សម្រាប់អ្នកចូលចិត្តផឹកគ្រឿងស្រវឹង ៥ វិធីនេះអាចជួយការពារថ្លើមបានមួយ​កម្រិត

ជាធម្មតានៅពេលមនុស្សជួបជុំគ្នាភាគច្រើនគេតែងតែទទួលទានគ្រឿងស្រវឹងដើម្បីបង្កបរិយាកាសនៃកម្មវិធីឱ្យកាន់តែសប្បាយ និងមានភាពស្និទ្ធស្នាលជាងមុន។ នៅពេលស្រាចូលដល់ក្នុងខ្លួនហើយសរីរាង្គដែលប៉ះពាល់ខ្លាំងជាងគេគឺថ្លើម។ ថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលបំពេញមុខងារយ៉ាងច្រើនដូចជាប្រមូលផ្ដុំថាមពល ផលិតទឹកប្រមាត់មានមុខងារជួយរំលាយជាតិខ្លាញ់ បង្កើតប្រូតេអ៊ីនក្នុងរាងកាយ ក៏ដូចជាជួយកម្ចាត់ជាតិពុលចេញពីរាងកាយជាពិសេសជាតិពុលនៃគ្រឿងស្រវឹង។ ប្រសិនបើថ្លើមយើងខ្សោយ វាអាចធ្វើឱ្យឈាមយើងមានជាតិអាស៊ីត ឬពុលឈាមជាដើម។ ថ្ងៃនេះ AMS នឹងមកចែករំលែក ៥ វិធីក្នុងការជួយថែរក្សាសុខភាពថ្លើមសម្រាប់អ្នកផឹកស្រាញឹកញាប់ដូចខាងក្រោម៖

១. ជៀសវាងអាហារដែលមានជាតិប្រៃ

ការទទួលទានអាហារដែលមានជាតិប្រៃច្រើនអាចបង្កើតឱ្យមានកោសិកាមហារីកក្នុងរាងកាយជាច្រើនដូចជាបំពង់អាហារ សួត ជាពិសេសថ្លើមតែម្ដង។ យោងតាមគេហទំព័រ Medical News Today បានបង្ហាញលទ្ធផលនៃការស្រាវជ្រាវទៅលើមនុស្សដែលទទួលទានអាហារមានជាតិប្រៃគឺកោសិកាក្នុងថ្លើមរបស់ពួកគេបានផ្លាស់ប្ដូរមានន័យថាកោសិកាស្លាប់កើនឡើងច្រើនជាហេតុបណ្ដាលឱ្យមានហានិភ័យនៃការកើតដុំសាច់ក្នុងថ្លើមកាន់តែខ្ពស់។

២. ញ៉ាំគ្រាប់សណ្ដែកឱ្យបានច្រើន

គ្រាប់ធញ្ញជាតិជាគ្រឿងក្លែមដ៏ពេញនិយមមួយសម្រាប់អ្នកចូលចិត្តទទួលទានគ្រឿងស្រវឹង ជាពិសេសគឺគ្រាប់សណ្ដែក។ យោងតាមវេបសាយ Premium Web Magazine បានលើកឡើងថាសណ្ដែកក៏មានមុខងាររក្សាសុខភាពថ្លើមដែរដោយវាអាចការពារការប្រមូលនៃជាតិខ្លាញ់នៅក្នុងថ្លើមបានយ៉ាងល្អ។ ចំពោះការទទួលទានសណ្ដែកនេះផងដែរ គួរតែជាគ្រាប់សណ្ដែកស្រស់ហើយត្រូវបានសម្អាតនិងចម្អិនត្រឹមត្រូវ។

៣. ជៀសវាងផឹកថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ

មានមនុស្សជាច្រើនបានផឹកថ្នាំតាមការចំណាំរបស់ខ្លួនដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវនោះទេ។ ការផឹកថ្នាំដោយមិនមានការពិនិត្យច្បាស់លាស់ពីក្រុមគ្រូពេទ្យជំនាញមិនត្រឹមតែមិនអាចជួយព្យាបាលជម្ងឺទេ វាថែមទាំងធ្វើឱ្យមានជាតិពុលក្នុងថ្លើមទៅវិញ។ ដូចនេះសម្រាប់អ្នកដែលមានទម្លាប់ ឬចូលចិត្តផឹកស្រាគួរតែប្រុងប្រយ័ត្នមុនពេលលេបថ្នាំ។

៤. គ្រប់គ្រងរបបអាហារ

សម្រាប់មនុស្សដែលឧស្សាហ៍ទទួលទានជាតិស្រវឹងគួរព្យាយាមជៀសវាងការញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់ដោយសារអាហារប្រភេទនេះអាចបង្កហានិភ័យនៃការកើតជម្ងឺខ្លាញ់ក្នុងថ្លើមបានយ៉ាងងាយ។ លើសពីនេះទៀត ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងក៏ជាវិធីដ៏ល្អមួយដែរដោយសារនៅក្នុងស្រាមានកម្រិតជាតិពុលខ្ពស់ដែលអាចបណ្ដាលឱ្យជម្ងឺមហារីកថ្លើម។ ដូចនេះត្រូវចាំថាបើមានខ្លាញ់ និងជាតិពុលនៃជាតិកុលច្រើនក្នុងថ្លើម ហានិភ័យនៃការកើតជម្ងឺក្រិនថ្លើម និងមហារីកថ្លើមក៏មានកាន់តែច្រើនផងដែរ។

៥. ពិនិត្យសុខភាពថ្លើមជាប្រចាំ

ក្នុងពេលបច្ចុប្បន្នមានមនុស្សជាច្រើនចាំទាល់តែមានរោគសញ្ញាធ្ងន់ធ្ងរហើយទើបទៅពេទ្យពិនិត្យនិងព្យាបាល។ ការពិនិត្យសុខភាពជាប្រចាំនិងទៀងទាត់គឺជាវិធីថែរក្សាថ្លើមដ៏ល្អបំផុត ដើម្បីឱ្យដឹងថាយើងមានមេរោគ ឬប៉ារ៉ាស៊ីតអ្វីខ្លះក្នុងឈាម ហើយប្រសិនបើមានតើវាវិវត្តមកដល់ដំណាក់កាលណា។ ដូចនេះកុំចាំដល់យឺតពេលទើបសម្រេចចិត្តទៅពេទ្យពិនិត្យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម