អាហារសាមញ្ញៗទាំង ៥ ជួយផ្ដល់សំណើមដល់ស្បែក

ជាធម្មតាស្បែកមនុស្សយើងត្រូវការបំផុតគឺជាតិសំណើមមិនថាស្បែកមុខ ឬស្បែកដងខ្លួននោះទេ។ ចំពោះស្បែកសំណើមនេះផងដែរក៏បានដើរតួជាអ្នកការពារស្បែកពីការរលាក ស្ងួត ខ្មៅស្រអាប់ កើតមុន និងឆាប់ចាស់ជ្រីវជ្រួញផងដែរ។ ដើម្បីអាចផ្ដល់សំណើមឱ្យស្បែក ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាស្បែកហើយ ចំណីអាហារក៏បានរួមជាចំណែកមួយដែរ។ ថ្ងៃនេះ AMS នឹងណែនាំប្រិយមិត្តពីអាហារសាមញ្ញៗប្រចាំថ្ងៃ ៥ មុខដែលអាចផ្ដល់សំណើមដល់ស្បែកបាន៖

១. ផ្លែប័រ

នៅក្នុងផ្លែប័រ​សម្បូរទៅដោយខ្លាញ់ល្អ ប្រូតេអ៊ីន និងវីតាមីនដែលវាអាចផ្ដល់ថាមពលដល់រាងកាយរបស់យើងទាំងខាងក្នុង និងខាងក្រៅ។ លើសពីនេះទៀត ប្រូតេអ៊ីនដែលនៅក្នុងផ្លែប័រអាចជួយទ្រទ្រង់រចនាសម្ព័ន្ធនៃខូឡាជែន និង elastin នៅក្នុងស្បែករបស់យើងបានផងដែរ។ ដូចនេះទើបអ្នកជំនាញជាច្រើនផ្ដល់យោបល់ឱ្យបន្ថែមផ្លែប័រចូលក្នុងរបបយើងកាន់តែច្រើនកាន់តែល្អ។

២. ដំឡូងជ្វា

ដំឡូងជ្វាជួយរក្សា និងផ្ដល់សំណើមដល់ស្បែកក៏ដូចជាជួយឱ្យស្បែកមានសុខភាពល្អ និងការពារពីការខូចខាតផ្សេងៗ។ យោងតាមវេជ្ជបណ្ឌិត Jennifer Lee គ្រូពេទ្យជំនាញខាងសើស្បែកបាននិយាយថាវីតាមីន A ដែលនៅក្នុងមើមដំឡូងជ្វាកាត់បន្ថយស្បែកប្រេះស្ងួតយ៉ាងមានប្រសិទ្ធិភាព។ ក្រៅពីអត្ថប្រយោជន៍ជាអាហារូបត្ថម្ភហើយ មើមដំឡូងជ្វាក៏មានផ្ទុកនូវវីតាមីន C ខ្ពស់ដែលអាចជួយប្រឆាំងនឹងជំងឺផ្តាសាយថែមទៀតផង។

៣. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិគឺជាអាហារថាមពលដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 វីតាមីន A វីតាមីន B វីតាមីន E សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងខ្លាញ់ monounsaturated។ យោងតាមវេជ្ជបណ្ឌិត Rhonda Q. Klein ជាគ្រូពេទ្យជំនាញខាងសើស្បែកនៅ Westport រដ្ឋ Connecticut បានបញ្ជាក់ថាអាហារដែលសម្បូរដោយវីតាមីន E ដូចជាគ្រាប់ផ្លែឈើ ឬគ្រាប់ធញ្ញជាតិមានតួនាទីជួយរក្សាសំណើម និងពង្រឹងរបាំងការពារស្បែក។ គ្រាប់ធញ្ញជាតិក៏អាចជួយបង្កើតកោសិកាឡើងវិញ ក៏ដូចជាប្រឆាំងនឹងរ៉ាឌីកាល់សេរីផងដែរ។

