅខួរក្បាលចាប់ផ្ដើមខូចហើយ នោះមនុស្សនឹងប្រែប្រួលអារម្មណ៍ដោយមិនដឹងខ្លួនដូចជាពេលខ្លះកំពុងសើច ក៏ស្រាប់តែទៅជាយំ ខឹង ឬព្រួយបារម្ភក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ យោងតាមលោក  Matthew Walker ជានាយកមន្ទីរពិសោធន៍ Berkeley’s Sleep and Neuroscience Lab នៃសាកលវិទ្យាល័យកាលីហ្វរញ៉ាក៏បានបង្ហាញដែរថា ប្រសិនបើមនុស្សគេងមិនបានគ្រប់គ្រាន់ទេនោះខួរក្បាលរបស់ពួកគេនឹងចាប់ផ្ដើមបាត់បង់សមត្ថភាពក្នុងគ្រប់គ្រង និងបញ្ចេញអារម្មណ៍ជាមិនខាន។

៨. ងាយមានជំងឺ

អ្នកជំនាញបានធ្វើការសិក្សាទៅលើមនុស្សពេញវ័យចំនួន ១៥៣ នាក់ក្នុងរយៈពេល ១៤ ថ្ងៃជាប់គ្នា គេបានរកឃើញថាមនុស្សដែលគេងបានតិចជាង ៧ ម៉ោងក្នុងមួយថ្ងៃមានឱកាសកើតជំងឺផ្ដាសាយ ៣ ដងបើធៀបជាមួយមនុស្សដែលមានដំណេកធម្មតា។ ដោយសារនៅពេលដែលមនុស្សគេង ប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់មនុស្សកាន់តែកើនឡើង និងរឹងមាំជាងមុនដែរ។ លើសពីនេះទៀត ក្នុងអំឡុងពេលគេងរាងកាយមនុស្សនឹងផលិត cytokines ដែលអាចប្រឆាំងជាមួយការរលាក និងបាក់តេរីផ្សេងៗ។

៩. តែងតែងងុយគេង

មិនចាំបាច់ឆ្ងល់ច្រើននោះទេ ពេលមនុស្សគេងមិនឆ្អែតនឹងធ្វើឱ្យពួកគេកាន់តែងងុយគេងមិនរើសទីកន្លែងនោះទេ។ ផ្អែកតាមការសិក្សាមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺនៃសហរដ្ខអាមេរិចបានបង្ហាញថាមានមនុស្សពេញវ័យចំនួន ៤.២% តែងតែងងុយគេងក្នុងពេលកំឡុងពេលបើកបរ។ ដូច្នេះការគេងមិនគ្រប់គ្រាន់អាចបង្កជាបញ្ហាតូចៗ និងមានជំងឺផ្សេងៗហើយវាក៏អាចបង្កជាគ្រោះថ្នាក់ដល់ជីវិតបានដែរ។

ដូចនេះប្រសិនបើប្រិយមិត្តសង្កេតឃើញថាខ្លួនឯងជួបប្រទះសញ្ញាណាមួយខាងលើ សូមប្រញាប់កែប្រែទម្លាប់ ឬពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីកុំឱ្យហួសពេល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella

Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។

Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។

តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារា​សម្ដែង​ប្រុស ម៉េង ប៊ុនទ្បូ ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមួយកន្លែង ដោយសារ​ទ្បើង​កម្ដៅ​រហូតដល់ ៤០ អង្សា បណ្ដាល​មក​ពី​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និង​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ នេះ​បើ​យោង

Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”

នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម

ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ឱកាស​មិន​មែន​មាន​ច្រើន​ដង! ម្ចាស់​ប្រ៊េន HK7 លោក​ស្រី អ៊ឹម សុគន្ធា បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ពី VJ សុភា ព្រម​ទាំង​បាន​លើក​លែង​ទោស និង​ផ្ដល់​ឱកាស​ដើម្បី​កែ​ខ្លួន​ជា​ថ្មី ដ្បិត​បុគ្គល​រូប​នេះ​បាន​លួច​យក​សម្ភារៈកាមេរ៉ាមួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២

សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

បើ​ទោះ​ក្លាយ​ជា​គ្រូ​បង្រៀនបឋមសិក្សា ក៏​កញ្ញា​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ដែរ ដូច​ថ្មី​ៗ​នេះ​កញ្ញា​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​បាន​មក​ចូលរួម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ផ្អើល​អស់​មនុស្ស​ម្នា​មក​ចោម​រោម​មើល​ក្បួន​ដង្ហែ​ទេវតា​ឆ្នាំ​ថ្មី នៅ​ម្ដុំ​ទី​តាំង​នៃ​សាលា​តិច​ណូ ដែល​មាន​ទាំងតួអង្គ​ទេវតា​ នាម៉ឺន​មន្ត្រី អ្នក​ហែហម ប្រដាប់​ដោយ​សម្លៀកបំពាក់​បុរាណ​ខ្មែរ យ៉ាង​ល្អ​ឥត​ខ្ចោះ ប្រៀប​បី​ដូច​ទេវតា​ប្រតិស្ឋាន​

ត្រឹមវ័យ ១២ឆ្នាំ តែតួអង្គថ្មីក្នុងរឿង Harry Potter មានតម្លៃខ្លួនខ្ពស់មិនធម្មតា

Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែក

ខែមេសា​ តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា

ចាប់ផ្ដើមឆ្នាំ ២០២៦ ឧស្សាហកម្មខេប៉ុបបន្តលេចធ្លោជាបន្តបន្ទាប់​ រាប់ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ និងការវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK ក្នុងខែ កុម្ភៈ ក៏ដូចជាការវិលត្រឡប់របស់ក្រុម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)