ភេសជ្ជៈទាំង ៦ ធ្វើឱ្យធាត់ ពិសេសឡើងជាតិស្ករក្នុងឈាម

ឱ្យតែនិយាយដល់រឿងធាត់ ឬលើសទម្ងន់ មនុស្សភាគច្រើនតែងតែនឹកឃើញដល់អាហារមុនគេ។ ក្រៅពីអាហារភេសជ្ជៈមួយចំនួនដែលយើងញ៉ាំរាល់ថ្ងៃក៏អាចធ្វើឱ្យយើងឡើងគីឡូ ហើយជាតិស្ករក្នុងឈាមក៏​កើន​បានផងដែរ។ បើចង់ដឹងថាមានភេសជ្ជៈណាខ្លះ មលមើលនូវខាងក្រោមនេះ៖

១. ទឹកផ្លែឈើកំប៉ុង

ទឹកផ្លែឈើស្រស់ពិតជាមានប្រយោជន៍ជាច្រើនដល់សុខភាព។ ប៉ុន្តែទឹកផ្លែឈើដែលត្រូវបានគេវេចខ្ចប់ស្រាប់ហើយដាក់លក់នៅតាមទីផ្សារ គឺពិតជាមានជាតិស្ករខ្ពស់ខ្លាំងមែនទែន។ ទឹកផ្លែឈើប្រភេទនេះគេតែងតែប្រើគ្រឿងផ្សំបន្ថែមជាច្រើន ដើម្បីឱ្យមានរសជាតិផ្អែមដិត។ ដូចនេះនៅពេលជាតិស្ករទាំងនោះចូលដល់ក្នុងខ្លួននឹងបង្កទៅជាជំងឺទឹកនោមផ្អែម និងធាត់ជាមិនខាន។

២. ទឹកក្រូច

ទឹកក្រូចត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដែលមានជាតិស្ករ និងកាឡូរីខ្ពស់។ ការផឹកទឹកត្រូចនៅពេលអស់កម្លាំង វាមិនបានជួយផ្ដល់កម្លាំង ឬថាមពលដល់រាងកាយទេ ប៉ុន្តែវាបានចូលទៅបន្ថែមកម្រិតជាតិស្ករក្នុងរាងកាយឱ្យកាន់តែខ្ពស់ទៅវិញហើយវាក៏ងាយធ្វើឱ្យឡើងទម្ងន់ផងដែរ។

៣. ភេសជ្ជៈក្រឡុក ឬ shake

នៅក្នុង Shake សម្បូរទៅដោយជាតិស្ករ កាបូអ៊ីដ្រាត និងខ្លាញ់ឆ្អែត។ វាអាចនឹងធ្វើឱ្យយើងឡើងទម្ងន់បានផងដែរដោយសាររាងកាយបានប្រមូលផ្ដុំជាតិស្ករ និងខ្លាញ់ជាច្រើន។ ដូចនេះសម្រាប់អ្នកចង់រក្សា ឬសម្រកទម្ងន់គួរជៀសវាងភេសជ្ជៈបែបនេះ។

៤. ភេសជ្ជៈប៉ូវកម្លាំង

ទទួលស្គាល់ថាក្រោយញ៉ាំភេសជ្ជៈប៉ូវកម្លាំងហើយពិតជាធ្វើឱ្យយើងមានថាមពលឡើងវិញមែន តែត្រូវចាំថាភេសជ្ជៈប្រភេទនេះគឺប្រភពនៃជាតិស្ករ និងគ្រឿងបន្ថែមរសជាតិសប្បនិម្មិត។ ដូចនេះពេលផេកភេសជ្ជៈយូរទៅ វានឹងបង្កទៅជាជំងឺទឹកនោមផ្អែម និងជំងឺមហារីកផ្សេងៗទៀតផង។

៥. ទឹកដោះគោ

ទឹកដោះគោមានជាតិខ្លាញ់ឆ្អែតច្រើនដែលមិនសំខាន់សម្រាប់រាងកាយ។ វាក៏ផ្ទុកកូលេស្តេរ៉ុលផងដែរ។ ដូចនេះការទទួលទានទឹកដោះគោច្រើនពេក អាចនាំឲ្យមានកម្រិតកូឡេស្តេរ៉ុលឡើងខ្ពស់ ងាយឡើងទម្ងន់ និងហានិភ័យនៃជំងឺសរសៃឈាមបេះដូងថែមទៀតផង។

៦. គ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងក៏ជាចំណែកដែលធ្វើឱ្យយើងធាត់ផងដែរ ដោយសារជាតិអាល់កុលទាំងនោះនឹងចូលទៅកាត់បន្ថយថាមពលនៃរាងកាយ និងធ្វើឱ្យការរលាយអាហារមានបញ្ហាថែមទៀតផង។ លើសពីនេះទៀត គ្រឿងស្រវឹងក៏មានផ្ទុកនូវកាឡូរីខ្ពស់ដែលធ្វើឱ្យយើងមានអារម្មណ៍ឃ្លានច្រើនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F