៤. ផ្លែប៉េងប៉ោះ

ផ្លែប៉េងប៉ោះមានផ្ទុកសារធាតុ Lycopene ខ្ពស់ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយរក្សាស្បែកឱ្យស្រស់ថ្លា និងមានគុណសម្បត្តិប្រឆាំងនឹងភាពចាស់ថែមទៀតផង។ ផ្អែកតាមអ្នកស្រី Bonnie Taub-Dix បានលើកឡើងថាសារធាតុ Lycopene នៅក្នុងប៉េងប៉ោះអាចប្រឆាំងជាមួយនឹងអុកស៊ីតកម្ម និងអាចជួយការពារកោសិកាស្បែកពីការបំផ្លាញបានយ៉ាងល្អ។

៥. ស៊ុត

ដោយសារស៊ុតមានផ្ទុកនូវប្រូតេអ៊ីនខ្ពស់ ស្ពាន់ធ័រ និងលូទីនទើបវាមានសមត្ថភាពអាចជំរុញការបង្កើតឡើងវិញនៃកោសិកា ហើយផ្តល់សំណើមដល់ស្បែក និងការបត់បែននៃស្បែក។ ក្រៅពីជាតិខ្លាញ់ទាបហើយ ស៊ុតក៏ត្រូវបានគេរាប់បញ្ចូលជារបបអាហារសម្រាប់អ្នកសម្រកទម្ងន់ដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella

Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។

Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។

តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារា​សម្ដែង​ប្រុស ម៉េង ប៊ុនទ្បូ ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមួយកន្លែង ដោយសារ​ទ្បើង​កម្ដៅ​រហូតដល់ ៤០ អង្សា បណ្ដាល​មក​ពី​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និង​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ នេះ​បើ​យោង

Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”

នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម

ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ឱកាស​មិន​មែន​មាន​ច្រើន​ដង! ម្ចាស់​ប្រ៊េន HK7 លោក​ស្រី អ៊ឹម សុគន្ធា បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ពី VJ សុភា ព្រម​ទាំង​បាន​លើក​លែង​ទោស និង​ផ្ដល់​ឱកាស​ដើម្បី​កែ​ខ្លួន​ជា​ថ្មី ដ្បិត​បុគ្គល​រូប​នេះ​បាន​លួច​យក​សម្ភារៈកាមេរ៉ាមួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២

សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

បើ​ទោះ​ក្លាយ​ជា​គ្រូ​បង្រៀនបឋមសិក្សា ក៏​កញ្ញា​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ដែរ ដូច​ថ្មី​ៗ​នេះ​កញ្ញា​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​បាន​មក​ចូលរួម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ផ្អើល​អស់​មនុស្ស​ម្នា​មក​ចោម​រោម​មើល​ក្បួន​ដង្ហែ​ទេវតា​ឆ្នាំ​ថ្មី នៅ​ម្ដុំ​ទី​តាំង​នៃ​សាលា​តិច​ណូ ដែល​មាន​ទាំងតួអង្គ​ទេវតា​ នាម៉ឺន​មន្ត្រី អ្នក​ហែហម ប្រដាប់​ដោយ​សម្លៀកបំពាក់​បុរាណ​ខ្មែរ យ៉ាង​ល្អ​ឥត​ខ្ចោះ ប្រៀប​បី​ដូច​ទេវតា​ប្រតិស្ឋាន​

ត្រឹមវ័យ ១២ឆ្នាំ តែតួអង្គថ្មីក្នុងរឿង Harry Potter មានតម្លៃខ្លួនខ្ពស់មិនធម្មតា

Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែក

ខែមេសា​ តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា

ចាប់ផ្ដើមឆ្នាំ ២០២៦ ឧស្សាហកម្មខេប៉ុបបន្តលេចធ្លោជាបន្តបន្ទាប់​ រាប់ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ និងការវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK ក្នុងខែ កុម្ភៈ ក៏ដូចជាការវិលត្រឡប់របស់ក្រុម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)